ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៅ​ខេត្ត​បាត់ដំបង

សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៅ​ខេត្ត​បាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នៅ​ខេត្ត​បាត់ដំបង​។​

​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ជា​សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​គ្រប់​ថ្នាក់​ក្នុង​ខេត្ត​បាត់ដំបង ថ្នាក់ដឹកនាំ និង​សមាជិក​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​បាត់ដំបង ព្រមទាំង​សកម្មជន ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ក្រុមការងារ​សារ​ខា​គណបក្ស​ទូទាំង​ខេត្ត​បាត់ដំបង​។​

​សម្ដេច​ក្រឡាហោម ស ខេង ក្នុងនាម​សម្ដេច​តេជោ ប្រធាន​គណបក្ស និង​ក្នុងនាម​គណៈអចិន្ត្រៃយ៍​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​សម្ដែង​ការកោតសរសើរ អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​គណបក្ស​គ្រប់​ថ្នាក់ ក្រុម​ការងារ​យុវជន ក្រុមការងារ​ស្ត្រី និង​គណៈ​ចលនា​មហាជន​របស់​ណ​បក្ស ព្រមទាំង​សកម្មជន​គណបក្ស​គ្រប់​មជ្ឈដ្ឋាន​ដែល​បាន​ខិតខំ​សហការ​គ្នា​ប្រប​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ធ្វើឱ្យ​គណបក្ស​ទទួលបាន​ជោគជ័យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧​។​

​ជាមួយគ្នា​នោះ​ដែរ សម្ដេច​ក្រឡាហោម ក៏​បាន​ថ្លែងអំណរគុណ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​អ្នក​
​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​ដែល​បាន​បោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត និង​គាំទ្រ​យ៉ាង​ធំធេង​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ជា​បន្តបន្ទាប់ ស្រប​តាម​មាគ៌ា​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមបញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​នោះ​ក៏​មាន​ការធ្វើ​របាយការណ៍ ស្ដី​ពី​សភាពការណ៍​ទូទៅ និង​លទ្ធផល នៃ​ការបោះឆ្នោត​ពី​សំណាក់​លោក សុខ លូ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​បាត់ដំបង​ផងដែរ​។ ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​នោះ​ដែរ សម្ដេច​ក្រឡាហោម ក៏បាន​ផ្ដល់​ឱកាស​ជូន​តំណាង​គណបក្ស និង​ក្រុមការងារ​គណបក្ស​ប្រជាជន​ក្នុង​ខេត្ត​បាត់ដំបង ឡើង​បង្ហាញ​ចំណាប់អារម្មណ៍ និង​ចែករំលែក​បទពិសោធន៍​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ផងដែរ​។​

​បន្ទាប់មក សម្ដេច​ក្រឡាហោម ក៏​បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំ​ដោយ​មាន​ប្រសាសន៍ អំពី​ការវាយតម្លៃ​លើ​ដំណើរការ​បោះឆ្នោត​, បទពិសោធន៍ នៃ​ភាពជោគជ័យ​ក្នុង​ការបោះឆ្នោត​នៅ​ខេត្ត​បាត់ដំបង​, បញ្ហា​ប្រឈម​, សំឡេងឆ្នោត​គាំទ្រ​គណបក្ស​ដទៃ និង​ទិសដៅ​ការងារ​ដែល​ត្រូវអនុវត្ត​។​

​សម្ដេច​ក៏​បាន​សង្កត់ធ្ងន់​អំពី​ការផ្ដល់​ការគាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ដែល​ភាគច្រើន​ជា​ថ្នាក់ដឹកនាំ​បន្ត​វេន ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.