ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃ ចន្ទ១៣រោច ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចែកគ្រឿងឧបភោគ បរិភោគ ជូនដល់លោកតា លោកយាយ ដែលមានជីវភាពខ្វះខាត
ចំនួន ៣គ្រួសារ គឺមានឈ្មោះដូចខាងក្រោម៖
១.លោកតា កែវ សារឿន
២.លោកយាយ សៅ ពៅ
៣.លោកយាយ វ៉ាន់ អឿន
អំណោយចែកជូនក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម , មី ១កេស , ប៊ីចេង ១គីឡូ , ស្ករស ១គីឡូ , ប្រេងឆា ១លីត្រ , ខ្ទឹម ១គីឡូ , ទឹកសុីអុីវ ១យួរ , ទឹកត្រី ១យួរ និងថវិកា ២០,០០០រៀល ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយចំនែក។
ប្រជាពលរដ្ឋ ចំនួន៣គ្រួសារមានជីវភាពខ្វះខាតបានទទួលអំណោយពីរ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត រស់នៅក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕




