ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

ឯកឧត្តម ស៊ុយ សែម ដឹកនាំ​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ សម្រាប់​ខេត្ត​ពោធិ៍សាត់

ឯកឧត្តម ស៊ុយ សែម ដឹកនាំ​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ សម្រាប់​ខេត្ត​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តម ស៊ុយ សែម ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ នា​រសៀល​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២៣​នេះ បាន​ដឹកនាំ​សមាជិក សមាជិកា ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ សម្រាប់​ខេត្ត​ពោធិ៍សាត់ នៅ​សាលប្រជុំ​គណបក្ស​ខេត្ត​។​

​អង្គប្រជុំ​នេះ បាន​ការចូលរួម​ពី​ឯកឧត្តម ខូ​យ រី​ដា ប្រធាន​គណបក្ស​ខេត្ត និង​ជា​អភិបាលខេត្ត​, លោក កែវ រតនៈ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ក្រគរ និង​ស្រុក​កណ្តៀង​, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារ​ថ្នាក់កណ្តាល ប្រធាន អនុប្រធាន សមាជិក គណៈកម្មាធិការ​គណបក្ស​ខេត្ត គណៈអចិន្ត្រៃយ៍​គណៈបក្ស​ខេត្ត គណៈកម្មាធិការ​គណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ ក្រុមការងារ​ចុះ​មូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំង​ខេត្ត សរុប​ចំនួន​៧០៧​នាក់​។​

​បន្ទាប់ពី​ឯកឧត្តម ខូ​យ រី​ដា បាន​មានមតិ​ស្វាគមន៍ និង​អាន​នូវ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ និង​ទិសដៅ​បន្ត​របស់​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត​ពោធិ៍សាត់ នោះ​រួចមក ឯកឧត្តម ស៊ុយ សែម បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រឹង​របស់​ប្រធាន អនុប្រធាន និង​សមាជិក ក្រុម​ការងារ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​លះបង់​ពេលវេលា ធនធាន​ផ្ទាល់ខ្លួន ក្នុង​ការចុះ​ជួយ​មូលដ្ឋាន​ដែល​ខ្លួន​ទទួលខុសត្រូវ ពិសេស​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រហូត​ឈាន​ទៅ​ទទួលបាន​ជ័យជំនះ​យ៉ាង​ត្រចះត្រចង់ ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​នេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែម​ថា ជោគជ័យ​ដែល​ទទួលបាន​១០០% គឺ​៤/៤​អាសនៈ​នេះ ចាត់ទុកថា​ជា​មោទនភាព​របស់​យើងទាំងអស់គ្នា ហើយ​ក្នុងនោះ​ខេត្តពោធិ៍សាត់​ក៏​ទទួលបាន ចំណាត់ថ្នាក់​លេខ​១ សម្រាប់​ជ័យលាភី​ទូទាំង​ប្រទេស​។ ឯកឧត្តម​ក៏​បាន​ដាក់​ជូន​របាយការណ៍ ឆ្លង​អង្គប្រជុំ ដើម្បី​ពិភាក្សា និង​កែលម្អ ហើយ​អង្គប្រជុំ​ក៏​បាន​ឯកភាព​ទាំងស្រុង នូវ​ខ្លឹមសារ​របាយការណ៍​នេះ​ផងដែរ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ក៏​បាន​លើកឡើង​អំពី​ជំនួប​សំណេះសំណាល​កាល​ម្សិលមិញ រវាង​សម្តេច​តេជោ ហ៊ុន សែន ក្នុងឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​សមាជិក​រាជរដ្ឋាភិបាល ក្នុង​អាណត្តិ​ចាស់ និង​សមាជិក​រាជរដ្ឋាភិបាល អាណត្តិ​ថ្មី នៅ​វិមាន​៧​មករា ដោយ​បាន​សង្កត់ធ្ងន់ថា កត្តា​សំខាន់​បំផុត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ការថែរក្សា​ប្រៀប​ឈ្នះ​ពី​អតីតកាល ក្នុងពេល​បច្ចុប្បន្ន និង​តទៅ​អនាគត គឺ​កត្តា​សាមគ្គី និង​ឯកភាព​ផ្ទៃក្នុង​គណបក្ស​។​

​ឯកឧត្តម​ក៏​សូម​ផ្តាំផ្ញើ​ដល់​សមាជិក សមាជិកា ក៏ដូចជា​ក្រុម​ការងារ​ទាំងអស់ ត្រូវ​បន្ត​រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​រឹង​ម៉ាំ និង​គាំទ្រ​ចំពោះ​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សម្រាប់​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី សម្រាប់​អាណត្តិ​ទី​៧​នេះ ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា ពង្រឹង​សុខសន្តិភាព​កាន់តែ​រឹងមាំ​, ប្រទេសជាតិ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន និង​មាន​មោទនភាព ហើយ​ប្រជាជន​កាន់តែ​មាន​ជីវភាព​ធូរធារ និង​រស់នៅ​ប្រកប​ដោយ​សេចក្តីសុខសាន្ត​បន្តទៀត​។​

​ជាមួយគ្នា​នោះ ឯកឧត្តម ស៊ុយ សែម ក៏​បាន​ប្រកាស​អំពី​បេក្ខភាព ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ សម្រាប់​អាណត្តិ​ថ្មី​នេះ​ដែរ គឺ​លោក កែវ រតនៈ ដើម្បី​បន្ត​ធ្វើ​ការដឹកនាំ កសាង និង​អភិវឌ្ឍន៍​ខេត្ត ឲ្យមាន​ការរីកចម្រើន​ជា​និច្ច​និរន្តន៍​៕
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.