ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក​លឹម​សៀង​ហេង អភិបាលក្រុង​បាវិត អញ្ជើញ​បើក វេទិការ​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ក្រុង​បាវិត​

លោក​លឹម​សៀង​ហេង អភិបាលក្រុង​បាវិត អញ្ជើញ​បើក វេទិការ​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ក្រុង​បាវិត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ស្វាយរៀង​៖ លោក​លឹម​សៀង​ហេង អភិបាលក្រុង​បាវិត និង​លោក​ណេប​សារ៉ុន ប្រធាន​ក្រុមប្រឹក្សា​ក្រុង​បាវិត បាន​អញ្ជើញ​បើក វេទិការ​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ក្រុង​បាវិត​នៅក្នុង​សង្កាត់​បាវិត​នា​ថ្ងៃទី​៩​ខែ​សីហា​ឆ្នាំ​២០២៣ នៅ​ទីធ្លា​សាលាក្រុង​បាវិត​។​

​ក្នុង​ឪ​កាស​នោះ​លោក​លឹម សៀង​ហេង​អភិបាលក្រុង​បាវិត បានបញ្ជាក់​ថា អាជ្ញាធរ​និង​បាន​ក្តាប់​នូវ​បញ្ហា ការ​សំណូមពរ​នានា របស់​ពលរដ្ឋ ដែល​ជា​ធាតុ​ផ្សំ​មួយ​ឲ្យ​អាជ្ញាធរ ចូលរួម​ដោះស្រាយ​បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព តម្លាភាព​ផង​ដែរ​។​

​ដោយ​មាន​មានតែ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ទេ ដែល​មាន​ទុក​កង្វល់​នានា ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ ដូច្នេះ រាជរដ្ឋាភិបាល​បាន​ឲ្យ​បង្កើត​ឲ្យ​មាន​កម្មវិធី​វេទិការ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ចូលរួម​ឲ្យបាន​ច្រើន លើក​ជា​ការ​សំណូមពរ​និង​កង្វល់​នានា ធ្វើយ៉ាងណា​ឲ្យ​ភូមិ សង្កាត់ មាន​ការអភិវឌ្ឍ រីកចម្រើន​ជា​បន្តបន្ទាប់ ក្រោម​ការយកចិត្តទុកដាក់​ពី​អាជ្ញាធរ​។​

​លោក​បាន​បន្តថា សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​ខ្លាច​អាជ្ញាធរ​និង​សមត្ថកិច្ច គឺ​ត្រូវតែ​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ដូច​ជា​ការ គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក កុំ​បើកបរ​បញ្ច្រាសទិស បើកបរ​ត្រូវ​ប្រកាន់​ស្ដាំ ពាក់មួក​សុវត្ថិភាព ពាក់​ខ្សែក្រវ៉ាត់​និង​កុំ​បើក​វ៉ា​ជែង​ក្នុងស្ថានភាព គ្រោះថ្នាក់​ជា​ដើម ហើយ​មន្ត្រី​នៅ​ក្រុង​បាវិត​ខ្លះ ក៏​បាន​ប្រព្រឹត្ត​នូវ​អំពើ​ខុសច្បាប់​ផង​ដែរ ដោយ​នៅ​តែ​ជិះ​រថយន្ត​បញ្ច្រាស​ទិស​ក៏មានដែរ ដូច្នេះ​ចាប់ពី​ពេលនេះ​ទៅ ត្រូវ​បញ្ឈប់​ទម្លាប់​អាក្រក់​នេះ​ជាបន្ទាន់ ត្រូវ​គោរព​ច្បាប់​ទាំងអស់គ្នា ទាំង​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ ព្រោះ​មន្ត្រី ជា​គំរូ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​ជាមួយគ្នានេះ នៅក្នុង​វេទិការ​នេះ ពលរដ្ឋ​ក៏បាន​លើកឡើង​អំពី​ចំណុច​សំខាន់ៗ​ដែល​ឲ្យ​អាជ្ញាធរ មន្ត្រី​ពាក់ព័ន្ធ ចូលរួម​ដោះស្រាយ​រួមមាន​បញ្ហា​ផ្លូវ លូបង្ហូរទឹក អត្តសញ្ញាណប័ណ្ណ ការដាក់​ភ្លើងស្តុប​នៅ​ទីប្រជុំជន បញ្ហា​សំរាម និង​ចរាចរណ៍​ផ្លូវគោក ជាដើម​។​
​ចំពោះ​ការ​សំណូមពរ​ទាំងនេះ ត្រូវបាន​លោក​អភិបាលក្រុង​បាវិត ឆ្លើយតប និង​អាច​ទទួលយកបាន​ពី​ប្រជាពលរដ្ឋ ហើយ​ក្នុង​នាម​អាជ្ញាធរ លោក​អភិបាលក្រុង ក៏​បាន​សំណូមពរ ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការអនុវត្ត​ច្បាប់​ទាំងអស់គ្នា​។​

​ព្រម​ជាមួយគ្នានេះ លោក​អភិបាលក្រុង​ក៏​បាន​ស្នើ​ដល់​លោកគ្រូ អ្នកគ្រូ​ទាំងអស់ សូមឱ្យ​យកចិត្តទុកដាក់ ចូលរួម​សហការ​និង​អប់រំ​សិស្សានុសិស្ស​ឲ្យ​ទុកដាក់​សំរាម​ក្នុង​ធុង​ឲ្យបាន​ត្រឹមត្រូវ ហើយ​នៅពេល​ខាងមុខ​នេះ រដ្ឋាភិបាល​និង​ធ្វើ​ប្រតិភូកម្ម ឱ្យ​ក្រុង​ជា​អ្នកគ្រប់គ្រង​ទាំង​សាលារៀន​មត្តេយ​សិក្សា ដូច្នេះ​ត្រូវ​អប់រំ​ក្មេង​តូចៗ​ឲ្យ​ចេះ​ទុកដាក់​សំរាម​ឲ្យមាន​របៀបរៀបរយ ចេះ​ស្រឡាញ់​បរិស្ថាន​។​

​លោក​លឹម សៀង​ហេង បានបញ្ជាក់​ថា ចំពោះ​ការងារ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន អាជ្ញាធរ​បាន​ខិតខំ​ប្រឹងប្រែង កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ជា​ច្រើន​មាន​ទាំង​ផ្លូវ​ចាក់​បេតុង លូ​រំដោះ​ទឹក​នៅ​ផ្លូវ​ជាតិ​លេខ​១ និង​តាម​បណ្ដា​ផ្លូវ​នានា​ក្នុង​មូលដ្ឋាន​សង្កាត់​បាវិត និង​នៅពេល​ខាងមុខ​នេះ​មាន​លូ​បង្ហូរ​ទឹកស្អុយ និង​អាង​ប្រព្រឹត្តិកម្ម​ចម្រោះ​ទឹកស្អុយ​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ដាក់​ភ្លើងស្តុប​នៅ​ទីប្រជុំជន​នៅ​ក្រុង​បាវិត មន្ត្រី​ជំនាញ​ក៏​បាន​ដាក់​សំណើ​ទៅ​មន្ទីរ​សាធារណការ​ខេត្ត​ដើម្បី​សិក្សា​បច្ចេកទេស​ទៅ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.