ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្ត​ប៉ៃលិន សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​រដ្ឋបាល​ខេត្ត ដើម្បី​ពង្រឹង​ការអនុវត្តន៍​តួនាទី​ភារកិច្ច និង​ប្រសិទ្ធភាព​ការងារ​

អភិបាលខេត្ត​ប៉ៃលិន សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​រដ្ឋបាល​ខេត្ត ដើម្បី​ពង្រឹង​ការអនុវត្តន៍​តួនាទី​ភារកិច្ច និង​ប្រសិទ្ធភាព​ការងារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​រដ្ឋបាល​ខេត្ត ដើម្បី​ពង្រឹង​ការអនុវត្តន៍​តួនាទី​ភារកិច្ច និង​ប្រសិទ្ធភាព​ការងារ ដែល​ពិធី​នេះ​មាន​ការចូលរួម​ពី​សំណាក់ លោក​-​លោកស្រី អភិបាលរង​ខេត្ត នាយក​-​នាយករង រដ្ឋបាល ខេត្ត នាយក​-​នាយករង​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត មន្ត្រី និង​មន្ត្រី​ជាប់​កិច្ចសន្យា​ផងដែរ ។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ថ្លែង​នូវ​ការកោតសរសើរ​ដោយ​ស្មោះ ចំពោះ​ថ្នាក់ ដឹកនាំ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ នៃ​រដ្ឋបាល​ខេត្ត ដែល​បាន​រួម​សាមគ្គី សហការ​គ្នា​បាន​ល្អ តាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ខេត្ត​ប៉ៃលិន ឲ្យទទួល​បាន​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន និង​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម ក្នុងការ អនុវត្តតាម​អនុសាសន៍ និង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​

​លោកជំទាវ​អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើងថា​៖ ដោយ​ផ្អែក​ទៅតាម​ស្ថានភាព​វិវឌ្ឍនៃ​ប្រទេសជាតិ ក្នុង​ដំណាក់កាល​ចុងក្រោយ មន្ត្រីរាជការ ត្រូវ​ប្រែ​ឥរិយាបទ​ពី​អ្នកគ្រប់គ្រង ទៅជា​អ្នកបំរើ​សេវា​សាធារណៈ ដូច្នេះ​មកដល់ វេលា​នេះ យើង​ជា​មន្ត្រីរាជការ ដែល​កំពុង​បំពេញភារកិច្ច នៅក្នុង​តួនាទី​ភារកិច្ច ត្រូវមាន​ការយល់ដឹង និង​ដើរ​ឲ្យស្រប​ទៅ តាម គោលនយោបាយ​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ស្មើៗ​គ្នា​ដូចៗ​គ្នា និង​កាន់តែ​ល្អ ប្រសើរ ថែម​ទៀត ជា​ពិសេស​ត្រូវ​រួម​សហការ​គ្នា​បម្រើ​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​គាប់ប្រសើរ ដោយ​ឈរ​លើ គោលការណ៍​ធ្វើ​ឱ្យបាន ធ្វើឱ្យ​លឿន និង​មាន​តម្លាភាព​ផង​ដែរ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោកជំទាវ បាន ស្រីមុំ ក៍​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់ មន្ត្រីរាជការ​ទាំងអស់ នៃ​រដ្ឋបាល ខេត្ត ត្រូវ​ខិតខំ​បំពេញ​ការងារ និង​ម្ចាស់​ការទទួលខុសត្រូវ​លើ​កិច្ចការ ដែល​ថ្នាក់ដឹកនាំ​បាន​ប្រគល់ជូន​ឱ្យបាន​ល្អិតល្អន់ និង គ្រប់​ជ្រុងជ្រោយ ជា​ពិសេស​ត្រូវ​ខិតខំ​ធ្វើកា​រ​អភិវឌ្ឍន៍​សមត្ថភាព​បំពេញ​ការងារ​របស់​ខ្លួន​ម្នាក់ៗ ឱ្យស្រប​តាម​សម័យ បច្ចេក វិទ្យា ព័ត៌មាន​ទាន់សម័យ​នាពេល​បច្ចុប្បន្ន ក្នុង​នោះ​ផង​ដែរក៍​ត្រូវ​ខិតខំ​ព្យាយាម​រៀនសូត្រ​ពី​រៀមច្បង ដែល​មាន​ពិសោធន៍ ការងារ មុនៗ ហើយ​តាម​ទីចាត់ការ​-​អង្គភាព​នីមួយៗ សូម​ផ្ដល់ និង​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ការងារ​ល្អៗ ឬក៏​អាច​និយាយបាន​ថា អ្នកចេះ​បង្រៀន​អ្នក​មិន​ចេះ អ្នក​មិន​ចេះ​ត្រូវ​ប្រឹង​ក្រេបជញ្ជក់​ចំណេះដឹង​ពី​អ្នកចេះ ។​

​សូមបញ្ជាក់​ថា​៖ បន្ទាប់​ពី​ឡើងកាន់​មុខតំណែង​ជា​អភិបាលខេត្ត​ប៉ៃលិន រយៈពេល​ជិត ៣​ឆ្នាំ​មកនេះ លោកជំទាវ បាន ស្រីមុំ បាន​យកចិត្តទុកដាក់​ខ្ពស់បំផុត ចំពោះ​ការពង្រឹង​ការអនុវត្តន៍​តួនាទី​ភារកិច្ច​របស់​មន្ត្រីរាជកា​រ ដើម្បី​បង្កើន​ប្រសិទ្ធភាព ការងារ ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.