ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល នៃ​គណៈ​អភិបាលស្រុក​ស្វាយ​ទាប ក្រោមអធិបតីភាព​ឯកឧត្តម អភិបាលខេត្ត​ស្វាយរៀង លោក ជា ហ៊​ន ត្រូវ​តែងតាំង​ជា ជា អភិបាលស្រុក ជំនួស​លោក ម៉ែន រ៉ា​ន់ ដែល​ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍​

ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល នៃ​គណៈ​អភិបាលស្រុក​ស្វាយ​ទាប ក្រោមអធិបតីភាព​ឯកឧត្តម អភិបាលខេត្ត​ស្វាយរៀង លោក ជា ហ៊​ន ត្រូវ​តែងតាំង​ជា ជា អភិបាលស្រុក ជំនួស​លោក ម៉ែន រ៉ា​ន់ ដែល​ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​ស្វាយរៀង​) : នា​ព្រឹក​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៣​នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​លោក ជា ហ៊​ន ជា​អភិបាល នៃ​គណៈ​អភិបាលស្រុក​ស្វាយ​ទាប ជំនួស​លោក ម៉ែន រ៉ា​ន់ ដែល​ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍​ស្របតាម​ច្បាប់​កំណត់​របស់​ក្រសួងមហាផ្ទៃ ។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ​-​អង្គភាព​មួយ​ចំនួន​ក្នុង​ខេត្ត តំណាង​កងកម្លាំង​ទាំង​បី លោក លោកស្រី​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក ប្រធានការិយាល័យ មន្ត្រីរាជការ​ចំណុះ​សាលាស្រុក និង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​មានប្រសាសន៍​ទៅកាន់​ពិធី​នេះ ឯកឧត្ដម​អភិបាលខេត្ត បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមប្រឹក្សា​ស្រុុក គណៈ​អភិបាលស្រុក មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​លោក ម៉ែន សារ៉ាន់ ដែល​នៅក្នុង​អាណត្តិ នៃ​ការដឹកនាំ​ជា​អភិបាលស្រុក​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត បំពេញ​តួនាទី​ភារកិច្ច​ដឹកនាំ​ស្រុក​ប្រកប​ដោយ​ការ​សាមគ្គីភាព​ក្នុង​ជួរ​គណៈ​អភិបាលស្រុក និង​មន្ត្រីរាជការ​ទាំងអស់​ស​ម្រេច​បាន​នូវ​លទ្ធផល​ល្អប្រសើ​រទាំង​ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការថែរក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​ឯកឧត្ដម​អភិបាលខេត្ត​បាន​ផ្ដាំផ្ញើ​នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម ៖
១-​ត្រូវ​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ដោយ​ត្រូវ​ចៀស​ឲ្យបាន​នូវ​ទំនាស់​ផលប្រយោជន៍ និង​ទំនាស់​ដែល​កើតចេញ​ពី​ការប្រើ​អំណាច​មិន​ត្រឹមត្រូវ​។​
២-​ត្រូវ​បង្កើន​ការសហការ​ក្នុង​ការថែរក្សា​ពង្រឹង​សន្តិសុខ ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ជាពិសេស​បទល្មើស​គ្រឿងញៀន ចោរកម្ម និង​ល្បែងស៊ីសង​ជា​ដេ​ី​ម​។​
៣-​គណៈ​អភិបាលស្រុក ត្រូវ​រៀបចំ​ធ្វើការ​បែងចែក​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​ក្នុង​ជួរ​គណៈ​អភិបាលស្រុកឲ្យ​បានច្បា​ស់លា​ស់​។​
៤-​ត្រូវ​ខិតខំ​ពង្រឹង​ការអនុវត្ត​ការងារ​របស់​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​ស្រុក និង​ផ្ដល់​ការគាំទ្រ​ដល់​យន្តការ​ច្រកចេញចូល​តែ​មួយ​នៅ​រដ្ឋបាល​ឃុំ ឲ្យមាន​ដំណើរការល្អ ដើម្បី​លើកកម្ពស់​ការផ្ដល់​សេវា​រដ្ឋបាល​ជូន ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ប្រកប ដោយ​អភិបាលកិច្ច​ល្អ ស្រប​តាម​បែបបទ និង​នីតិវិធី នៃ​ការផ្ដល់​សេវា​តាម​រចនាសម្ព័ន្ធ និង​មុខងារ​ថ្មី​។​
៥-​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង និង​ណែនាំ​ស្មៀន​សង្កាត់​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ស្រុក ឲ្យ​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​តួនាទី ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​ល្អ​ជូន​ប្រជាពលរដ្ឋ​។​
៦-​រដ្ឋបាល​ស្រុក​ត្រូវ​បន្ត​ជំរុញ និង​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ លើ វិស័យ​អាទិភាព​នានា​ជាមួយ​ស្រុក​ជាប់​ព្រំដែន នៃ​ប្រទេស​ជិតខាង ឲ្យបាន​ល្អ​ប្រសើរ ។​
៧-​រដ្ឋបាល​ស្រុក​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើកឡើង​នៅក្នុង​អង្គ​វេទិកាសាធារណៈ ជាពិសេស​ទំនាស់​ដីធ្លី ត្រូវ​ខិតខំ​ព្យាយាម អត់ធ្មត់ ដើម្បី​ដោះស្រាយ​ប្រកបដោយ​តម្លាភាព យុត្តិធម៌ និង​សន្តិវិធី ដោយ​ឈរ​លើ​គោលការណ៍​បង្រួម​ទំនាស់ ពង្រីក​ការដោះស្រាយ ជាមួយ​និង​ការខិតខំ ទប់ស្កាត់​កុំឲ្យ​មាន​ទំនាស់​ថ្មី​គ្រប់​ប្រភេទ​កើតឡើង​ឲ្យមាន​ប្រសិទ្ធភាព​។​
៨-​រដ្ឋបាល​ស្រុក​ត្រូវ​បន្ត​ជំរុញ និង​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ លើ វិស័យ​អាទិភាព​នានា​ជាមួយ​ស្រុក​ជាប់​ព្រំដែន នៃ​ប្រទេស​ជិតខាង ឲ្យបាន​ល្អ​ប្រសើរ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.