ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អរគុណ​ចំពោះ​សារ​អបអរសាទរ និង​ប្តេជ្ញាចិត្ត​ប្រឹងប្រែង​បំពេញ​ការងារ​បម្រើ​ជាតិ និង​ប្រជាជន​

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អរគុណ​ចំពោះ​សារ​អបអរសាទរ និង​ប្តេជ្ញាចិត្ត​ប្រឹងប្រែង​បំពេញ​ការងារ​បម្រើ​ជាតិ និង​ប្រជាជន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ ចំពោះ​សារ​អបអរសាទរ​ទាំងឡាយ ក្រោយ​ពី​ឯកឧត្តម​ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់​បង្គាប់​ចាត់តាំង ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ឯកឧត្តម​បណ្ឌិត បាន​គូសបញ្ជាក់​លើ​ទំព័រ​ហ្វេ​សប៊ុក នា​ព្រឹក​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២៣​បែបនេះ «​ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោកតា​លោកយាយ លោក​អ៊ំ ពូ​មីង បងប្អូន ក្មួយៗ​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​ចំពោះ​រូបខ្ញុំ ក្នុងឱកាស​ដែល ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាត់តាំង​រូបខ្ញុំ ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​»​។​

​ឯកឧត្តម​បណ្ឌិត បានចាត់ទុក​សារ​អបអរសាទរ​នេះ គឺជា​ការលើកទឹកចិត្ត​ដ៏​មហិមា​ចំពោះ​ឯកឧត្តម​។ ទន្ទឹម​នឹង​ការថ្លែងអំណរគុណ ចំពោះ​សារ​អបអរសាទរ​នេះ ឯកឧត្តម បាន​ប្តេជ្ញាចិត្ត​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​បំពេញ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​នេះ ក្នុង​ការបម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន តាមរយៈ​ការថែរក្សា​ឱ្យបាន​ជា​ដាច់ខាត នូវ​សុខសន្តិភាព ស្ថិរភាព និង​ការជំរុញ​ការអភិវឌ្ឍ​ប្រទេស ប្រកប​ដោយ​បរិ​យាប​ន្ន សំដៅ​ធ្វើ​យ៉ាងណា​ពង្រឹង​កំណើន​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន ក៏ដូចជា​ការលើកស្ទួយ​កិត្យានុភាព​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២៣ ព្រះមហាក្សត្រ​ខ្មែរ បាន​ត្រាស់បង្គាប់​ចាត់តាំង ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​។ ការចាត់តាំង​នេះ ដើម្បី​ផ្តល់​លទ្ធភាព​ជូន​ឯកឧត្តម រៀបចំ​សមាសភាព​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការគាំទ្រ​ពី​រដ្ឋសភា​នា​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣​ខាងមុខនេះ​។​

​ការ​ត្រាស់បង្គាប់​ចាត់តាំង​នេះ មន្ត្រីរាជការ​គ្រប់​ឋានៈនុក្រម កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ បាន​ស​ម្តែ​នូវ​ការអបអរសាទរ និង​គាំទ្រ​យ៉ាង​មុតមាំ​ទៅលើ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.