ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​បាន​បុរស​រត់​ម៉ូតូ​កង់​បី ដែល​បង្ក​បញ្ហា​លើ​ស្ត្រី​ជនជាតិ​បារាំង បណ្តាលឱ្យ​រងរបួស​

សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​បាន​បុរស​រត់​ម៉ូតូ​កង់​បី ដែល​បង្ក​បញ្ហា​លើ​ស្ត្រី​ជនជាតិ​បារាំង បណ្តាលឱ្យ​រងរបួស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ កម្លាំង​សមត្ថកិច្ច​ខេត្ត​បាត់ដំបង បាន​ស្រាវជ្រាវ​ឈាន​ដល់​ការឃាត់ខ្លួន​បាន បុរស​រត់​ម៉ូតូ​កង់​បី (Pass App) ដែល​បង្ក​បញ្ហា​លើ​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ បណ្តាល​ឱ្យ​នាង​រងរបួស​។​

​ជនបង្ក​ដែល​ឃាត់ខ្លួន នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២៣ មានឈ្មោះ​ទេព ភាឡី ហៅ​លី​ញ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទីលំនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​-​ខេត្ត​បាត់ដំបង មុខរបរ រត់​ម៉ូតូ (Pass App)​។​

​សូមជម្រាបថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​របស់​ស្ត្រី​រងគ្រោះ​ជនជាតិ​បារាំង សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានចាត់ទុក​ជំនួយការ​មួយរូប គឺ​លោក កែវ ផុង ចុះ​ជួយ​យក​អាសា និង​ដោះស្រាយ​បញ្ហា​របស់​ស្ត្រី​ជនជាតិ​បារាំង ដែល​លោត​ចុះ​ពី​ម៉ូតូ​កង់​៣ (Pass App) នៅក្នុង​ខេត្ត​បាត់ដំបង​។ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ផ្តល់​ថវិកា​មួយចំនួន​ជូន​ទៅ​ស្ត្រី​ជនជាតិ​បារាំង​រូបនោះ សម្រាប់​ការព្យាបាល​របួស​ផងដែរ​។​

​ស្ត្រី​ជនជាតិ​បារាំង​រូបនោះ បាន​ថ្លែងអំណរគុណ​សម្តេច​តេជោ ហើយក៏​បាន​កោតសរសើ​រ ចំពោះ​ទឹកចិត្ត​សម្តេច​តេជោ ដែល​បាន​ខ្វាយខ្វល់​ទៅលើ​បញ្ហា​របស់​នាង​ផងដែរ​។​

​ស្ត្រី​ជនជាតិ​បារាំង​ដែល​លោត​ចុះ​ពីលើ​ម៉ូតូ​កង់​៣ ដែល​មាន​បំណង​មិនល្អ​នោះ មានឈ្មោះ អេ​លេន ដី​ត​ឈី (Helene Dietschy) អាយុ ២១​ឆ្នាំ ជា​និស្សិត​ពេទ្យ​ជនជាតិ​បារាំង​។ នាង​បាន​មក​ប្រទេស​កម្ពុជា រយៈពេល​ពីរ​ខែ​ហើយ បម្រើ​ការងារ​ជា​បុគ្គលិក​ហាត់​ការ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​យោងតាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ បានឱ្យដឹងថា នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​២០៖៣០​នាទី នាង​បាន​ធ្វើដំណើរ​ចុះ​ទៅ​ខេត្ត​បាត់ដំបង តាមរយៈ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មួយ ហើយ​ទៅ​ដល់​ខេត្ត​បាត់ដំបង នៅវេលា​ម៉ោង ៣៖១៥​នាទី​ទៀបភ្លឺ​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៣​។​

​នារី​រងគ្រោះ​បន្តថា ពេល​ចុះ​ពី​រថយន្ត នាង​បាន​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ពី​ចំណតរថយន្ត ទៅ​មក​ផ្ទះសំណាក់ ដែល​កក់​រួចហើយ ដោយ​មើល​តាម​ផែនទី (google map)​។ មួយសន្ទុះ​ក្រោយមក ពេល​ដើរ​ដល់​កន្លែង​មួយ (​មិន​ស្គាល់​ភូមិ​ឃុំ​) មាន​ឆ្កែ​ជាច្រើន បាន​ព្រុស និង​បាន​រក​ខាំ ធ្វើឱ្យ​នាង​មាន​ការភិតភ័យ តែ​នាង​នៅតែ​បន្តរ​ដើរ​ទៅ​តាម​ផែនទី​ដដែល​។ រហូត​ដើរ​ដល់​ចំណុច​មួយ មាន​ផ្លូវបំបែក​ជា​៣ នាង​បាន​វង្វេងផ្លូវ ដោយសារ​ងងឹត​ពេក និង​មាន​អារម្មណ៍ ភ័យខ្លាច ព្រោះ​ឆ្កែ​ព្រុស​ខ្លាំង ក៏​បាន​ឈប់​នៅ​ផ្លូវបំបែក​នោះ និង​បាន​ចុច​ទូរស័ព្ទ​ទៅ​មនុស្ស​ស្គាល់គ្នា​។ ពេលនោះ​ក៏​មាន​ម៉ូតូ​កង់​៣ មួយគ្រឿង ពណ៌​ស អត់​មាន​ទ្វារ និង​មិន​មានកា​តុបតែង បើក​ដោយ​បុរស​ម្នាក់ មាឌ​រាង​ស្គម អាយុ​ប្រហែល​៣០​ឆ្នាំ ពាក់អាវ​យឺត (​មិន​ចាំ​ពណ៌​) ពាក់មួក​កាតឹប បាន​ជិះ​តាម​នោះ រួច​បាន​ហៅ​នាង​ឡើង​ជិះ​។​

