ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

អភិបាលខេត្ដ​កំពង់ស្ពឺ ចុះសួរសុខទុក្ខ​កម្មករ កម្មការិនី ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​សំរោង​ទង​

អភិបាលខេត្ដ​កំពង់ស្ពឺ ចុះសួរសុខទុក្ខ​កម្មករ កម្មការិនី ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​សំរោង​ទង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​កំពង់ស្ពឹ​)៖ លោក វ៉ី សំណាង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ស្ពឺ និង​ជា​អភិបាលខេត្ត​កំពង់ស្ពឺ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០២៣​នេះ បាន​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ដល់​កម្មករ កម្មការិនី ចំនួន​៧៦​នាក់ ដែល​រងគ្រោះ​ធ្ងន់​ស្រាល ដែល​ជួប​ឧបទ្ទវហេតុ​ក្រឡាប់​ឡាន នៅ​ចំណុច​ភូមិ​ទ្រា ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​

​ក្នុងឱកាស​នោះ លោក វ៉ី សំណាង បាន​នាំយក​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​កម្មករ កម្មការិនី​ដែល​បាន​ជួប​គ្រោះថ្នាក់​ជា​យថាហេតុ​ទាំងអស់ ហើយ​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ ពិសេស​ក្នុង​ជួប​គ្រោះថ្នាក់​ផ្សេងៗ​ជាប្រចាំ​។ ជាង​នេះ​សម្តេច​បាន​ដាស់តឿន​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ ដោយ​មិន​ប្រកាន់​និន្នាយ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​កម្មករ កម្មការិនី​រងរបួស ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ក្រុមគ្រូពេទ្យ និង​ទទួល​បាន​ការ​សម្រាក​ព្យាបាល​ដោយ​មិន​អស់​ប្រាក់ ដោយ ប​.​ស​.​ស ជា​អ្នក​ចេញ​ថ្លៃ​ព្យាបាល​ទាំងអស់​។ ក្នុងនោះ ចំពោះ​កម្មករ​-​កម្មការិនី ដែល​រងរបួស​ធ្ងន់​ម្នាក់​ទទួលបាន ឃី​ត​១​កញ្ចប់ (​សារុង ក្រមា មុង ភួយ​) និង​ថវិកា​១០​ម៉ឺន​រៀល ខណៈ​អ្នក​របួសស្រាល ទទួលបាន​ឃី​ត​១​កញ្ចប់ (​សារុង ក្រមា មុង ភួយ​) និង​ថវិកា​៥​ម៉ឺន​រៀល​។​

​សូមជម្រាបថា រថយន្ដ​ដឹក​កម្មករ​មួយ​គ្រឿង​ក្រឡាប់​ធ្លាក់​ផ្លូវ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០២៣​នេះ ចំណុច​ភូមិ​ទ្រា ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បណ្ដាលឲ្យ​មនុស្ស​ជាង​៦០​នាក់​រងរបួស​។ របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា រថយន្ដ​ដឹក​កម្មករ​នេះ អ្នកបើកបរ​ឈ្មោះ គា ទីណា អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កណ្ដក់ ឃុំ​ព្រៃ​ក្រសាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្ត​កំពង់ស្ពឺ (​រត់គេចខ្លួន​)​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា រថយន្ដ​នេះ​ដឹក​កម្មករ​-​កម្មការិនី សរុប​ប្រហែល​ជាង​៧០​នាក់ បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ដល់​ចំណុច​ផ្លូវ​កោង​កើតហេតុ​ខាងលើ បាន​បត់​ទៅ​កើត​បណ្ដាលឲ្យ​រេ​ចង្កូត​ក្រឡាប់​ធ្លាក់បឹង​ស្រែ​។ ករណីនេះ បណ្តាលឲ្យ​រងរបួសម​នុស្ស​ប្រមាណ​ជាង​៦០​នាក់ ស្រី​៥៤​នាក់​នាក់ ក្នុងនោះ​របួសធ្ងន់​១០​នាក់ និង​របួសស្រាល​៥០​នាក់ ហើយ​បាន​កំពុង​បញ្ជូន​ទៅ​នៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​កន្លែងកើតហេតុ​ដើម្បី​សង្គ្រោះបន្ទាន់​៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.