ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឧកញ៉ា ហ៊ី គីម​ហុង ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស និង​គូកន ៥​នាក់​ទៀត ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន ខណៈ​មនុស្ស​៨​នាក់​ផ្សេង​ទៀត ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ

​ឧកញ៉ា ហ៊ី គីម​ហុង ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស និង​គូកន ៥​នាក់​ទៀត ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន ខណៈ​មនុស្ស​៨​នាក់​ផ្សេង​ទៀត ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក ពេជ្រ វិជ្ជា​ធរ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន ឧកញ៉ា ហ៊ី គីម​ហុង ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស និង​គូកន​៥​នាក់​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន​ហើយ ខណៈ​មនុស្ស​៨​នាក់​ផ្សេង​ទៀត ដែល​តុលាការ​រក​ឃើញ​ថា មិន​ពាក់ព័ន្ធ ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​។​

​ឧកញ៉ា ហ៊ី គីម​ហុង ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស ត្រូវបាន​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ «​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស​» តាម​មាត្រា​៣៨០ នៃ​ក្រម​ព្រហ្មទណ្ឌ ខណៈ​ក្រុម​អង្គរក្ស​របស់​លោក​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ «​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​» តាម​មាត្រ​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​សូមជម្រាបថា ឧកញ៉ា ហ៊ី គីម​ហុង ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស និង​ក្រុម​អង្គរក្ស​សរុប​១៤​នាក់ ពាក់ព័ន្ធ​ករណី​បោកប្រាស់​ប្រជាពលរដ្ឋ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២៣​។​

​ពេល​បញ្ជូន​ដល់​តុលាការ មាន​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ បាន​តម្រង់​ជួរ​គ្នា​ត្រៀបត្រា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចូល​បំភ្លឺ​នៅ​ចំពោះមុខ​តុលាការ​ករណី​ឧកញ៉ា ហ៊ី គីម​ហុង ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស បោកប្រាស់​លុយរប់​ពួកគាត់​។​

​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​ឧកញ៉ា ហ៊ី គីម​ហុង ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស និង​ក្រុម​អង្គរក្ស​សរុប​១៤​នាក់ ពាក់ព័ន្ធ​ករណី​បោកប្រាស់​ប្រជាពលរដ្ឋ​កាលពី​រសៀល​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០២៣ នៅ​ស្នាក់ការ​ក្រុមហ៊ុន​ពិភព​ដី​មាស ស្ថិតក្នុង​ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​។​

​ការចាប់ខ្លួន​ឧកញ៉ា​ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស​រូបនេះ ធ្វើឡើង​តាម​ដីកា​បញ្ជា​ឲ្យចូល​ខ្លួន​របស់​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ នៅ​ពេល​ចុះ​អនុវត្ត​ដីកា ក្រុម​អង្គរក្ស​ឧកញា បាន​រារាំង​សមត្ថកិច្ច និង​បាន​ប្រើ​ហិង្សា​ទៅលើ​កម្លាំង​សមត្ថកិច្ច​ផងដែរ​។​

​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​បញ្ជាក់​ដែរ​ថា ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច ក៏​បាន​ប៉ះ​ទង្កិច​គ្នា​ជាមួយ​ក្រុម​អង្គរក្ស​រប​ស់​ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស​ផងដែរ រហូត​កម្លាំង​សមត្ថកិច្ច​បង្ខំចិត្ត​ផ្ទុះអាវុធ​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​នៅ​កន្លែង ហើយ​ឃាត់ខ្លួន​ទាំង​ក្រុម​អង្គរក្ស​នោះ​តែម្តង​។​

​សូម​រំលឹក​ថា ឧកញ៉ា ហ៊ី គីម​ហុង នេះ​ក៏​ធ្លាប់​ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពត ចេញ​លិខិត​អញ្ជើញ​ឲ្យចូល​ខ្លួន​ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​បណ្ដឹង​ប្រជាពលរដ្ឋ ដែល​បាន​ដាក់ទុន​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន​នេះ គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ​៦​លាន​ដុល្លារ ប៉ុន្ដែ​ឧកញ៉ា​នេះ​មិន​ចូល​ខ្លួន​នោះ​ទេ ហើយ​ថែមទាំង​ព្យាយាម​គេចវេស​មិន​ទទួលខុសត្រូវ​ទៀតផង រហូត​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.