ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ស្នងការដ្ឋាន​គ​របាល​ខេត្ដ​បន្ទាយមានជ័យ ចេញ​ប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​រឿង​គ្រឿងញៀន រហូត​ស្លាប់

ស្នងការដ្ឋាន​គ​របាល​ខេត្ដ​បន្ទាយមានជ័យ ចេញ​ប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​រឿង​គ្រឿងញៀន រហូត​ស្លាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន បាន​គាំងបេះដូង​ស្លាប់ ពេល​បញ្ជូន​ខ្លួន​ដល់​កន្លែង​ឃុំឃាំង​បណ្ដោះអាសន្ន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២៣​។​

​សេចក្ដីបំភ្លឺ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី ​នៅ​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៣​នេះ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២៣ មាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចុង​គោក ឃុំ​តា​ឡំ ស្រុក​មង្គល​បូរី បាន​រាយការណ៍​ថា មានឈ្មោះ លាង ឡាង អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ពោធិ​រៀង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី បាន​ឲ្យ​ខ្លួន​ទៅ​យក​ថ្នាំញៀន ចំនួន​៤០០,០០០​រៀល នៅ​ចំណុច​វត្ត​ដង​រុន ភូមិ​ដង​រុន ឃុំ​បន្ទាយ​នាង​។​

​កម្លាំង​ជំនាញ ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ បាន​ចុះ​ទៅ​ដល់​វត្ត​ដង​រុន ប្រទះ​ឃើញ​ជនសង្ស័យ​ឈ្មោះ លាង ឡាង ជិះ​លើ​ម៉ូតូ​ក្នុង​វត្ត​ដៃ​កាន់​ទូរស័ព្ទ​បម្រុង​គេចខ្លួន​កម្លាំង​ឃើញ​ចាប់​ឃាត់ខ្លួន ហើយ​ឆែកឆេរ​ពុំមាន​ថ្នាំ​ញៀន​ទេ ពេល​សួរ​ជនសង្ស័យ​ឆ្លើយ​ថា ខ្លួន​បាន​បោះ​ថ្នាំញៀន​ចោល តែ​សមត្ថកិច្ច​រក​មិនឃើញ បន្ទាប់មក​ក៏​បាន​នាំខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី ដើម្បី​សាកសួរ​បន្ថែមទៀត​។​

​ពេលមកដល់​អធិការដ្ឋាន ជនសង្ស័យ​បាន​សុំ​ហូបបាយ និង​សុំ​ជួប​ម្តាយមីង ឈ្មោះ ធា ពេលនោះ​សមត្ថកិច្ច​បាន​ឲ្យ​បាយ​ហូប​មួយ​កញ្ចប់ តែ​ហូប​មិន​ទាន់​រួច​ផង ជន​សង្ស័យថា ឈឺពោះ​ហើយ​សុំ​ទឹក​ផឹក​ជាច្រើន​ដប ហើយ​សុំ​ចូល​បង្គន់ ពេលនោះ​ឃើញ​ជនសង្ស័យ​យក​ទឹក​ស្រោច​ខ្លួន​ស្រែកថា ក្តៅ​ណាស់ ហើយ​សមត្ថកិច្ច​សង្ស័យ​ថា ជនសង្ស័យ​អាច​លេប​ថ្នាំញៀន​លេប​ចូលក្នុង​ពោះ បន្ទាប់មក​ឃើញ​ជនសង្ស័យ​មាន​អាការៈ​ប្លែក បែកពពុះមាត់​វា​ពេញ​ក្នុង​បង្គន់​។​

​ដោយ​មាន​ការសង្ស័យ​កម្លាំងបាន​រាយការណ៍​ជូន ព្រះរាជអាជ្ញា ពី​អាការៈ​ជនសង្ស័យ​ភ្លាមៗ នោះ​នៅ​ម៉ោង​១៣៖០០​នាទី ព្រះរាជអាជ្ញាឲ្យ​យក​ទៅ​កាន់​មន្ទីពេទ្យ បាន​ធ្វើតេស្ត​ទឹកនោម​មាន​សារធាតុ​ញៀន ហើយ​គ្រូពេទ្យ​បាន​ជួយ​សង្រោះ​ជា​បន្ទាន់ រហូតដល់​ម៉ោង​១៧៖១៥​នាទី ជនសង្ស័យ​បាន​ស្លាប់ ក្រោយពីរ​ការស្លាប់​កម្លាំង​បាន​រាយការណ៍​ជូន ព្រះរាជអាជ្ញា ថា​ជនសង្ស័យ​បាន​ស្លាប់ បន្ទាប់​មក​ព្រះរាជអាជ្ញា​បាន​ឲ្យយោបល់​ជៀសវាង​ការចោទប្រកាន់​។​

​គ្រូពេទ្យ និង​នគរបាល​កោសល្យវិច្ឆ័យ​ធ្វើការ​ត្រួតពិនិត្យ​លើសា​កសពពិតជា មិន​មាន​ស្លាកស្នាម​ដោយសារ​ការវាយដំ​ទេ តាម​ការបញ្ជាក់​របស់​គ្រូពេទ្យ​ជនសង្ស័យ​ដែល​ស្លាប់ ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង​។ ក្រោយ​ពី​ការពិនិត្យ​របស់​គ្រូពេទ្យ និង​កម្លាំង​ជំនាញ​កោសល្យវិច្ឆ័យ ក្រុមគ្រួសារ​សព បាន​ទទួលស្គាល់​តាម​កា​រ​ពិនិត្យ​របស់​គ្រូពេទ្យ ក្នុង​ករណី​ស្លាប់​នេះ​គឺ​ដោយសារ​គាំងបេះដូង ក្រោយពី​បាន​ការឯកភាព​ពី​ព្រះរាជអាជ្ញា កម្លាំង​ជំនាញ​ស្រុក បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.