ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

ឯកឧត្តម វ៉ី សំណាង ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ពន្លឿ​ន​ការ​អន្តរាគមន៍បូម​ទឹក ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​រាំងស្ងួត​នៅ​ស្រុក​គងពិសី និង​ស្រុក​គងពិសី

ឯកឧត្តម វ៉ី សំណាង ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ពន្លឿ​ន​ការ​អន្តរាគមន៍បូម​ទឹក ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​រាំងស្ងួត​នៅ​ស្រុក​គងពិសី និង​ស្រុក​គងពិសី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​កំពង់ស្ពឺ​)៖ ​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២៣​នេះ អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ បាន​និង​កំពុង​ជួយ​អន្តរាគមន៍​បូមទឹក​បញ្ចូល​ទៅ​ប្រឡាយ​មេ និង​ប្រឡាយ​ជើង​ក្អែប​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​អាច​បូម​បន្ត​បញ្ចូល​ទៅក្នុង​ស្រែ​របស់ខ្លួន​ដែល​កំពុង​រង​ផលប៉ះពាល់ ក្រោយ​មិន​មាន​ភ្លៀង​ធ្លាក់​ជិត​មួយ​ខែ​មកនេះ​ ក្រោម​ការចុះ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​ពី​សំណាក់​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​។​

​ឯកឧត្តម វ៉ី សំណាង បាន​លើកឡើង​ថា នៅ​ដើម​ខែ​សីហា​កន្លងមកនេះ ខេត្ត​កំពង់ស្ពឺ បាន​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ធ្វើឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផលដំណាំ​មួយចំនួន​បាន​រង​ការខូចខាត​។ ការ​ជន់​លិច​នេះ​ទៀតសោត​បានបង្ហាញ​ថា ខេត្ត​កំពង់ស្ពឺ អាច​នឹង​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ប្រជាកសិករ​ធ្វើស្រែ​ចំការ តែ​ផ្ទុយ​ទៅ​ស្រូវ​ស្រែ​របស់​ប្រជាពលរដ្ឋ នៅ​ចំនួន​ពីរ​ស្រុក​គឺ​ស្រុក​គងពិសី និង​ស្រុក​សំរោង​ទង ត្រូវ​រង​ផលប៉ះពាល់​ដោយ​ការខ្វះ​ទឹក​ទៅ​វិញ​។​

​ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់​ថា បច្ចុប្បន្ន​ស្រុក​ចំនួន​ពីរ​ខាងលើ មាន​ផ្ទៃដី​ស្រែ​ប្រមាណ​ជាង​៥,០០០​ហិកតា កំពុង​ទាមទារ​ឲ្យមាន​ការជួយ​សង្គ្រោះ ហើយ​ក្នុងនោះ​ផ្ទៃដី​ស្រែ​ដែល​រង​ផលប៉ះពាល់​ច្រើនជាងគេ គឺ​ក្នុង​ស្រុក​គងពិសី ដែល​មាន​ចំនួន​ប្រមាណ​ជិត​៥,០០០​ហិកតា​។​

​អភិបាលខេត្ត​កំពង់ស្ពឺ បាន​បន្ថែមថា មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​លោក ញ៉ាញ់ ជាប​ហ៊​ង បានដាក់​ម៉ាស៊ីន​ខ្នាត​ធំ​ចំនួន​ពីរ​គ្រឿង ដើម្បី​បូមទឹក​ចេញពី​ប្រឡាយ​មេ​ទម្លាក់​ទៅ​ក្នុង​ប្រឡាយ​ជើង​ក្អែប ដោយ​ការ​បូម​ធ្វើឡើង​ពីរ​ដំណាក់កាល​។ ក្នុងនោះ​ពលរដ្ឋ​ម្ចាស់​ស្រែ​បានដាក់​ម៉ាស៊ីន​ដើម្បី​បូម​ទម្លាក់​ទៅ​ក្នុង​ស្រែ​រៀងខ្លួន ចំនួន​៥០​គ្រឿង​ដែល​ប្រេង​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​បូម​នេះ គឺ​ឧបត្ថម្ភ​ដោយ​មន្ទីរ​ជំនាញ​។​

​ជាមួយ​ការដឹកនាំ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​នេះ អភិបាលខេត្ត​ ឯកឧត្តម វ៉ី សំណាង បាន​រំពឹង​ថា នឹង​អាច​សង្គ្រោះ​ស្រូវ​ចេញពី​ការខូចខាត​បាន​ក្នុង​រយៈ​ដ៏​ខ្លី​ខាងមុខ ពីព្រោះ​ខេត្ត​មាន​អាង​ទំនប់​ស្តុក​ទឹក​ច្រើន​កន្លែង ដែល​មាន​សមត្ថភាព​ក្នុងការ​បង្ហូរទឹក​ទៅដល់​ចំណុច​រងគ្រោះ​។ ជាមួយ​នោះ​ក៏​ទាមទារ​ឲ្យ​ម្ចាស់​ស្រែ​ដែល​រង​ផលប៉ះពាល់​ទាំងអស់ ជួយ​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​នៅ​ជិត ដើម្បី​ឲ្យ​ជំនាញ​មាន​លទ្ធភាព​ក្នុង​ការជួយ​សង្គ្រោះ​បាន​ទាន់ពេលវេលា​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.