ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ កុមារកំព្រា​ខេត្ត​ស្វាយរៀង ទទួល​បាន​ការ​យកចិត្តិ​ទុក្ខដាក់​ពី​រាជរដ្ឋាភិបា​ល​

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ កុមារកំព្រា​ខេត្ត​ស្វាយរៀង ទទួល​បាន​ការ​យកចិត្តិ​ទុក្ខដាក់​ពី​រាជរដ្ឋាភិបា​ល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ជួប​សំណេះសំណាល​ជាមួយ​កុមារកំព្រា នៅ​មណ្ឌល​កុមារកំព្រា​ខេត្ត​ស្វាយរៀង នា​រសៀល​ថ្ងៃ​សៅរ៍ ១១​រោច ខែ​ទុតិយាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២៣ ។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត មានប្រសាសន៍​ថ្លែង​អំណរគុណ​ដល់​លោកគ្រូ អ្នកគ្រូ​ទាំងអស់ ដែល​បាន​ខិតខំ​ចិញ្ចឹម ថែទាំ​កុមារ និង​បាន​បញ្ជូន​ពួកគេ​ឲ្យចូល​សាលា​រៀនសូត្រ​ដូច​កុមា​រ​ដទៃទៀត នេះ​ជា​ការយកចិត្តទុកដាក់ ក្នុងការ​មើលថែទាំ​កុមារ​ឲ្យមាន​សុខភាព​ល្អ និង​មាន​ការអប់រំ មាន​សីលធម៌​ក្នុង​ការរស់នៅ ស្រប​តាម​អានុសាសន៍​របស់​សម្តេច​អគ្គមហាសេ​នាបតី​តេជោ ហ៊ុន សែន ដោយ​ទុក​ឲ្យ​អ្នកណា​នៅ​កំព្រាំ​ឯកោ​នោះទេ ។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​កុមារកំព្រា​ទាំងអស់ ត្រូវ​ស្តាប់​តាម​ការអប់រំ​របស់​លោក​គ្រូ អ្នកគ្រូ និង​ខិតខំ​សិក្សា​រៀនសូត្រ​ឲ្យមាន​ចំណេះដឹង ចំណេះធ្វើ ក្លាយខ្លួន​ជា​កូន​ល្អ កុមារ​ល្អ ពលរដ្ឋ​ល្អ នៅពេល​ក្មួយៗ​ចេញពី​មណ្ឌល​កុមារកំព្រា ក្មួយៗ​អាច​រក​ការ ងារ​ធ្វើ​បាន​ល្អ ដើម្បី​ចិញ្ចឹមជីវិត ។​

​ក្នុងឱកាស​នោះ​ផងដែរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន​ប្រគល់​ជូន​ដល់​គណៈ​គ្រប់គ្រង​មណ្ឌល រួមមាន ៖ មី ៥​កេស ទឹក​សុទ្ធ ៥​កេស ទឹកត្រី ៥​យួរ ទឹកស៉ីអ៉ីវ ៥​យួរ ទឹក​ម្ទេស ២​កេស អង្ករ ១០០​គីឡូក្រាម ទឹក​ផ្លែឈើ ១០​កេស និង​ថវិកា ៣​លាន​រៀល ជូន លោកគ្រូ អ្នកគ្រូ ៨​នាក់ ក្នុង​ម្នាក់ៗ​ថវិកា ១៥​ម៉ឺន​រៀល កុមារកំព្រា ៣៦​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន កាតា​ប​កូនសិស្ស​មួយ​ឃី​ត និង​ថវិកា ៧​ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.