ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ខេត្ត​ពោធិ៍សាត់ ដាំ​កូន​ឈើ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​រុក្ខទិវា ៩ កក្កដា នៅ​តំបន់​ស្តារ​ព្រៃឈើ​ឡើងវិញ ក្នុងស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ខេត្ត​ពោធិ៍សាត់ ដាំ​កូន​ឈើ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​រុក្ខទិវា ៩ កក្កដា នៅ​តំបន់​ស្តារ​ព្រៃឈើ​ឡើងវិញ ក្នុងស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ពោធិ៍សាត់​)៖ ដើម្បី​ចូលរួម​អបអរសាទរ ពិធីបុណ្យ​រុក្ខទិវា ៩ កក្កដា មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្ត​ពោធិ៍សាត់ គាំទ្រ​ដោយ​អង្គការ​រីកូ​ហ្វ (RECOFTC) បាន​ដាំ​កូនឈើ ចំនួន​១៦៦៨​ដើម នៅ​តំបន់​ស្តារ​ព្រៃឈើ​ឡើងវិញ ស្ថិតក្នុង​ភូមិ​បង្គងឃ្មុំ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ នា​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត អភិបាល​ស្រុក​ក្រុង ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព មន្ត្រីរាជការ យុវជន អាជ្ញាធរ​ឃុំ ភូមិ និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​លោក ហៃ ធូរ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ខេត្ត​ពោធិ៍សាត់ បាន​លើកឡើង​ថា ចាប់តាំងពី​ការពង្រឹង​ការងារ​យាមល្បាត និង​បង្ក្រាប​បទល្មើស​ព្រៃឈើ សត្វព្រៃ តាម​តំបន់​គោលដៅ​សំខាន់ៗ លើ​ការអនុវត្ត​កំណែទម្រង់​វិស័យ​ព្រៃឈើ បើ​គិត​មកដល់​ឆ្នាំ​២០២៣​នេះ ខេត្ត​ពោធិ៍សាត់​មាន​សហគមន៍​ព្រៃឈើ ចំនួន​៩៤​កន្លែង ស្ថិតក្នុង​ភូមិ​ចំនួន​៩៥ ឃុំ សង្កាត់​២២ និង​ស្រុក​ក្រុង​៦ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​១៧.៥៩៩​ហិកតា​។ ក្នុង​ឆ្នាំ​២០២២-២០២៣ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បណ្តុះ​កូនឈើ​បាន​៣៣​ពាន់​ដើម ចែកចាយ​កូនឈើ​សម្រាប់​យក​ទៅ​ដាំ​ជា​លក្ខណៈ​ប្រមូលផ្តុំ ជា​ចំការ​រាយប៉ាយ​តាម​ដងផ្លូវ ទី​វត្ត​អារាម សាលារៀន ជាង​២​ពាន់ ជាក់ស្តែង​នាពេល​នេះ បាន​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​រុក្ខទិវា ដោយ​ដាំ​កូនឈើ​ចម្រុះ​បន្ថែម​ឡើងវិញ ព្រៃ​សហគមន៍​បង្គងឃ្មុំ ឃុំ​ត្នោតជុំ ចំនួន​១៦៦៨​ដើម និង​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ ដោយ​បាន​រឹបអូស​គ្រឿងចក្រ​កាយ​ដី​១​គ្រឿង រថយន្ត​ដឹក​ដី​១​គ្រឿង ម៉ាស៊ីន​អា​ឈើ​១​គ្រឿង រណា​ថាស​១​គ្រឿង ធ្វើ​កិច្ចសន្យា​រោង​សន្ធិ​ផល អនុផល​២​កន្លែង និង​ចុះ​ស្រាវជ្រាវ​អ្នក​ទន្ទ្រាន​ដី​៥​កន្លែង​។​

