ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋមន្ត្រី​កសិកម្ម ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ពាណិជ្ជករ​ចិន​របស់​ក្រុមហ៊ុន Danong Development Group លើ​ការងារ​វិនិយោគ​ក​សិ​-​ឧស្សាហកម្ម​នៅ​កម្ពុជា​

រដ្ឋមន្ត្រី​កសិកម្ម ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ពាណិជ្ជករ​ចិន​របស់​ក្រុមហ៊ុន Danong Development Group លើ​ការងារ​វិនិយោគ​ក​សិ​-​ឧស្សាហកម្ម​នៅ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០២៣ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ បាន​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ពាណិជ្ជករ​ចិន​របស់​ក្រុមហ៊ុន Danong Development Group លើ​ការងារ​វិនិយោគ​ក​សិ​-​ឧស្សាហកម្ម​នៅ​កម្ពុជា នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​ក្នុងជំនួប​ប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ពាណិជ្ជករ​ចិន ត្រូវ​សិក្សា​អំពី​សក្តានុពល​នៃ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​កម្ពុជា ខ្សែ​ច្រវាក់​នៃ​ការផ្គត់ផ្គង់ និង​ខ្សែ​ច្រវាក់​តម្លៃ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ជំរុញ​ទីផ្សារ តម្រង់​ទិស​ការវិនិយោគ​ឱ្យ​ត្រូវ​ទិសដៅ មាន​ប្រសិទ្ធភាព និង​និរន្ត​ភាព​។​

​បើតាម ឯកឧត្តម​រដ្ឋមន្ត្រី ភាគី​ចិន​ត្រូវ​បន្ត​ធ្វើការ​ជាមួយ​អង្គភាព​ជំនាញ​របស់​ក្រសួង សហការ​ធ្វើការ​ឱ្យ​ល្អិតល្អន់​ជាមួយគ្នា ហើយ​សំខាន់​ជាងនេះទៀត ត្រូវ​បង្កើន​ទំនុកចិត្ត​ជា​មុន​សិន​។​

​សូម​ជម្រាប​ជូន​ថា គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ជំរុញ​ការបង្កើត​កសិដ្ឋាន​បណ្តុះ​គ្រាប់ពូជ ការដាំ​ស្មៅ​ចំណី​សត្វ ការ​ចិញ្ចឹមសត្វ​គោ​និង​ជ្រូក​ការសាងសង់​ឃ្លាំង​ស្តុក​ចំណី និង​កំពង់ផែ​ដឹកជញ្ជូន សម្រាប់​ការនាំ​ចេញ​ទៅ​ប្រទេស​ចិន ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​បន្ថែមទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.