ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

មនុស្ស​ប្រមាណ​ជាង​១​ពាន់​នាក់ បាន​មក​ចូលរួម បើក​ទិវា​កីឡា​អាស៊ាន​ឆ្នាំ​២០២៣ នៅ​ខេត្ត​កែប​

មនុស្ស​ប្រមាណ​ជាង​១​ពាន់​នាក់ បាន​មក​ចូលរួម បើក​ទិវា​កីឡា​អាស៊ាន​ឆ្នាំ​២០២៣ នៅ​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ខេត្ត​កែប​៖ ពិធី​បើក​ទិវា​កីឡា​អាស៊ាន​(ASEAN Sports Day) ប្រចាំឆ្នាំ​២០២៣ ត្រូវបាន​រៀបចំ​ឡើង​នៅ​ឆ្នេរ​លេង​ទឹក​ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២៣​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង​លោកជំទាវ ឯកឧត្តម ប៊ូ ជុំ​សេរី អនុ​វ​ដ្ឋ​លេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា រួម​ទាំង​គណៈប្រតិភូ​កីឡា​ជាច្រើន​រួម​ទៀត​។

​ថ្លែង​នាឱកាស​នោះ ឯកឧត្តម ប៊ូ ជុំ​សេរី អនុ​វ​ដ្ឋ​លេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា ទិវា​កីឡា​អាស៊ាន (ASEAN Sports Day) ប្រចាំឆ្នាំ​២០២៣​នេះ​រៀបចំ​ធ្វើឡើង ស្របតាម​ផែនការ​៥​ឆ្នាំ​របស់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​គាំទ្រ​យុទ្ធនាការ​ចលនា “​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំ​ជីវិត​”​លើ​ប្រភេទ​កីឡា​ជិះ​កង់​ចម្ងាយ ១៥​គីឡូម៉ែត្រ រត់​ចម្ងាយ ៥​គីឡូម៉ែត្រ និង​ហាត់ប្រាណ​តាម​ចង្វាក់ភ្លេង ដែល​មាន​អ្នកចូលរួម​ប្រមាណ ១,២៩៤​នាក់ ក្រោម​កិច្ច​សហការ​រៀបចំ​ដោយ​រដ្ឋបាល​ខេត្ត និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល មាន​អគ្គនាយកដ្ឋាន​កីឡា​ជា​សេនាធិការ​នាពេលនេះ​។​

​ឯកឧត្តម​បន្តថា ក្នុង​ឆ្នាំ​នេះ​យើង​សម្រេច​យក​ខេត្ត​កែប រៀបចំ​នូវ​ពិធី​នេះ​ក្នុង​ចំណោម​ខេត្ត​ទេសចរណ៍​ដទៃៗ​ទៀត ក្នុង​គោលបំណង​ជំរុញ​ការងារ​បច្ចេកទេស​កីឡា​មួយផ្នែក ហើយ​មួយ​ផ្នែក​ទៀត​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ខេត្ត របស់​យើង​កាន់តែ​មាន​ភាព​រីកចម្រើន​ខ្លាំង​ថែម​ទៀត​។​

​ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ថ្លែងថា តាមរយៈ​ទិវា​កីឡា​អាស៊ាន​នា​ឱកាស​នេះ មិន​ត្រឹមតែ​លើកកម្ពស់ វិស័យ​កីឡា និង​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ឲ្យមក​សម្រាក លម្ហែ​កម្សាន្ត​ក្នុង​ខេត្ត​កែប កាន់តែ​ច្រើន​បន្ថែមទៀត តាមរយៈ​ព្រឹត្តិការណ៍​នេះ និង​សូម​សហព័ន្ធ​កីឡា ក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា អាច​កំណត់​យក​ខេត្ត​កែប ជា​ខេត្ត​គោលដៅ​ក្នុង​ព្រឹត្តិការណ៍ ប្រកួត​កីឡា និង​ទិវា​ផ្សេងៗ​ផងដែរ​។​

​ឯកឧត្តម​បន្តថា ក្នុង​នាម​រដ្ឋបាល​ខេត្ត​កែប​សូម​ថ្លែងអំណរគុណ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ជ្រើស​យក​ខេត្ត​កែប​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ការរៀបចំ​ទិវា​កីឡា​អាស៊ាន​ដ៏​មាន​សារៈសំខាន់​នេះ និង​ជា​ព្រឹត្តិការណ៍​ថ្មី​មួយទៀត​នៅ​លើ​ទឹកដី​ខេត្ត​កែប​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.