ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ទេសរដ្ឋមន្ត្រី មាស សុភា ប្រគេន​ទៀន​ព្រះវស្សា បច្ច័យ និង​ទេយ្យទាន​ដល់​ព្រះសង្ឃ​ចំនួន​៧​វត្ត ក្នុង​ខេត្ត​ព្រះវិហារ​

ទេសរដ្ឋមន្ត្រី មាស សុភា ប្រគេន​ទៀន​ព្រះវស្សា បច្ច័យ និង​ទេយ្យទាន​ដល់​ព្រះសង្ឃ​ចំនួន​៧​វត្ត ក្នុង​ខេត្ត​ព្រះវិហារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ ​លោក មាស សុភា ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា គ្រឿង​បរិក្ខា និង​បច្ច័យ ដល់​ព្រះសង្ឃ​ចំនួន​៧​វត្ត ក្នុង​ខេត្ត​ព្រះវិហារ​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ប្រាក់ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះវិហារ លោក ឡុង សុវណ្ណ ទីប្រឹក្សា​រាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត ប្រធាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​ជិត ឆ្ងាយ ជាច្រើនរូប​ទៀត ដែល​ពិធី​នេះ​បាន​រៀបចំ​ធ្វើឡើង​នៅ​វត្ត​ប្រាសាទ​គោង​បេង ស្ថិតក្នុង​ភូមិ​គោក​បេង សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ​។​

​នៅក្នុង​ឱកាស​នេះ​ដែរ ទេសរដ្ឋមន្ត្រី មាស សុភា បាន​ថ្លែង​ប្រគេន​ព្រះសង្ឃ និង​ជម្រាបជូន​លោកយាយ លោកតា ពី​ការរីកចម្រើន​របស់​ប្រទេស​ទេស​ជាតិ ទាំង​ផ្នែក​អាណាចក្រ និង​ផ្នែក​ពុទ្ធចក្រ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះវិហារ ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ មាន​ចំនួន​កើនឡើង​រហូត​ជាង​៨០% បើ​ប្រធៀបនឹង​អាណត្តិកន្ល​ង​ទៅ​ចំនួន​អ្នកបោះឆ្នោត​នៅក្នុង​ខេត្ត​ព្រះវិហារ មាន​ចំនួន​ជាង​៥០%​ប៉ុណ្ណោះ​។ លោក​បន្តថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បង្ហាញថា​ប្រជាពលរដ្ឋ​លើសលប់​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ធ្វើឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​១២០​អសនៈ លើ​១២៥​អសនៈ នៅក្នុង​សភា​។​

​ទេសរដ្ឋមន្ត្រី មាស សុភា បាន​ថ្លែង​ការ​ប្រគេន​ព្រះសង្ឃ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​នាយក​រដ្ឋ​ថ្មី​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា គឺ​លោក​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដើម្បី​ឱ្យ​ប្រទេស​ជាតិ​ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​គ្រប់​វិស័យ​តទៅទៀត​។​

​សូមបញ្ជាក់​ថា វត្ត​ចំនួន​៧ ដែល​ទទួលបាន​ទៀន​ព្រះវិហារ គ្រឿង​បរិក្ខា និង​បច្ច័យ ពី​ទេសរដ្ឋមន្ត្រី មាស សុភា នាពេល​នេះ​រួមមាន​៖ វត្ត​ប្រាសាទគោក​បេង វត្ត​ព្រះពុទ្ធ​មានជ័យ វត្ត​វិមុត្តិ​សែន​ជ័យ វត្ត​ពោធិ​កែវ​មានជ័យ វត្ត​ពោធិ​សិលា​រាម វត្ត​ព្រះ​លាន និង​វត្ត​ពើង​ព្រះ​គោ ដោយ​ក្នុង​វត្ត​នីមួយៗ​ទទួលបាន​៖ ទៀន​១​គូរ អង្ករ​៤​បេ មី​៥​កេស ទឹកបរិសុទ្ធ​៣​កេស ទឹកក្រូច​២​កេស ត្រីខកំប៉ុង​៥​យួរ ទឹក​សុ​ី​អុីវ​១​កេស និង​បច្ច័យ​ចំនួន ៥០​ម៉ឺន​រៀល ព្រមទាំង​ប្រគេន​បច្ច័យ​កសាង​វត្ត​ប្រាសាទគោក​បេង​ចំនួន​២.៥​លាន​រៀល សុីម៉ង់តិ៍​ចំនួន​២​តោន ចែកជូន យាយជី តាជី ក្នុង​ម្នាក់ៗ​ថវិកា ២​ម៉ឺន​រៀល​ផងដែរ​៕

​ដោយ លឹម សាវុធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.