ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ អំពាវនាវ​ពលរដ្ឋ​គោរព​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ឲ្យបាន​ត្រឹមត្រូវ ខណៈ​មន្ដ្រី​ត្រូវ​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ អំពាវនាវ​ពលរដ្ឋ​គោរព​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ឲ្យបាន​ត្រឹមត្រូវ ខណៈ​មន្ដ្រី​ត្រូវ​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ស្ពឺ​)៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៣​នេះ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​សាខា​ពន្ធដា​ខេត្តកំពង់ស្ពឺ បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ពន្ធ​លើ​អចលនទ្រព្យ ពន្ធ​ប្រថាប់ត្រា និង​ពន្ធ​លើ​ដីធ្លី​មិន​បាន​ប្រើប្រាស់​ជូន​រដ្ឋបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ និង​ក្រុង​ច្បារមន នៃ​ខេត្ត​កំពង់ស្ពឺ ដែល​មាន​ការចូលរួម​ពី​លោក យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​។​

ឯកឧត្តម វ៉ី សំណាង បាន​លើកឡើង​ថា ក្រោម​ការដឹកនាំ​ដ៏​មហាប្រសើរ និង​ប៉ិនប្រសព្វ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មកដល់ពេលនេះ កម្ពុជា​បាន​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ដ៏​ឆ្នើម​នៅក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ និង​មានស្ថេភាព​ទាំង​នយោបាយ​សកល និង​សេដ្ឋកិច្ច​សកល ធ្វើឲ្យ​ពលរដ្ឋ​ទទួលបាន​ការរស់នៅ​សុខដុមរម្យនា​បែប​សេដ្ឋ​កិច្ចឧ​ស្សហកម្ម​ឌីជីថល​៤,០ នាពេលនេះ​។​

ឯកឧត្តម ​អភិបាលខេត្ត បាន​សង្កត់ធ្ងន់ថា ជា​ពលរដ្ឋ​គំរូ​ត្រូវតែ​បង់ពន្ធ​ជូន​រដ្ឋ​តាម​ច្បាប់​បានកំណត់ ហើយ​តួយ៉ាង​មន្ត្រី​អ្នក​អនុវត្ត​ច្បាប់​ពន្ធដា ក៏​ត្រូវតែ​ផ្តល់​សេវា​ឲ្យបាន​ឆាប់​បំផុត និង​មិន​មាន​យកប្រាក់​លើស​តម្លៃ​ពន្ធដា​ឡើយ​។ នៅក្នុង​បរិបទ​ឧស្សាហកម្ម​៤.០ បាននិងកំពុង​រីកចម្រើន​លើ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា មាន​ការវិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។ បច្ចេកវិទ្យា​ឌីជីថល​បាន​និង​កំពុង​ដើរ​តួនាទី​ជា​ស្នូល​នៅ​គ្រប់​ទិដ្ឋភាព នៃ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ដែល​មាន​ភាព​សម្បូរបែប និង​ផលិតភាព ប្រតិបត្តិការ​ការងារ​ប្រចាំថ្ងៃ​របស់​យើង​។​

​ជា​ការពិត​ណាស់​បច្ចុប្បន្ន​ខេត្ត​កំពង់ស្ពឺ បានប្រែក្លាយ​ទឹកដី ពី​ការប្រឈមមុខ​ដាក់​គ្នា​ដោយ​ចុង​អាវុធ មក​ជា​ខេត្ត​ប្រកបដោយ​សក្តានុពល​ជា​តំបន់​សេដ្ឋកិច្ច មាន​រោងចក្រ សហគ្រាស​ធំៗ​កំពុង​ធ្វើ​សកម្មភាព​អាជីវកម្ម និង​បន្ត​មក​បណ្តាក់ទុន​ជា​បន្តបន្ទាប់​។ ដើម្បី​ពង្រឹង​កិច្ចសហការ ឲ្យ​កាន់តែ​ជិតស្និត​ថែមទៀត​រវាង​មន្ត្រី​ពន្ធដារ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​សហការ​គ្នា​ឲ្យ​ល្អ​អ្នក​ជាប់ពន្ធ ក៏​ដូចជា​ម្ចាស់​អចលនទ្រព្យ​ផងដែរ​។​

​លោក ប៉ែន ចក់ ប្រធាន​សាខា​ព​ន្ឌ​ដា ខេត្ត​កំពង់ស្ពឺ បាន​លើកឡើង​ថា សិក្ខា​សិលា​ថ្ងៃនេះ មាន​គោលបំណង​ផ្សព្វផ្សាយ​ស្តីពី ពន្ធ​លើ​អចលនទ្រព្យ ពន្ធ​ប្រថាប់ត្រា និង​ពន្ធ​លើ​ដីធ្លី​មិន​បាន​ប្រើប្រាស់ ជូន​រដ្ឋបាល​ក្នុង​ឧដុង្គ​ម៉ជ័យ និង​ក្រុង​ច្បារមន នៃ​ខេត្ត​កំពង់ស្ពឺ ក្រុមហ៊ុន អាជីវករ​កំពុង​លក់​ដី​ឡូ និង​បុរី​ផ្សេង​ទាក់ទង​ការបង់ពន្ធ​។​

​ក្នុង​នោះ​ដើម្បី​ផ្សព្វផ្សាយ​ត្រៀម​ប្រមូល​ពន្ធ​អចលនទ្រព្យ​ប្រចាំឆ្នាំ​២០២៤ សម្រាប់​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ និង​លើកកម្ពស់​ចំណេះដឹង​ពង្រឹង​វប្បធ៌ម​បង់ពន្ធ​ស្តីពីពន្ធ ពន្ធ​លើ​អចលនទ្រព្យ ពន្ធ​ប្រថាប់ត្រា និង​ពន្ធ​លើ​ដីធ្លី​មិន​បាន​ប្រើប្រាស់​ដើម្បី​ជា​គុណប្រយោជន៍​ថវិកា​ថ្នាក់ក្រោម​ជាតិ​។ ពង្រឹង និង​ជំុរ​ញ​បញ្ចៀប​វប្បធ៌ម​បង់ពន្ធ​ជូន​មន្ត្រីរាជកា​រ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣ សាលាដំបូង​ខេត្ត ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្ត ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត និង​អ្នក​ជាប់ពន្ធ​ប្រកប​អាជីវកម្ម ក្នុង​វិស័យ​អចលនទ្រព្យ ក្នុង​ភូមិសាស្ត្រ​ទីតាំង​ខេត្ត​កំពង់ស្ពឺ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.