ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេច​តេជោ​៖ ប្រធានព្រឹទ្ធសភា អនុប្រធាន​ទី​១​ព្រឹទ្ធសភា ប្រធាន​តុលាការ​កំពូល ដាក់​ពាក្យសុំ​ចូលនិវត្តន៍​ពី​តួនាទី

សម្តេច​តេជោ​៖ ប្រធានព្រឹទ្ធសភា អនុប្រធាន​ទី​១​ព្រឹទ្ធសភា ប្រធាន​តុលាការ​កំពូល ដាក់​ពាក្យសុំ​ចូលនិវត្តន៍​ពី​តួនាទី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ក្នុង​សារ​សំឡេង​ពិសេស​ឆ្លើយតប​នឹង​ការផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២៣​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ទម្លាយ​ឱ្យដឹងថា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​លោក ឌិ​ត មន្ទី ប្រធាន​តុលាការ​កំពូល សុទ្ធតែ​បាន​ដា​ពាក្យ​សុំ​ចូល​និវត្តន៍​ពី​តួនាទី ព្រោះតែ​វ័យ​ច្រើន​។​

​ក្រៅ​តែ​ពី​សម្តេច សាយ ឈុំ និង​លោក ឌិ​ត មន្ទី ហើយ​នោះ សម្តេច​តេជោ ក៏​បាន​ប្រកាស​ឱ្យដឹង​ផង​ដែរ​ថា អនុប្រធាន​ព្រឹទ្ធសភា​ទី​១ លោក សឹម កា និង​លោកស្រី​កិត្តិ​នីតិកោសល​បណ្ឌិត ទី បូ​រ៉ាស៊ី ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន​ព្រឹទ្ធសភា ព្រមទាំង​សមាជិក​ព្រឹទ្ធសភា​មាន​វ័យ​ចំណាស់​មួយចំនួនទៀត ក៏​បាន​ដាក់ពាក្យ​លាឈប់​ពី​ការងារ​ផងដែរ​។​

​ក្រៅតែពី​ទម្លាយ​នូវ​ការលាឈប់​ពី​តួនាទី​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​នេះ​ទៅ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ទម្លាយ​ពី​សមាសភាព​ថ្នាក់ដឹកនាំ​រដ្ឋសភា​សម្រាប់​នីតិកាល​ទី​៧​ផងដែរ​។ ក្នុង​នោះ​លោកស្រី ឃួន សុ​ដា​រី នឹង​ត្រូវ​តែងតាំង​ជា​ប្រធានរដ្ឋសភា លោក ជាម យៀប តែងតាំង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា ហើយ​លោក វង សូ​ត តែងតាំង​ជា​អនុប្រធាន​ទី​២ រដ្ឋសភា​។​

​ការ​ទម្លាយ​នូវ​ព័ត៌មាន​នេះ គឺ​សម្តេច​តេជោ ហ៊ុន សែន ចង់​បង្ហាញ​ទៅ​កាន់​វិទ្យុ​អាស៊ីសេរី នូវ​ភាព​ស្រុះស្រួល​ក្នុង​រង្វង់​ថ្នាក់ដឹកនាំ​របស់​បក្ស​ប្រជាជន​កម្ពុជា ហើយ​មិន​មាន​ទម្លាប់​ឈ្លោះ​គ្នា​ដណ្តើម​តំណែង និង​អំណាច ដូច​ការផ្សាយ​របស់​វិទ្យុ​បម្រើ​បរទេសមួយ​នេះឡើយ​៕

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ

លោក ឌិ​ត មន្ទី

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.