ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ថ្វាយ​សារលិខិត​ថ្លែង​អំណរ​ព្រះរាជ​គុណ​ព្រះមហាក្សត្រ ដែល​ត្រាស់បង្គាប់​គោរមងារ​កិត្តិយស ពិសេស​ដ៏​ឧត្តុង្គឧត្តម​បំផុត​ជា «​កិត្តិ​ទេសាភិបាល​បណ្ឌិត​»

ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ថ្វាយ​សារលិខិត​ថ្លែង​អំណរ​ព្រះរាជ​គុណ​ព្រះមហាក្សត្រ ដែល​ត្រាស់បង្គាប់​គោរមងារ​កិត្តិយស ពិសេស​ដ៏​ឧត្តុង្គឧត្តម​បំផុត​ជា «​កិត្តិ​ទេសាភិបាល​បណ្ឌិត​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២៣​នេះ បាន​ថ្វាយ​សារលិខិត ថ្លែង​អំណរ​ព្រះរាជ​គុណ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទ្រង់​បាន​ត្រាស់បង្គាប់​ផ្តល់​គោរមងារ​កិត្តិយស​ពិសេស​ដ៏​ឧត្តុង្គឧត្តម​បំផុត នៃ​រាជបណ្ឌិត្យសភាកម្ពុជា ជា «​កិត្តិ​ទេសាភិបាល​បណ្ឌិត​» ដល់​ឯកឧត្តម​បណ្ឌិត តែ​មួយ​រូប​គត់​។​

​សារលិខិត​របស់​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត មាន​ខ្លឹមសារ​ដូច្នេះ​ថា «​ទូលព្រះបង្គំជាខ្ញុំ ព្រមទាំង​ក្រុមគ្រួសារ មាន​សេចក្តីរំភើប​សោមនស្ស​រីករាយ​ឥតឧបមា សូម​ព្រះ​បរម​រាជានុញ្ញាត ក្រាប​ថ្វាយ​នូវ​សេចក្ដី​ថ្លែង​អំណរ​ព្រះរាជ​គុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០២៣ ផ្តល់​គោរមងារ​កិត្តិយស​ពិសេស​ដ៏​ឧត្តុង្គឧត្តម​បំផុត នៃ​រាជបណ្ឌិត្យសភាកម្ពុជា ជា កិត្តិ​ទេសាភិបាល​បណ្ឌិត ដល់​ទូលព្រះបង្គំជាខ្ញុំ តែ​មួយ​រូប​គត់​។​

​នា​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល​នេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំង​ក្រុម​គ្រួសារ​ទាំងអស់ សូម​ព្រះ​បរម​រាជានុញ្ញាត សម្ដែង​នូវ​ស្វាមីភក្តិ​ដ៏​ខ្ពង់ខ្ពស់​បំផុត ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​ប្រោស​ព្រះរាជទាន នូវ​ព្រះព្រហ្ម​វិហារធម៌​ដ៏​ឧត្តុង្គឧត្តម ដល់​ទូលព្រះបង្គំ​ជាំ​ខ្ញុំ និង​ក្រុមគ្រួសារ ដែល​ជា​ព្រះរាជ​គុណ​ដ៏​មហា​ធំធេង មិន​អាច​រក​វត្ថុ​អ្វី​មក​ប្រៀបផ្ទឹម​បានឡើយ ។​

​ទូលព្រះបង្គំជាខ្ញុំ សូម​ព្រះ​បរម​រាជានុញ្ញាត​បួងសួង ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី ទេវតា​ថែរក្សា ព្រះមហា​ស្វេតច្ឆត្រ ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះ​មហាក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ សូម​ព្រះមេត្តា​ប្រសិទ្ធពរ​ជ័យ​បវរ​សួស្ដី មហាប្រសើរ​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ​មាន​ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍ ព្រះកាយពល​មាំមួន ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់​ប្រថាប់​ដ៏​សុខដុមរមនា ជា​មហា​ម្លប់​ដ៏​ត្រជាក់​ដល់​ប្រជារាស្ត្រ​ជា​កូន ចៅ ចៅទួត របស់​ព្រះអង្គ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជ្រកកោន​ជា​យូរអង្វែង​តរៀង​ទៅ ។​

​សូម ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ព្រះមេត្តា​ទទួល​នូវ​អភិវន្ទន​កិច្ច និង​សេចក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត អំពី​ទូលព្រះបង្គំជាខ្ញុំ​»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.