ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ជម្លោះ​ដីធ្លី​អូសបន្លាយ​ពេល​អស់​ជិត ២០​ឆ្នាំ ត្រូវបាន​ដោះស្រាយ​បញ្ចប់​ក្រោម​ការសម្របសម្រួល​របស់​ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធាន​សមាគម សារព័ត៌មាន អេឡិចត្រូនិក អឹម​អេស​ជេ​

​ជម្លោះ​ដីធ្លី​អូសបន្លាយ​ពេល​អស់​ជិត ២០​ឆ្នាំ ត្រូវបាន​ដោះស្រាយ​បញ្ចប់​ក្រោម​ការសម្របសម្រួល​របស់​ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធាន​សមាគម សារព័ត៌មាន អេឡិចត្រូនិក អឹម​អេស​ជេ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ និង​ក្តៅគគុក​បានអូសបន្លាយ​អស់​រយៈពេល​ជិត ២០​ឆ្នាំ បង្ក​ឲ្យ​អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​មាន​ការ​ឈឺ​ក្បាល​ស្មុកស្មាញ​គ្រប់បែបយ៉ាង ប៉ុន្តែ​ចុងក្រោយ​ត្រូវបាន​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​វិវាទ និង​ឯកភាព​គ្នា​ក្រោយ​ការ​ចូល​ខ្លួន​សម្របសម្រួល​របស់​ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធាន​សមាគម​សារព័ត៌មាន អេឡិចត្រូនិច អឹម​អេស​ជេ ដោយ​អនុវត្តន៍ ដើរ​តាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ «​ឈ្នះ​-​ឈ្នះ​» របស់​ប្រមុខ​ថ្នាក់ដឹកនាំ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​សម្រាប់​ការផ្សះផ្សា​រក​ផ្លូវកណ្តាល​យក​បញ្ហា​ដាក់​លើ​តុ​ជជែក​គ្នា​ដោយ​សន្តិវិធី​រក ឬ​ច្រកចេញ​ដោយ​គ្មាន​អ្នកឈ្នះ និង​គ្មាន​អ្នកចាញ់ ដើម្បី​ផលប្រយោជន៍​រួមទាំង​ប្រជាពលរដ្ឋ និង​ម្ចាស់​កម្ម​សិទ្ធ ជាពិសេស​ជៀសវាង​ការកាប់ចាក់​បង្ហូ​ឈាម​គ្នា ក្រោយ​ការយកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ភូមិ សង្កាត់ ក្រុង ខេត្ត រហូតដល់​ថ្នាក់​កំពូល​ឈរលើ​គោលការណ៍ «​ឈ្នះ​-​ឈ្នះ​» គ្មាន​អ្នកចាញ់​ដើរ​ស្រប​តាម​មា​គារ៌ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០២៣​នេះ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ក្រោម​អធិបតីភាព ឯកឧត្តម ង៉ោ ម៉េង​ជ្រួញ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ និង​ក្រុមការងារ​អន្តរ​និស័យ មន្ត្រី​ជំនាញ​សូរិយោដី បាន​ចុះ​ចែក​សេចក្តីសម្រេច​របស់​ខេត្ត​ជួន​ប្រជាពលរដ្ឋ​ដែល​ទទួល​ចំណែក​ក្បាលដី​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន សម្រាប់​គ្រប់គ្រង ប្រើប្រាស់ អាស្រ័យ​ផល និង​ទៅ​ជា​ប្រយោជន៍​ផ្សេងៗ​ទៀត តាម​ភាពចាំបាច់ និង​ជាកស្តែង​រៀងៗ​ខ្លួន​។​

​ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ដែលជា​អ្នក​ទទួល​សិទ្ធ​ក្នុង​ការស្វែងរក​ដោះស្រាយ​ពី​ភាគី​ម្ចាស់​អចលនទ្រព្យ​ជាមួយ​ភាគី​ទំនាស់ (​ប្រជាពលរដ្ឋ​) ដោយ​មាន​ការជួយជ្រោមជ្រែង​ពី​សំណាក់​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​មាន​ការពាក់​ព័ន្ធ​បាន​លើកឡើង​ថា ដី​ទំនាស់​រវាង​ម្ចាស់​កម្ម​សិទ្ធ​ស្របច្បាប់​ជាមួយ​ប្រជាពលេដ្ឋ​អនាធិបតេយ្យ​ចូលមក​ចាប់​ដី សង់រោង ខ្ទម រស់នៅ​ដោយ​មាន​មេខ្សល់​ខ្យល់​រៀបចំ​យុទ្ធសាស្ត្រ​បង្ក​ឲ្យ​មាន​បញ្ហា​ស្មុកស្មាញ ស្ថិតក្នុង​តំបន់​អូរ​ស្វា​រអិល សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត គឺ​កើតមាន​អស់​រយៈពេល ២១​ឆ្នាំ​។​

​ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ បាន​រំឭក​នូវ​សាវតា​ខ្លះៗ​អំពី​ទីតាំង​ដី​មាន​ជម្លោះ​នោះ​ថា វិវាទ​ដីធ្លី​ក្នុង​តំបន់​អូរ​ស្វា​រអិល​នេះ ក្នុង​អំឡុង​ឆ្នាំ​២០១៧ រវាង​ប្រជាពលរដ្ឋ​ចូល​ចាប់​ដី​អនាធិបតេយ្យ ដែល​មាន​មេខ្យល់​រៀបចំ និង​ចាត់ចែង​តាម​ផែនការ ប្រឆាំង​តវា​ជាមួយ​ម្ចាស់​ដី​ដែល​បាន​ទិញ​-​លក់​ត្រឹមត្រូវ​។

