ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ក្រសួង​កសិកម្ម ចេញ​ប្រកាស​ព័ត៌មាន​ពី​ការចុះ​ដកហូត និង​ឲ្យ​បំផ្លាញចោល​ត្រី​ដែល​ស៊ីសាច់​ជា​អាហារ ហើយ​ហាម​នាំចូល​, ពលរដ្ឋ​អាច​រាយការណ៍​ទៅ​ក្រសួង​ភ្លាម បើសិន​មាន​ការ​លួច​នាំ​ចូល​!

​ក្រសួង​កសិកម្ម ចេញ​ប្រកាស​ព័ត៌មាន​ពី​ការចុះ​ដកហូត និង​ឲ្យ​បំផ្លាញចោល​ត្រី​ដែល​ស៊ីសាច់​ជា​អាហារ ហើយ​ហាម​នាំចូល​, ពលរដ្ឋ​អាច​រាយការណ៍​ទៅ​ក្រសួង​ភ្លាម បើសិន​មាន​ការ​លួច​នាំ​ចូល​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានបញ្ជាក់​ថា ម្ចាស់​អាជីវកម្ម ដែល​នាំចូល​ត្រី​ពី​រ៉ា​ន់ញ៉ា បាន​ធ្វើ​កិច្ចសន្យា​ឈប់​នាំ​ចូល និង​ឯកភាព​បំផ្លាញចោល​រួចរាល់​ហើយ​។​

​ក្រសួង​កសិកម្ម បានឲ្យដឹងថា នា​ពេល​ថ្មីៗ​នេះ​មាន​ការផ្សព្វផ្សាយ​លើ​បណ្តាញ Tiktok និង​ហ្វេ​សប៊ុក អំពី​ការ​នាំចូល និង​លក់​ចែកចាយ​ប្រភេទ​ត្រី​ពី​រ៉ា​ន់ញ៉ា (Piranha) ដែល​មាន​លក្ខណៈ​កាច​សាហាវ និង​ស៊ីសាច់​ជា​អាហារ​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះ​ត្រួតពិនិត្យ និង​អនុវត្ត​ច្បាប់​ដល់​ទី​កន្លែង​លក់ តាំងពី​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០២៣​កន្លង​មក​ម្លេះ​។ ម្ចាស់​អាជីវកម្ម​បានធ្វើ​កិច្ចសន្យា​ឈប់​នាំចូល និង​បាន​ឯកភាព​បំផ្លាញចោល​តី​ពី​រ៉ា​ន់ញ៉ា ដែល​បាន​នាំចូល​រួចរាល់​ហើយ​។​

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​កោតសរសើរ​ចំពោះ​រដ្ឋបាល​ជលផល ដែល​បាន​ចាត់វិធានការ​ទាន់​ពេល​វេលា និង​សូម​អំពាវនាវ​ដល់​សាធារណជន ព្រមទាំង​អាជីវករ មិន​ត្រូវ​នាំ​ចូល​ប្រភេទ​ត្រី​ពី​វ៉ាន់ញ៉ា ឬ​ប្រភេទ​ត្រី​ផ្សេងទៀត ដែល​អាច​នាំឱ្យ​មាន​ផលប៉ះពាល់​ដល់​ប្រភេទ​ត្រី​ធម្មជាតិ ក៏​ដូច​មនុស្ស សត្វ និង​បរិស្ថាន​នោះឡើយ​។​

​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានដឹង​អំពី​ការនាំ​ចូល​ត្រី​ពី​រ៉ា​ន់ញ៉ា ឬ​ប្រភេទ​ត្រី​កាច​សាហាវ​ផ្សេង​ទៀត​យក​មក​ចិញ្ចឹម ឬ​ចិញ្ចឹម​លម្អ សូម​រាយការណ៍​ដល់​សមត្ថកិច្ច​ជំនាញ​ជលផល​ដើម្បី​ចាត់​វិធានការ​សមស្រប​។​

​ចំពោះ​អ្នក​ដែល​កំពុង​ចិញ្ចឹម​ប្រភេទ​ត្រី​ទាំងនេះ សូម​កុំ​លែង​ចូល​ធម្មជាតិ តែ​ត្រូវ​ប្រគល់​ឱ្យ​រដ្ឋបាល​ជល​ផល​ជា​កំហិត​។​
​លេខ​ទំនាក់ទំនង​សមត្ថកិច្ច​ជំនាញ​ជលផល ០១២ ៩១១ ៤១១ ឬ ០១២ ៩២៩ ២២៩៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.