​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ថ្លែងថា បុណ្យ​រុក្ខទិវា ៩ កក្កដា ទើប​តែ​កន្លងមក​ថ្មីៗ​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​អំពី​ការខិតខំ​ប្រឹងប្រែ​ង​យ៉ាងសកម្ម របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​មាន​តួនាទី ក្នុង​ការគ្រប់គ្រង និង​អភិរក្ស​ធនធាន​ព្រៃឈើ ព្រោះថា​ព្រៃឈើ​មាន​តួនាទី ក្នុង​ការជួយ​ថែរក្សា ដំណើរការ​ប្រព័ន្ធ​អេកូឡូស៊ី និង​ជួយ​កាត់​បន្ថយ​ឥទ្ធិពល អវិជ្ជមាន នៃ​ការប្រែប្រួល​អាកាសធាតុ ដូចជា​ទឹក​ជំនន់ ខ្យល់ព្យុះ និង​ស្រូប​យក​ឧស្ម័ន​កាបូនិច​ពី​បរិយាកាស និង​ផ្តល់​នូវ​ផល​អនុផល​ព្រៃឈើ​ជា​ច្រើន​អនេក ដល់​ប្រជាពលរដ្ឋ​។ ជា​ទូទៅ​បាន​ចាត់ទុកថា ព្រៃឈើ គឺ​ជា​សម្បត្តិ​ធម្មជាតិ ដ៏​មាន​តម្លៃ និង​ជា​អាយុជីវិត​មនុស្ស​សត្វ​ទាំងពួង ដែល​ទាមទា​ឲ្យមាន​ការគ្រប់គ្រង និង​ប្រើប្រាស់​ធនធាន​ធម្មជាតិ ប្រកបដោយ​វិចារណញ្ញាណ សម​ហេតុ​សម​ផល ធានា​នូវ​តុល្យភាព​បរិស្ថាន និង​ផ្តល់​ឱកាស​ឲ្យ​កូនចៅ ជំនាន់​ក្រោយ ទទួលបាន​ផលប្រយោជន៍ និង​បំពេញ​សេចក្តីត្រូវការ​នាពេលនេះ និង​ទៅ​ថ្ងៃ​អនាគត​។ លោក​បាន​ថ្លែង​រំលឹកថា ព្រះរាជ​ពិធី​ដាំ​កូន​ឈើ​ត្រូវបាន​ប្រារព្ធ​ធ្វើ នៅ​ថ្ងៃ​ទី ៩ កក្កដា ជា​រៀងរាល់ឆ្នាំ គឺ​បាន​ក្លាយទៅជា​សកម្ម ភាព​យ៉ាង​ទូលំទូលាយ និង​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ ដោយ​មានចែង​ក្នុង​ច្បាប់ស្តី​ព្រៃឈើ នា​ឆ្នាំ​២០០២ ព្រោះថា​ព្រៃឈើ គឺជា​សរសៃឈាម ក្នុង​វិស័យ​កសិកម្ម ជា​អាយុជីវិត មនុស្ស សត្វ ត្រូវ​រួបរួម​គ្នា​ថែរក្សា​ការពារ និង​ដាំ​កូនឈើ​ឲ្យបាន​គ្រប់ៗ​គ្នា និង​គ្រប់​ទីកន្លែង​។ ការដាំ​កូនឈើ​នាពេល​នេះ​ក៏​ដូច​បណ្តា​ឆ្នាំ​កន្លងមក គឺជា​ការ​រំលឹក​សារជាថ្មី​ម្តងទៀត​ដល់​ប្រជាពលរដ្ឋ អំពី​បញ្ហា​ប្រឈម និង​បាត់បង់​ព្រៃឈើ និង​សត្វព្រៃ យើង​ត្រូវ​ចាប់ផ្តើម​ដោយ​ឥត​បង្អែរ​បង្អង់ នូវ​ផែនការ​ស្តា​ព្រៃឈើ និង​ការដាំ​កូនឈើ​ឡើងវិញ​ជា​ខ្សែចង្វាក់​គ្រប់ទិសទី ដើម្បី​ឲ្យ​ពោធិ៍សាត់​យើង​រក្សា​បាន​នូវ​លំនឹង​បរិស្ថាន ធម្មជាតិ និង​មាន​សម្រស់​ស្រស់បំព្រង​ដោយ​រុក្ខជាតិ​ព៌ណ​បៃតង​។​

​ក្នុង​នាម​រដ្ឋបាល​ខេត្ត លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់ គ្រប់​គ្រឹះស្ថាន សាលារៀន និង​ទី​វត្ត​អារាម​ទាំងអស់ មេត្តា​យកចិត្តទុកដាក់​បន្ត​បង្កើន​ការបណ្តុះ និង​ដាំ​កូនឈើ​ឲ្យបាន​ច្រើន នៅលើ​ដី​ទំនេរ ទី​ទួល ដងផ្លូវ​សាធារណៈ សាលារៀន គ្រឹះស្ថានសិក្សា វត្ត​អារាម ភូមិឋាន និង​សហគមន៍ ឲ្យ​កាន់តែ​ទូលំទូលាយ និង​គ្រប់​ទីកន្លែង​។​

​លោក​បាន​ផ្ញើ​សារ​ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​នឹង​កំពុង​បន្ត​អាជីវកម្ម កាប់បំផ្លាញ​ព្រៃឈើ រុករាន​ទន្ទ្រាន ចាប់យក​ដី​ព្រៃ ប្រមូល​ផល អនុផល​ព្រៃឈើ ឬ​ប្រមាញ់​សត្វព្រៃ ដែល​ជា​បទល្មើស​យ៉ាងធ្ងន់ធ្ងរ ត្រូវ​បញ្ឈប់​ជាបន្ទាន់ នូវ​ទង្វើ​របស់​ខ្លួន សូម​បង្វែរ​ពី​សកម្មភាព​អវិជ្ជមាន​ទាំងនោះ មក​ធ្វើ​ការងារ​បង្កបង្កើនផល ចិញ្ចឹមសត្វ ដាំ​ដុះ​ដំណាំ និង​ការងារ​ផ្សេងៗ ដែល​ស្រប​ច្បាប់​នៅក្នុង​មូលដ្ឋាន ប្រសើរ​ជាង​ធ្វើ​ចំណាកស្រុក​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.