ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ក្រសួង​សេដ្ឋកិច្ច ផាកពិន័យ​រណ្ដៅ​ដី​ល្មើស​ច្បាប់​ធំ​មួយ​កន្លែង​នៅ​ស្រុក​ខ្សាច់កណ្ដាល របស់លោក អ៊ុក រដ្ឋា ចំនួន​៣​លាន​ដុល្លារ

ក្រសួង​សេដ្ឋកិច្ច ផាកពិន័យ​រណ្ដៅ​ដី​ល្មើស​ច្បាប់​ធំ​មួយ​កន្លែង​នៅ​ស្រុក​ខ្សាច់កណ្ដាល របស់លោក អ៊ុក រដ្ឋា ចំនួន​៣​លាន​ដុល្លារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កណ្តាល​)៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​លិខិត​ផាកពិន័យ​រណ្តៅ​ដី​ល្មើស​ច្បាប់​ធំ​មួយ​ក្នុងស្រុក​ខ្សាច់កណ្តាល ដែល​គេ​ស្គាល់​ម្ចាស់​អាជីវកម្ម​ឈ្មោះ អ៊ុក រដ្ឋា ជា​ទឹកប្រាក់​ចំនួន​៣​លាន​ដុល្លារ​។

​ការពិន័យ​នេះ ក្រោយ​ពី​រណ្ដៅ​ដី​របស់​ឈ្មោះ អ៊ុក រដ្ឋា មិនបាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ចំណូល​ជូន​រដ្ឋ ក្នុងការ​ធ្វើ​អាជីវកម្ម​ជីក​យក​អាចម៍​ដី ដោយ​អាជ្ញា​បណ្ណ​ធនធាន​រ៉ែ​ផុត​សុពលភាព ស្ថិតក្នុង​ភូមិ​ពុក​ឫស្សី​កណ្ដាល ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។​

​ក្រសួង​សេដ្ឋកិច្ច ទុក​ពេល​ឲ្យ​៣០​ថ្ងៃ ហើយ​បើ​មាន​ការយឺតយ៉ាវ​ត្រូវ​រង​ការពិន័យ​២​ភាគរយ នៃ​ទឹកប្រាក់​ដែល​ជំពាក់​ជា​រៀងរាល់​ខែ ប្រសិន​បើ​ក្រុមហ៊ុន​មិន​អនុវត្ត​តាម នឹង​ត្រូវ​បង្កក​គណនី​ក្រុមហ៊ុន​នៅ​គ្រប់​ធនាគារ​ទាំង​អស់ ហាមឃាត់​ការនាំចេញ​នាំចូល បង្ក​ការផ្ទេរកម្មសិទ្ធិ ការ​ធ្វើ​អំណោយ ផ្ទេរ​មរតក ហាមឃាត់​ការចូលរួម​ដេញថ្លៃ ផ្អាក​ការផ្តល់​ការអនុញ្ញាត​វិនិយោគ ផ្អាក​ការសាងសង់ ហើយ​វិធី​ចុងក្រោយ គឺ​ប្តឹង​ទៅ​តុលាការ​។​

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៣​កន្លងទៅ ក្រុម​ការងារ​ចម្រុះ​គណៈកម្មាធិការ​បង្ក្រាប​ប​ទ​ល្មើស​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ខេត្ត​កណ្តាល បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​រណ្តៅ​ដី​របស់​ក្រុមហ៊ុន​ខាងលើ និង​បាន​រកឃើញថា ការដ្ឋាន​នេះ បាន​ធ្វើ​អាជីវកម្ម​លើ​អាជ្ញា​បណ្ណ​ដែល​ហួស​សុពលភាព តាំង​ឆ្នាំ​២០១៨​មកម្ល៉េះ ហើយ​កាលណោះ​មេការ​ក្រុមហ៊ុន​បាន​ប្រើ​បក្ខពួក​បើករថយន្ត​មក​ពាំង​ផ្លូវ​ក្រុមការងារ​ថែមទៀត​ផង​។​

​ក្រោយពី​ធ្វើការ​ពិនិត្យ​វាស់វែង​របស់​ក្រុមការងារ​អន្តរក្រសួង ឃើញថា ក្រុមហ៊ុន​បាន​ជីក​អាចម៍ដី​លក់ ដោយ​មិន​បាន​បង់​សួយ​សារ​ចូល​រដ្ឋ​ជាង​១​លាន​ម៉ែត្រត្រីគុណ ទើប​ក្រុមការងារ ធ្វើការ​គណនី​និង​ពិន័យ​ទៅតាម​ច្បាប់​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.