​ក្រោយ​មាន​វិវាទ​ការដោះស្រាយ​ចាប់ផ្តើម​ក៏​កើតមាន​ជា​បន្តបន្ទាប់ និង​មាន​ការ​ប្តឹងផ្តល់​គ្នា​ជា​ច្រើន ប៉ុន្តែ​រក​ច្រកចេញ​មិនឃើញ​នោះ ទើប​ធ្លាក់​មកដល់​ដៃ​បណ្ឌិត ម៉េង សុភ័ណ្ឌ តំណាង​ឲ្យ​ម្ចាស់​ដី​ចូល​ទៅ​ស្រាច​ជ្រាវ​នូវ​សាវតា​អំពី​បញ្ហា​ទំនាស់​ដីធ្លី​នេះ ដោយ​មាន​ការសហការ​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ភាគី​ពាក់ព័ន្ធ​រកឃើញ​នូវ​ចំណុច​សំខាន់ ក៏​ចាប់ផ្តើម​ចរចា​ពី​គ្រប់ភាគី ដើម្បី​ផលប្រយោជន៍​រួម​ទាំង​ម្ចាស់​ដី និង​អ្នក​ចូល​មក​កាន់កាប់​ដោយ​ខុសច្បាប់ ដោយ​ឈរ​លើ​គោលនយោបាយ «​ឈ្នះ​-​ឈ្នះ​» ស្រម​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក៏​ចាប់ផ្តើម​ឯកភាព​គ្នា​ជា​បណ្តើៗ រហូត​បញ្ចប់​ជម្លោះ​ទាំងស្រុង នៅ​ឆ្នាំ​២០១៩​។ បន្ទាប់​ការសម្របសម្រួល​ឯកភាពគ្នា ក្រោម​ការពិនិត្យ យកចិត្តទុកដាក់​របស់​អាជ្ញា​គ្រប់​លំដាប់ថ្នាក់ក៏​មាន​ផ្លាស់​ប្តូ​ទីតាំង​ចែក​ក្បាលដី​តាម​ភាពជាក់ស្តែង ទីតាំង​ផ្សេង​ដោយ​ការឯកភាព​គ្នា និង​កិច្ចសន្យា​ដោះស្រាយ​វិវាទ​។​

​ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ បានបញ្ជាក់​ថា ក្រោយ​ពី​ការចរចា​គ្នា​ចប់សព្វគ្រប់​ក៏​បាន​រៀបចំ​ទីតាំង​ថ្មី​ឲ្យ​ពួកគាត់​បែក​ចែក​ជួន​ហើយ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​បំពេញ​តាម​និតិ​វិធី រហូត​ផ្តល់ជូន​នូវ​សេចក្តីសម្រេច​កំណត់​លេខ​ក្បាល​ដី​យក​មក​ចែក​ជួន​ពួកគាត់ នៅ​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០២៣​នេះ​។​

​ឯកឧត្តម ង៉ោ ម៉េង​ជ្រួញ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​០៩ សីហា ម្សិលមិញ បាន​ថ្លែងថា «​បញ្ហា​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​អស់​រយៈពេល​ជាង ១៩​ឆ្នាំ របស់​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ ក្នុង​តំបន់​អូរ​ស្វា​រអិល សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែ​ត្រ ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ដោះស្រាយ​បញ្ចប់ទំនាស់ ក្រោម​គោលនយោបាយ [​ឈ្នះ​-​ឈ្នះ​] របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ប្រគល់​នូវ​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត​ប្រគល់​លេខ​សម្គាល់​ក្បាល​ដី​ឲ្យ​ពួកគាត់​គ្រប់គ្រង និង​ប្រើប្រាស់​តាម​តម្រូវការ​ប្រចាំថ្ងៃ​»​។

​ឯកឧត្តម ង៉ោ ម៉េង​ជ្រួញ អភិបាលរង ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា «​ថ្ងៃនេះ​ក្នុង​នាម​រដ្ឋបាល​ខេត្ត​តំណាង​ឲ្យ​រដ្ឋាភិបាល បាន​ប្រគល់​នូវ​ឯកសារ​ផ្លូវការ​ជួន​បងប្អូន​ប្រជាពលរដ្ឋ សម្រាប់​ទុកជា​កេរ្តិ៍មរតក និង​ប្រើប្រាស់​តាម​ភាពជាក់ស្តែង​»​។ លោក​បន្ត​ទៀត​ថា «​ករណី​បញ្ចប់​វិវាទ​នេះ គឺ​មាន​ការផ្តួចផ្តើម​គំនិត​របស់​លោក​អគ្គនាយក​ទូរទស្សន៍ msj ម៉េង សុភ័ណ្ឌ ក្នុង​ការសម្របសម្រួល និង​រិះរក​វិធី​ដោះស្រាយ​ស្រប​តាម​យុទ្ធសាស្ត្រ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន គឺ​គោលនយោបាយ [​ឈ្នះ​-​ឈ្នះ​] ក្នុងនោះ​ក៏​មាន​ការចូលរួម​ពី​តំណាង​របស់​បងប្អូន​ប្រជាពលរដ្ឋ​មាន​លោក​ឧត្តមសេនីយ៍ ម៉ាន់ ពៅ ផងដែរ​»​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.