ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

ឡាន​ដឹក​ទំនិញ​លើស​ទម្ងន់​ថៃ​ជាច្រើន​គ្រឿង ចូល​តាម​តំបន់​ច្រកទ្វារ​អូរ​រំដួល ស្រុក​ភ្នំព្រឹក​, ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត ចាត់​មន្ដ្រី​ចុះ​ឃ្លាំមើល និង​ចាត់វិធានការ​តាមច្បាប់

ឡាន​ដឹក​ទំនិញ​លើស​ទម្ងន់​ថៃ​ជាច្រើន​គ្រឿង ចូល​តាម​តំបន់​ច្រកទ្វារ​អូរ​រំដួល ស្រុក​ភ្នំព្រឹក​, ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត ចាត់​មន្ដ្រី​ចុះ​ឃ្លាំមើល និង​ចាត់វិធានការ​តាមច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ភ្នំពេញ​)៖ មាន​សេចក្ដីរាយការណ៍​ថា ឡាន​ដឹក​ទំនិញ​របស់​ក្រុម​ឈ្មួញ​ថៃ​ជា​ច្រើន​គ្រឿង ចូល​មក​ដឹកទំនិញ និង​កសិផល​របស់​ខ្មែរ​តាម​តំបន់​ច្រកទ្វារ​អូរ​រំដួល ស្ថិតក្នុង​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ដោយ​ខ្លះ​ផ្ទុកទំនិញ​រហូតដល់​ជិត​១០០​តោន ខណៈ​ច្បាស់​កំណត់​ចន្លោះ​ពី​៤០​តោន ទៅ​៥០​តោន​តែប៉ុណ្ណោះ​។​

​ក្រោយ​ទទួលបាន​សេចក្ដីរាយការណ៍​នេះ លោក ព្រួញ រិទ្ធ​ថា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង អះអាងថា លោក​បាន​ចាត់​ឲ្យ​មន្ដ្រី​ជំនាញ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ចុះ​ឃ្លាំមើល និង​ស្រាវជ្រាវ​ករណី​នេះ​។ ក្នុងករណី​រកឃើញ​ល្មើសច្បាប់ នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​។​

​លោក ព្រួញ រិទ្ធ​ថា បាន​បញ្ជាក់​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន Fresh News ប្រចាំ​ខេត្ត​បាត់ដំបង​ថា «​ចំពោះ​ករណី​នេះ​លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​ចុះ​ឃ្លាំមើល ស្រាវជ្រាវ​រក​រថយន្ត​ដឹក​លើស​ទម្ងន់​នេះ ដើម្បី​ផាកពិន័យ​តាម​ច្បាប់​ជា​កំណត់​»​។​

​ការដឹក​ទំនិញ​លើស​ទម្ងន់​នេះ ជា​កត្តា​នេះ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវជាតិ​យ៉ាងខ្លាំង និង​អាច​ខូច​យ៉ាងធ្ងន់ធ្ងរ​ផងដែរ នៅពេល​ខាងមុខ បើ​គ្មាន​ការបង្ក្រាប និង​ទប់ស្កាត់​ទាន់​ពេលវេលា​នោះ​ទេ​។ គេ​នៅ​ចាំបាន​ថា កាលពី​ពាក់កណ្តាល​ឆ្នាំ​២០២២ មន្ត្រី​ជំនាញ​របស់​ក្រសួង​សាធារណការ ក្រោម​ការដឹកនាំ​របស់​តំណាង​អយ្យការ បាន​ចុះ​ទៅ​ទប់ស្កាត់ និង​បង្ក្រាប​ការ​ដឹកទំនិញ​លើស​ទម្ងន់​របស់​ឡាន​ថៃ រហូត​មាន​ការ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យមាន​ការតវ៉ា​យ៉ាងខ្លាំង​។​

​ករណី​ខាងលើ​នេះ គេ​សង្ឃឹមថា មន្ត្រី​ជំនាញ​របស់​ខេត្ត​បាត់ដំបង និង​មន្ត្រី​ជំនាញ​របស់​ក្រសួង នឹង​បន្ត​យុទ្ធនាការ​នេះ​ម្តងទៀត ដើម្បី​រក្សា​ផ្លូវ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស និង​រឹងមាំ​បាន​យូរអង្វែង​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.