ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

ឯកឧត្តម ហុង​វិណុល ជួប​សំណេះសំណាល​និង​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​គាំទ្រ គ​ណះ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ឃុំ​ដូង ស្រុក​រមាស​ហែក​

ឯកឧត្តម ហុង​វិណុល ជួប​សំណេះសំណាល​និង​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​គាំទ្រ គ​ណះ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ឃុំ​ដូង ស្រុក​រមាស​ហែក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ខេត្ត​ស្វាយរៀង​:​ ឯកឧត្តម ហុង​វិណុល ប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន​ឃុំ​ដូង​ស្រុក​រមាស​ហែក​នា​ព្រឹក​
​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០២៣ បាន​ជួប​សំណេះសំណាល​និង​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ដូង​បាន​បោះឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នាពេល កន្លងមកនេះ​។​

​ក្នុង​ឪ​កាស​នោះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​លោក​ស៊ូ​ម៉ុល ប្រធាន​គណបក្ស​ប្រជាជន​ស្រុក លោក​អុិន​សាបន អនុប្រធាន​គណបក្ស​ស្រុក​និង​អស់លោក​អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ លោក​ប្រធាន​អនុប្រធាន​មេ សាខា​បក្ស​ភូមិ​ទាំង​២២​ភូមិ​ក្នុង​ឃុំ​ដូង​ស្រុក​រមាស​ហែក​។​

​ឯកឧត្តម ហុង​វិណុល ប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន​ឃុំ​ដូង​ស្រុក​រមាស​ហែក​បាន​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​នឹង​នឹករលឹក​ពី​សំណាក់​សម្ដេច​កិត្តិ​សង្គហ​បណ្ធិត​ម៉ែន​សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​ក៏ដូចជា​ឯកឧត្តម សៅ​សុខា អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក ដល់​បងប្អូន​លោក​លោកស្រី ប្រធាន អនុប្រធាន មេ សាខា​បក្ស​ភូមិ​ទាំង​២២​ភូមិ​ក្នុង​ឃុំ​ដូង​ស្រុក​រមាស​ហែក ផងដែរ​។​

​ឯកឧត្តម ហុង​វិណុល បាន​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា​គណបក្ស និង​ប្រជាពលរដ្ឋ​នៅតាម​បណ្ដារ​ភូមិ​ទាំង​២២​នៃ​ឃុំ​ដូង​ស្រុក​រមាស​ហែក​
​ដែល​បាន​គាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ជ័យជម្នះ យ៉ាងច្រើន​លើសលប់​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​នេះ​។​

​លើសពីនេះ ឯកឧត្តម ប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន​ឃុំ បាន​ថ្លែង​នៅ​ចំពោះមុខ លោក​លោកស្រី​សាខា​បក្ស​ភូមិ របស់​គណបក្ស​ទាំងអស់​ក្នុង​ការគាំទ្រ​ចំពោះ​សេចក្តីប្រកាស​របស់ សម្តេច​តេជោ ហ៊ុន សែន និង​គាំទ្រ​លោក​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត ដែល​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ឯកឧត្តម ក៏​បាន​ផ្តាំផ្ញើ​ក្រុម​ការងារ​គ្រប់​ថ្នាក់ ជា​ពិសេស​អាជ្ញាធរ​ភូមិ​ឃុំ​ក្នុង​ឃុំ​ដូង ត្រូវ​បន្ត​បង្កើន​ចុះជួយ​និង​ប្រឹងប្រែង​ក្នុង​ការផ្តល់​សេវា​សាធារណៈ​ក្នុង​មូលដ្ឋាន​កាន់តែ​ប្រសើរ ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ល្អ លឿន​រហ័ស​ជាង​មុន​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ទេ​។​

​បន្ទាប់​មក​ឯកឧត្តម ហុង​វិណុល ប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន​ឃុំ​ដូង ក៏បាន​ផ្ដល់​អេកូ​ម​៧០​គ្រឿង​ដល់​មេឃុំ​និង​លោក​មេ​ប៉ុស្ត៏រ​ដ្ឋ​បាលឃុំ​ដូង​ដើម្បី​ចាត់ចែង​បំពេញ​ការងារ​ក្នុង​មូលដ្ឋាន​និង​បាន​ផ្ដល់​ប័ណ្ណ​ស​សើរ​ដល់​អស់លោក​លោកស្រី​សាខា​បក្ស​ភូមិ និង​ផ្ដល់​អាហារ​សាមគ្គី និង​ភេសជ្ជៈ​ដែល​ជា​អំណោយ​របស់ ឯកឧត្តម សៅ​សុខា អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក​យ៉ាង​ភាពស្និទ្ធស្នាល​ផងដែរ​។​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.