ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​២០២៣-២០៣៥ កំណត់​ខេត្ត​នេះ​ជា​គោលដៅ​ទេសចរ​ធម្មជាតិ​សម្រាក​កម្សាន្ត​ប្រណិត​កម្រិត​ខ្ពស់

ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​២០២៣-២០៣៥ កំណត់​ខេត្ត​នេះ​ជា​គោលដៅ​ទេសចរ​ធម្មជាតិ​សម្រាក​កម្សាន្ត​ប្រណិត​កម្រិត​ខ្ពស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

​ខេត្ត​កែប​៖ រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់ចេញ​នូវ “​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត កែប​ឆ្នាំ​២០២៣-២០៣៥” កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៣ ថ្មីៗ​នេះ ផែនការមេ​នេះ​បាន​កំណត់ ចក្ខុវិស័យ ប្រែក្លាយ ខេត្ត​កែប​ជា “​គោលដៅ​ទេសចរណ៍​ធម្មជាតិ​និង​សមុទ្រ​សម្រាក កម្សាន្ត​បែប​ប្រណិត​កម្រិត​ខ្ពស់​” ប្រកបដោយ សុវត្ថិភាព ភាព​ទាក់ទាញ និង​ឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់​លើ​ឆាក​អន្តរជាតិ ដោយ​ឈរ​លើ ទស្សនាទាន នៃ ការអភិវឌ្ឍ ទេសចរណ៍​ប្រកប ដោយ​គុណភាព សុវត្ថិភាព និរន្តរភាព​នៃ​ការគ្រប់គ្រង​សង្គម បរិស្ថាន និង ធន ធាន​ធម្មជាតិ បែប​វៃឆ្លាត ដោយ​មាន​ការចូលរួម​គិត រួម​ធ្វើ និង​រួម​ទទួលខុសត្រូវ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ក្នុង​ភាព ជា​ដៃគូ​លើ​វាសនា តែមួយ​។​

​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​ឆ្នាំ​២០២៣-២០៣៥” ត្រូវបាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ នា​ព្រឹក​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៣ នេះ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​កែប ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប រួម​ទាំង​ឯកឧត្តម លោកជំទាវ ប្រតិភូ​អមដំណើរ​ឯកឧត្តម​រដ្ឋមន្ត្រី ជាមួយ​សមាជិក​ចូលរួម​ប្រមាណ ជាង​៣០០​នាក់​។

​ថ្លែង​ក្នុង​ពិធី​នោះ​ឯកឧត្តម​បណ្ឌិត ថោង ខុន មានប្រសាសន៍ថា ផែនការ​មេនេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ប្រែក្លាយ​ខេត្ដ​កែប​ជា​គោលដៅ​ទេសចរណ៍​សម្រាក​កម្សាន្ដ​ប្រណិត​កម្រិត​ខ្ពស់ ប្រកបដោយ​គុណភាព ភាព​ទាក់ទាញ ធានាបាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់ (Competitive Advantage) នៅក្នុង​តំបន់ និង​ពិភពលោក​។

​ឯកឧត្តម​បន្តថា ដោយ​ផ្អែក​លើ​សក្តានុពល និង​ភាព​សម្បូណ៌​បែប នៃ​ធនធាន​ធម្មជាតិ វប្បធម៌ និង ប្រវត្តិ សាស្ត្រ​របស់​ខេត្ត​កែប ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​ឆ្នាំ​២០២៣-២០៣៥” បានកំណត់ ចក្ខុវិស័យ​ប្រែក្លាយ​ខេត្ត​កែប​ជា “​គោលដៅ​ទេសចរណ៍ធម្មជាតិ​សម្រាក​កម្សាន្ត​បែប​ប្រណិត​កម្រិត​ខ្ពស់​” ដោយ​ប្រកាន់យក​គោលការណ៍​នៃ​ការអភិវឌ្ឍ​ប្រកបដោយ ចីរភាព សុវត្ថិភាព គុណភាព ភាព​ប្រកួតប្រជែង និង​ទេសចរណ៍​បែប​ឆ្លាត​វៃ​។​យ៉ាងណា ឯកឧត្តម សង្ឃឹម​យ៉ាង​មុតមាំ​ថា តួអង្គ​អនុវត្តន៍​នឹង​ខិតខំ​យក​ផែនការ​នេះ​ទៅ​អនុវត្តន៍​អោយបាន ត្រឹមត្រូវ ដើម្បី​ធានា​ប្រសិទ្ធភាព និង​ចីរភាព​ខេត្ត​កែប​ទាំងមូល​។

​មានប្រសាសន៍​ក្នុង​ពិធី​នោះ​ដែរ​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បានបញ្ជាក់​ថា “​ផែនការមេ​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប​ឆ្នាំ​២០២៣-២០៣៥ ” ពិតជា​ជួយ​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ប្រតិបត្តិ​ករ​ក្នុងការ​ការអនុវត្ត ប្រកបដោយ​ប្រសិទ្ធិភាព​។ ហើយ​ផែនការ​នេះ ក៏​ជា​ត្រីវិស័យ​ដ៏​មាន​សារៈសំខាន់ ដើម្បី​ប្រែក្លាយ​ខេត្ត​កែប ជា​គោលដៅ​ទេសចរណ៍ សម្រាក​កម្សាន្ត​ប្រណិត​កម្រិត​ខ្ពស់ ប្រកបដោយ​គុណភាព ភាព​ទាក់ទាញ និង​ធានាបាន​នូវ​ឧត្តមភាព​ប្រកួត ប្រជែង​ខ្ពស់ ទាំង​នៅក្នុង​តំបន់ និង​លើ​ពិភពលោក ។​

​គួរបញ្ជាក់​ថា ក្នុង ”​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​ឆ្នាំ​២០២៣-២០៣៥” ដែល​ទើប​រាជរដ្ឋាភិបាល បានកំណត់​មុំ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប ជា​៤​ប៉ូល​សំខាន់ៗ រួមមាន ប៉ូល​ទេសចរណ៍ តំបន់ ទីក្រុង​ធម្មជាតិ​កែប ជា “​ទីក្រុង​ធម្មជាតិ​ក្នុង​ឧទ្យាន​ប្រណិត​កម្រិត​ពិភពលោក​” ប៉ូល​ទេសចរណ៍​តំបន់​អង្កោល “​ជា​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​ធម្មជាតិ​បែប​ទំនើប​” ប៉ូល​ទេសចរណ៍​តំបន់ភ្នំ​វ​ល្លិ៍ ជា “​តំបន់​ក​សិ​ទេសចរណ៍​និង​ទេសចរណ៍ធម្មជាតិ​ប្រវត្តិសាស្ត្រ​” និង​ប៉ូល​ទេសចរណ៍​សមុទ្រ​និង​ប្រជុំ​កោះ ជា “​តំបន់​ទេសចរណ៍​សមុទ្រ​កោះ​ប្រណិត​”៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.