ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោកជំទាវ បាន ស្រីមុំ​អញ្ជើញ​ចូលរួម ពិធី​ទិវា​មច្ឆា​ជាតិ ១ កក្កដា ២០២៣ និង​បាន លែង​កូន​ត្រី​ចម្រុះ​ចំនួន​១៥០០០​ក្បាល នៅ​ស្រុក​សាលា​ក្រៅ​

លោកជំទាវ បាន ស្រីមុំ​អញ្ជើញ​ចូលរួម ពិធី​ទិវា​មច្ឆា​ជាតិ ១ កក្កដា ២០២៣ និង​បាន លែង​កូន​ត្រី​ចម្រុះ​ចំនួន​១៥០០០​ក្បាល នៅ​ស្រុក​សាលា​ក្រៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖​រដ្ឋបាល​ខេត្ត​ប៉ៃលិន ប្រារព្ធ​ទិវា​មច្ឆា​ជាតិ ១ កក្កដា នៅ​ចំណុច​សំណង់​ស្ទាក់​ទឹក ស្ថិតនៅ​ភូមិ​កំពង់ចំលង​ក្រោម ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​មាន​ការអញ្ជើញ​ចូលរួម​ពី ក្រុមប្រឹក្សា​ខេត្ត លោក​-​លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​នា​ឱកាស​នោះ​លោកជំទាវ បាន ស្រីមុំ បាន​ចាត់ទុកថា ការលែង​កូន​ត្រី​ពូជ គឺ​ដើម្បី​បំផុស​មហាជន​ឲ្យមាន​ស្មារតី​ចូលរួម​ការពារ អភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​ជលផល​ឲ្យមាន​ភាព​ប្រសើរ​ឡើង ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល កំណែទម្រង់​វិស័យ​ជលផល ដោយ​បាន​លុប​ឡូត៍​នេសាទ​ទាំងអស់ ហើយ​បាន​ប្រគល់​សិទ្ធិ​អំណាច​ទៅឲ្យ​សហគមន៍​គ្រប់គ្រង និង​រៀបចំ​ផែនការ​សម្រាប់ អភិវឌ្ឍន៍​វិស័យ​ជលផល​ក្នុង​មូលដ្ឋាន​។​

​លោកជំទាវ​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​អាជ្ញាធរ ត្រូវ​បន្ត​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ជូន​ដល់​ប្រជាពលរដ្ឋ​អោយបាន​យល់ និង​ត្រូវ​រួមគ្នា​ធ្វើ​ការបង្ក្រាប​នូវ​រាល់​បទល្មើស​នេសាទ ដែល​មាន​នៅក្នុង​មូលដ្ឋាន ដោយ​ធ្វើ​ការសហកា​រណ​ជាមួយ សមត្ថកិច្ច និង​អង្គភាព​ពាក់ព័ន្ធ​។ បំផុស​អោយ​ប្រជា​ពល រដ្ឋ​ធ្វើការ​អភិវឌ្ឍន៍ វារីវប្បកម្ម ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​ជំនាញ​សហគមន៍​នេសាទ​ដែល​បាន បង្កើត​រួច​ឲ្យបាន​រឹងមាំ និង​ត្រូវ​រួមគ្នា​ថែរក្សា​ព្រៃ​លិច​ទឹក​ឲ្យបាន​គង់វង្ស​ទុក​ជា​ជម្រក​ត្រី​ពង​កូន​។

​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រម៉ាញ់ និ​នេសាទ​ខេត្ត​ប៉ៃលិន​បានឱ្យដឹងថា នៅក្នុង​ឱកាស​ទិវា​មច្ឆជាតិ​០១ កក្កដា ២០២៣ ដ៏​មហោឡារិក​នេះ យើង​រៀបចំ​ពិធី​លែង​កូន​ត្រី​ចម្រុះ​ចំនួន​១៥០០០​ក្បាល និង​មេត្រី​ពូជ​មួយ​ចំនួន​ដើម្បី ធ្វើឱ្យ​អាង​ស្ទាក់​ទឹក​នេះ​សម្បូរ​ទៅ​ដោយ​មច្ឆជាតិ​ឡើងវិញ​សម្រាប់​បម្រើ​ដល់​សេចក្តីត្រូវការ​ហូបចុក​របស់​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​នេះ​ម្យ៉ាង​ទៀត​នៅ​ឆ្នាំក្រោយ​នេះ ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន មាន​គម្រោង​នឹង​ប្រារព្វ​ពិធី​ទិវា​មច្ឆជាតិ នៅ​តំបន់​ផ្សេងៗ​ទៀត ក្នុង​ខេត្ត​ប៉ៃលិន​របស់​យើង​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.