ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ឧបត្ថម្ភ​ ១ ​ម៉ឺន​ដុល្លារ​ដល់​ក្រុម​កីឡាបាល់ទះ​ឈ្នះ​ពានរង្វាន់​ ឯកឧត្តម ​ស សុខា​

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ឧបត្ថម្ភ​ ១ ​ម៉ឺន​ដុល្លារ​ដល់​ក្រុម​កីឡាបាល់ទះ​ឈ្នះ​ពានរង្វាន់​ ឯកឧត្តម ​ស សុខា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចូលរួម​លើក​ទឹកចិត្ត​ដល់​ក្រុម​កីឡាបាល់ទះ​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ចំនួន​១​ម៉ឺន​ដុល្លារ​ដែល​ទើបតែ​ទទួលបាន​ពានរង្វាន់​ឯកឧត្តម​ស សុខា ឆ្នាំ​២០២៣​នៅ​ពេល​ថ្មីៗ​កន្លងទៅនេះ​។​

​ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ​បាន​កោតសរសើរ​និង​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​ប្រកួត​ហើយ​ដណ្តើមបាន​នូវ​ពានរង្វាន់​ឯកឧត្តម​ស សុខា ឆ្នាំ​២០២៣​។ ជ័យជំនះ​ដ៏​ត្រចះត្រចង់​នេះ​គឺ​ពិតជា​បាន​បង្ហាញ​ពី​ការរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការលើក​ស្ទួយ​ដល់​មុខមាត់​និង​កិត្តិយស​របស់​ខេត្ត​ព្រះសីហនុ​ទាំងមូល​។​

​ឯកឧត្តម​បាន​ចាត់ទុកថា កីឡា​គឺ​ពិតជា​មាន​សារសំខាន់​ខ្លាំងណាស់​ក្នុង​ការរួមចំណែក​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ព្រោះ​កីឡា​ជា​ប្រភព​នៃ​សុខភាព​មាន​សុខភាព​គឺ​មាន​អ្វីៗ​គ្រប់យ៉ាង បាត់បង់​សុខភាព គឺ​បាត់បង់​អ្វីៗ​គ្រប់​យ៉ាង​ដូច្នោះ​ដែរ​។​

​លោកឩ​ត្ត​ម សេនីយ៍​ទោ ជួន ណា រិន្ឋ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង ជា​ប្រធាន​ក្លិប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​បាន​ថ្លែង​អំណរ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ទឹកចិត្ត​និង​ការគិតគូរ​របស់​ឯកឩត្តម អភិបាលខេត្ត​ដែល​បាន​ឆ្លៀតឱកាស​ដ៏​មាន​តម្លៃ​អញ្ជើញ​ចូលរួម​ដើម្បី​លើកទឹកចិត្ត​និង​បាន​ជួយ​ឧបត្ថម្ភ​នូវ​ថវិកា​ដល់​ទៅ​១​ម៉ឺន​ដុល្លារ​ដល់​ក្រុម​កីឡាបាល់ទះ​ខេត្ត​ព្រះសីហនុ​នៅ​ពេល​នេះ​។​

​គួ​រំលឹក​ដែរ​ថា ការប្រកួត​ពានរង្វាន់​ឯកឧត្តម ស សុខា ឆ្នាំ​២០២៣ នេះ គឺជា​ពានរង្វាន់​លើកដំបូង​
​ដែល​មាន​ការចូលរួម​ពី​សមាគម ក្លិប​ចំនួន ០៩ ។ កាលពី​ល្ងាច​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០២៣​នៅពេល​បិទ​បញ្ចប់​ឯកឧត្តម ស សុខា អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ជា​តំណាង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​ប្រគល់​ពានរង្វាន់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​នៅក្នុង​នោះ​ជ័យលាភី​លេខ​១​គឺ​បាន​ទៅលើ​ក្លិប​កីឡា​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ រីឯ​ជ័យលាភី​លេខ​២ គឺ​បាន​ទៅលើ​សមាគម​កីឡាបាល់ទះ​វិសាខា និង​ជ័យលាភី​លេខ​៣ គឺ​បាន​ទៅលើ​ក្លិប​កីឡាបាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.