ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

សម្តេច ម៉ែន សំអន ប្រាប់​ប្រជាពលរដ្ឋ​ពី​តម្លៃ​សុខសន្តិភាព និង​ចូលរួម​ថែរក្សា​សុខសន្តិភាព ក្នុង​ពិធី​សម្ពោធ​អគារសិក្សា និង​សមិទ្ធផល​នានា​នៅ​សាលាបឋមសិក្សា​វត្ត​ស្លា ខេត្ត​ស្វាយរៀង​

សម្តេច ម៉ែន សំអន ប្រាប់​ប្រជាពលរដ្ឋ​ពី​តម្លៃ​សុខសន្តិភាព និង​ចូលរួម​ថែរក្សា​សុខសន្តិភាព ក្នុង​ពិធី​សម្ពោធ​អគារសិក្សា និង​សមិទ្ធផល​នានា​នៅ​សាលាបឋមសិក្សា​វត្ត​ស្លា ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

​អគារ​សាលាបឋមសិក្សា ២​ខ្នង ១០​បន្ទប់ និង​សមិទ្ធិផល​នានា នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​វត្ត​ស្លា ស្ថិតនៅក្នុង​ភូមិ​ពោន​កក ឃុំ​ឈើ​ទាល ស្រុ​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ជា​អំណោយ​របស់​សមាគម រ៉ូ​តារី អ៊ិនទ័​រ​ណេ​ត្យូ​ណល់ ក្លឹប កូរ៉េ Rotary International Club Korea តាមរយៈ​ឯកឧត្តម ចៅ ភិ​រិទ្ធ ប្រធាន​ក្រុមការងារ​ចុះ មូលដ្ឋាន​ឃុំ​ឈើទាល ដែល​បាន​ចំណាយ​ថវិកា​សាងសង់​អស់​ជាង ១០​ម៉ឺន​ដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ព្រឹក​ថ្ងៃ​សុក្រ ១០​រោច ខែ​ទុតិយាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៣ ក្រោម​វត្តមាន​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ។​

​នៅក្នុង​ឱកាស​នោះ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែង​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើ​ជូន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ដែល​មាន​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​នាពេលនេះ ដោយ​ក្តី​នឹករលឹក និង​ការគិតគូ​អំពី​សុខទុក្ខ ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​ប្រាប់​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពី​តម្លៃ​នៃ​សុខសន្តិភាព​ដែល​មាន​សព្វថ្ងៃ​ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន ទើប​ធ្វើឱ្យ​ប្រទេសជាតិ​យើង មាន​ការអភិវឌ្ឍ​រីកចម្រើន​គ្រប់​វិស័យ តាំងពី​ទីប្រជុំជន​រហូត​ដល់​តំបន់​ដាច់​ស្រ​យ៉ាល​នៅតាម​ព្រំដែន​។ ប្រសិនបើ​គ្មាន​សុខ​សន្តិភាព​ទេ ក៏​គ្មាន​វត្ត​មាន​សមាគម រ៉ូ​តារី អ៊ិនទ័​រ​ណេ​ត្យូ​ណល់ ក្លឹប កូរ៉េ Rotary International Club Kore មាន​ឱកាស​ចូលរួម​អភិវឌ្ឍ កសាង​សមិទ្ធិផល​នានា ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែរ​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែងអំណរគុណ ចំពោះ​សមាគម រ៉ូ​តារី អ៊ិនទ័​រ​ណេ​ត្យូ​ណល់ ក្លឹប កូរ៉េ Rotary International Club Kore ក្រុមការងារ​ចុះ មូលដ្ឋាន​ឃុំ​ឈើទាល អាជ្ញាធរខេត្ត​គ្រប់​លំដាប់ថ្នាក់​នៃ​ខេត្ត​ស្វាយរៀង ដែល​បាន​ជួយ​សហការ​គ្នា​កសាង​អគារ​សាលាបឋមសិក្សា​វត្ត​ស្លា​នេះ​ឡើង​។ សម្តេច​បាន​អំពាវ​ឱ្យ​ចូលរួម​ថែរក្សា​អគារ សាលា​បឋម សិក្សា​នេះ ប្រយោជន៍​ឱ្យ​ការប្រើប្រាស់​បាន​យូរអង្វែង និង​បាន​ណែនាំ​ដល់​សិស្សានុសិស្ស ត្រូវ​ខិតខំ​រៀនសូត្រ ដើម្បី​អនាគត​ខ្លួនឯង ក្រុមគ្រួសារ និង​សង្គមជាតិ ពិសេស​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ល្បែង​អបាយមុខ​គ្រប់​ប្រភេទ​៕

        

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.