​នារី​រងគ្រោះ​បន្តថា ពេល​នាង​ឡើង​ជិះ បាន​និយាយ​ជាមួយ​ម្ចាស់​ម៉ូតូ​កង់​៣ ដោយ​បង្ហាញ​រូប​ផ្ទះសំណាក់​ដែល​នាង​ចង់​ទៅ​នោះ​។ បន្ទាប់ ពី​និយាយ​គ្នា​រួច នាង​ក៏​បាន​ឡើង​ជិះ​ម៉ូតូ​កង់​៣​នោះ តែ​ពេល​ជិះ​ជាមួយ​គាត់ នាង​បាន​មើល ផែនទី ឃើញថា គាត់​ជិះ​ចេញ​ទៅ​ផ្លូវ​ឆ្ងាយ ខុស​ពី​គោលដៅ​។​

​នារី​រងគ្រោះ​បាន​រៀបរាប់​ទៀត​ថា ពេល​ជិះ​ដល់​ផ្លូវត្រូវ​បត់ នាង​បាន​ប្រាប់​ឱ្យ​បត់ តែ​ម្ចាស់​កង់​៣​បាន​បន្ថែម​ល្បឿន​ទៅ​មុខ​មិន​ព្រម​បត់​នោះឡើយ ហើយ ពេល​ឱ្យ​ឈប់​ក៏​មិន​ព្រម​ឈប់​នោះ​ដែរ​។ បុរស​បើក​ម៉ូតូ​កង់​៣ បាន​បើក​រហូតដល់​ម៉ោង ៤៖៧​នាទី​ទៀបភ្លឺ​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០២៣ ពេល​ជិះ​ដល់​ចំណុច​ផ្លូវបំបែក​ជា​៤ ឆ្លៀត​ពេល​ម៉ូតូ​កង់​៣​បន្ថយល្បឿន ដើម្បី​បត់​ឆ្វេង​នោះ នារី​ង​គ្រោះ ក៏​បាន​លោត ចុះ​ពីលើ​ម៉ូតូ​កង់​៣​តែម្តង​។​

​នារី​រងគ្រោះ​ជា​ជនជាតិ​បារាំង​រូបនេះ បានឱ្យដឹងថា ជា​អកុសល​ពេល​លោត​ចុះ​នោះ កាបូប​ស្ពាយ​ខាងក្រោយ​របស់​នាង​បាន​ទាក់​ជាមួយ​ម៉ូតូ​កង់​៣ បណ្តាល​ឱ្យ​ម៉ូតូ​កង់​៣​នោះ​ដួល​សង្កត់​លើ​នាង ធ្វើឱ្យ​រង​របួស​បាក់​ម្រាមដៃ កណ្តាល​ខាងឆ្វេង​, រលាត់​ថ្ងាស់​-​ច្រមុះ ឯ​នៅ​លើ​ទ្រូង​ទាំងសងខាង ជើង​ខាងស្តាំ​ក្រោម​ជង្គង់ និង​ត្រគៀក​ទាំងសងខាង​ឡើង​ជាំ​។​

​ចំណែក​ម្ចាស់​ម៉ូតូ​កង់​៣ បាន​លើក​ម៉ូតូ​ឡើង ហើយ​ជិះ​ចេញ​ទៅ​បាត់​ទៅ​។ បន្ទាប់​មក​នា​រីង​គ្រោះ ក៏​បាន​ដើរ​ទៅ​កន្លែង​អគារ​មួយកន្លែង ដែល​មាន​សន្តិសុខ​នៅ​ទីនោះ ឱ្យ​ជួយ​លាង​របួស និង​សម្រាក​នៅ​ទីនោះ រយៈពេល​ប្រហែល​១​ម៉ោង​កន្លះ ទើប​ទៅ​មន្ទី​ពេទ្យ​ព្យាបាល​របួស​។​

​បន្ទាប់ពី​ទទួលបាន​បណ្តឹង​នេះ សមត្ថកិច្ច​ខេត្ត​បាត់ដំបង កំពុង​ស្រាវជ្រាវ​រក​ជនល្មើស ហើយ​បាន​អំពាវនាវ​ដល់​សាធារណជន ដែល​បាន​ឃើញ​ហេតុការណ៍ ឬ​មាន​តម្រុយ​នានា សូមជួយ​សហការ ដើម្បី​ឈាន​ទៅ​ចាប់​ជនល្មើស​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.