ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោកជំទាវ បាន ស្រីមុំ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​អភិបាល​នៃ​គណ​:​អ​ភិ បាល​ខេត្ត​ប៉ៃលិន ចូលរួម​ផ្តល់​ព្រះ​ភ្លើង​បូជាសព លោក ទឹម សុធី​ម ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​

លោកជំទាវ បាន ស្រីមុំ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​អភិបាល​នៃ​គណ​:​អ​ភិ បាល​ខេត្ត​ប៉ៃលិន ចូលរួម​ផ្តល់​ព្រះ​ភ្លើង​បូជាសព លោក ទឹម សុធី​ម ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ កាលពី​ព្រលប់​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៣ លោកជំទាវ បាន ស្រីមុំ ប្រធា ន​គណបក្ស​ប្រជាជន​កម្ពុជា​និង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ ដឹកនាំ​ក្រុម​ការងារ ចូលរួម​ផ្តល់​ព្រះ​ភ្លើង​បូជាសព លោក ទឹម សុធី​ម ប្រធាន​មន្ទីរ​ផែនការ​ខេត្ត នៅ​វត្ត​ពោធិ​មា​រាម (​ហៅ​វត្ត​ប៉ា​ហ៊ី​) ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​,​ឯកឧត្តម លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​, គណៈ​អភិបាលខេត្ត និង​លោក​-​លោកស្រី ប្រធាន​-​អនុប្រធាន​មន្ទីរ មន្ត្រីរាជការ​ក្នុង​ខេត្ត ព្រមទាំង​ញាតិមិត្ត​ជិត​ឆ្ងាយ​ជាច្រើន​នាក់​ផងដែរ​។​

​លោកជំទាវ បាន​ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​សម្តែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្តុកក្តួល និង​ក្រៀមក្រំ​បំផុត ជាមួយ​ក្រុមគ្រួសារ​នៃ​សព ចំពោះ​ការបាត់បង់​លោក ទឹម សុធី​ម ជា​ស្វាមី​ដ៏​ឧតុង្គឧត្តម និង​ជា​ឪពុក ជា​កូន​ដ៏​ល្អ​ប្រពៃ​ចំពោះ​ក្រុមគ្រួសារ និង​សាច់ញាតិ​នៃ​សព ហើយ​ចំពោះ​ការបាត់បង់​លោក ទឹម សុធី​ម គឺជា​ការបាត់បង់​នូវ​ធនធានមនុស្ស​ដ៏​ល្អ​មួយ​រូប ដែល​ធ្លាប់​មាន​ស្នាដៃ គុណសម្បត្តិ​យ៉ាងច្រើន​ក្នុង​ការបំរើ​ជាតិ និង​ប្រជាជន​ក្នុង​ខេត្ត​ប៉ៃលិន ជាច្រើន​កន្លងមក ម្យ៉ាងវិញទៀត​ចំពោះ​ការដឹកនាំ​របស់​លោក​នៅ​មន្ទីរ​ផែនការ​ខេត្ត គឺ​មាន​ការគោរព​ស្រលាញ់​ពី​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ គ្រប់​ជាន់ថ្នាក់ ដោយ​លោក​បាន​លះបង់​កំលាំងកាយ​ចិត្ត ពេលវេលា និង​មាន​សាមគ្គីភាព ជាពិសេស​ទឹកចិត្ត​ដ៏​ប្រពៃ​ក្នុង​ការងារ និង​គ្រួសារ​ផងដែរ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោកជំទាវ បាន ស្រីមុំ បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ក្នុង​នាម​រដ្ឋបាល​ខេត្ត និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់​គ្នា សូម​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ លោក ទឹម សុធី​ម និង​សូម​បួងសួង​អោយ​វិញ្ញាណក្ខន្ធ​របស់ លោក ទៅកាន់​សុខតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ជា​ការឆ្លើយតប​ក្រុមគ្រួសារ​សព លោក ទឹម សុធី​ម ក៍​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក​ជំទាវ បាន​ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ថ្នាក់ដឹកនាំ​ខេត្ត គ្រប់​ជាន់ថ្នាក់ ដែល​បាន​គិតគូ​ខ្ពស់​ពី​សុខទុក្ខ​របស់​គ្រួសារ​មន្ត្រីរាជការ ដោយ​បាន​ចូលរួម​រំលែក​ទុក្ខ និង​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា ព្រម​ទាំង​សម្ភារៈ និង​សូម​បួងសួង​ដល់​បារមី​វត្ថុ​សាក​សិទ្ធ​ក្នុង​លោក​សូម​តាម​ជួយ​បីបាច់​ថែរក្សា និង​ទទួលបាន​ជ័យ​ជំនៈគ្រ​ប់​ភារកិច្ច​។​

​សូមបញ្ជាក់​ថា​៖ លោក ទឹម សុធី​ម ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​ប៉ៃលិន បាន​ទទួលមរណភាព នៅវេលា​ម៉ោង ១៧.១៥ នាទី​យប់ នា​ថ្ងៃ​សុក្រ ១០​រោច ខែ​ទុតិយាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​ជន្មាយុ ៤៣ ឆ្នាំ ដោយ​រោគាពាធ ។​ដោយ សេន ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.