ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​សន្និបាត គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​ខេត្ត​កែប បង្ហាញថា ការបោះឆ្នោត​នីតិកាល​ទី​៧​នេះ​មាន​លទ្ធផល​ល្អ ខណៈ​ពលរដ្ឋ​ចេញមក​បោះឆ្នោត​ច្រើន​លើសលប់​

​សន្និបាត គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​ខេត្ត​កែប បង្ហាញថា ការបោះឆ្នោត​នីតិកាល​ទី​៧​នេះ​មាន​លទ្ធផល​ល្អ ខណៈ​ពលរដ្ឋ​ចេញមក​បោះឆ្នោត​ច្រើន​លើសលប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កែប​៖ ដំណាក់កាល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នា​ថ្ងៃ​អាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ បាន​ដំណើរការ​ប្រព្រឹត្តទៅ​ដោយ​រលូន ប្រកបដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព មាន​សុវត្ថិភាព​ពេញលេញ និង​មាន​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​ចំនួន ២៥.៩២២​នាក់ ស្មើនឹង ៩១,៩៣% ពុំ​មាន​ការប្តឹងតវ៉ា ឬ​ប្តឹង​ជំទាស់​ឡើយ​។

​នេះ​បើ​តាម​ការលើកឡើង​ពី​សំណាក់​លោក គី​វ សា​ឌុំ ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្ត​កែប ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នា​រសៀល​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប នៅ​សាលាខេត្ត​កែប​។

​លោក គី​វ សា​ឌុំ លើកឡើងថា ភាព​ជោគជ័យ​ទាំងនេះ ជា​សក្ខីភាព​មួយ​បញ្ជាក់​ឱ្យ​ឃើញ​នូវ​ការ​សហការ​គាំទ្រ​អស់ពី​កម្លាំងកាយ​ចិត្ត និង​សម្ភារ របស់​ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ អស់លោក លោកស្រី ដែល​ជា​មន្ត្រី​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​តាំងពី​ថ្នាក់​ខេត្ត រហូតដល់​ថ្នាក់​ការិយាល័យ​បោះឆ្នោត​។

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប មានប្រសាសន៍ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ ២០២៣ នេះ​មាន​គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​នៅ​មណ្ឌលបោះឆ្នោត​ខេត្ត មាន​ចំនួន​១០​គណបក្ស ដែលមាន​១​អាសនៈ​ក្នុង​រដ្ឋសភា​។

​ឯកឧត្តម​បណ្ឌិត​បន្តថា ជា​លទ្ធផល​នៃ​ការបោះឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សម្លេង​ឆ្នោត​គាំទ្រ​លំដាប់​ទី​១ ក្នុងចំណោម​គណបក្ស​ទាំង​១០ នៅ​ខេត្ត​កែប​។ ក្នុងនោះ​អត្រា​ពលរដ្ឋ​ចេញមក​បោះឆ្នោត​មាន​រហូត​ដល់ ៩១,៩៣% ដែល​លទ្ធផល​នេះ​ជា​តួលេខ​ដែល​ខ្ពស់​ជាង​ក្នុង​ចំណោម​បណ្តា​ខេត្ត​នានា នៃ​សន្ទុះ​ពលរដ្ឋ​ចេញមក​បោះឆ្នោត​។​

​យ៉ាងណា​ឯកឧត្តម​បណ្ឌិត បាន​សម្ដែង​នូវ​ការកោតសរសើរ​ដោយ​ស្មោះ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​គ្រប់​លំដាប់ថ្នាក់ អាជ្ញាធរ​ដែនដី និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត និង​គោរព​តាម​ច្បាប់​បោះឆ្នោត បទបញ្ជា និង​នីតិវិធី និង​ក្រមសីលធម៌​សម្រាប់​ការបោះឆ្នោត នៅ​គ្រប់​ដំណាក់កាល ធ្វើអោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មាន​អំពើហិង្សា ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ក៏​ត្រូវ​ទទួលស្គាល់​ពី​គណបក្សនយោបាយ​នានា ដែល​បាន​ចុះបញ្ជី​ចូលរួម​ប្រកួតប្រជែង​នេះ​ផង​ដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.