ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ

រដ្ឋបាល​ខេត្ត​កែប រៀប​ចំ​ពី​ធី​ប្រគេន​ទៀន​ចំណាំ​ព្រះវស្សា​ដល់​ព្រះសង្ឃ​គ្រប់​វត្ត ទូទាំង​ខេត្ត​កែប​

រដ្ឋបាល​ខេត្ត​កែប រៀប​ចំ​ពី​ធី​ប្រគេន​ទៀន​ចំណាំ​ព្រះវស្សា​ដល់​ព្រះសង្ឃ​គ្រប់​វត្ត ទូទាំង​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

​ខេត្ត​កែប​: នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០២៣ ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង​លោកជំទាវ ស ម៉ា​លីដា ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ជុំវិញ​ខេត្ត បាន​នាំ​យក​ទៀន​ចំណាំ​ព្រះវស្សា ទេយ្យទាន​ទេយ្យវត្ថុ​ផ្សេងៗ ប្រារព្ធ​ពិធី​សូត្រមន្ត និង​ប្រគេន​ដល់​ព្រះសង្ឃ ដែល​និមន្ត​មកពី​គ្រប់​វត្ត ទូទាំង​ខេត្ត​កែប នៅ​សាលប្រជុំ​ស្តង់ដា​សាលាខេត្ត​កែប​។

​ថ្លែង​ក្នុង​ពិធី​នា​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ថា ជា​រៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ សប្បុរសជន ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ​យើង តែងតែ​នាំ​យក​នូវ​ទៀន​ចំណាំ​ព្រះវស្សា ព្រេង និង​ទេយ្យទាន​ទេយ្យវត្ថុ​ផ្សេងៗ ប្រគេន ដល់​ព្រះសង្ឃ​តាម​វត្ត​នានា ដែល​បាន​ចូល​កាន់​ព្រះវស្សា​តាម​ពុទ្ធ​ប្បញ្ញត្តិ រយៈពេល​៣​ខែ ដែល​ចាប់ពី​ថ្ងៃ ១​រោច ខែ​ទុតិយាសាឍ ដល់​ថ្ងៃ​១៥ កើត ខែ​អា​សុជ ។ ក្នុងនោះដែរ​ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត ក៏​បាន​ថ្លែងអំណរគុណ ដល់​ព្រះសង្ឃ​គ្រប់​វត្ត​ទូទាំង​ខេត្ត រួម​ទាំង​ពុទ្ធ​បរិ​សទ្ធ ប្រជាពលរដ្ឋ ដែល​បាន​អញ្ជើញ​ចូលរួម​ទៅ​បោះឆ្នោត និង​បោះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ទទួលបាន​សំលេង​ឈ្នះ​លើសលុប ដែល​បង្ហាញ អោយឃើញ​នូវ​ការគាំទ្រ ជឿជាក់ ទុកចិត្ត​ចំពោះ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបន្ត ដឹកនាំ​ប្រទេស​កម្ពុជា អោយ​រក្សាបាន​នូវ សន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ​គ្រប់​វិស័យ ។​

​ជាមួយគ្នា​នេះ​ឯកឧត្តម ក៏​បាន​ជម្រុញ​ដល់​ព្រះសង្ឃ បន្ត​ខិតខំ​សិក្សា​ធម៌ វិន័យ ក្នុងអំលុងពេល​សំងំ​ចាំ​វស្សា​នេះ ដើម្បី​បាន​ជា​បញ្ញា​ក្នុង​ការអប់រំ​ទូន្មាន​ដល់​ពុទ្ធបរិស័ទ អោយ​ដើរ​ក្នុង​ផ្លូវ​ល្អ ជៀស​អោយ​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ទាំងឡាយ ក្លាយទៅជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម ។​

​ទេយ្យទាន​ទេយ្យវត្ថុ​ដែល​នាំមក​ប្រគេន​ព្រះសង្ឃ​នាពេល​នេះ​រួមមាន​ក្នុង​មួយ​វត្ត​ទទួលបាន​៖ ទៀន​ចំណាំ​ព្រះវស្សា​មួយគូរ​, សាដ​កមួយ​, អង្ករ​១០០​គីឡូក្រាម​, មី​២​កេះ​, ទឹកត្រី​២​យួរ , ទឹក​ស៊ី​អុីវ ២​យួរ​, ត្រីងៀត​៥​គី​ឡូ , ខ្ទឹម​ស​២​គី​ឡូ​, ទឹក​សុទ្ធ​២​កេះ , ប៊ីចេង​១​គី​ឡូ​, ទឹក​ផ្លែឈើ​២​កេះ​, បច្ច័យ​កសាង​វត្ត ៥០​ម៉ឺន​រៀល , ដោយឡែក​វត្ត​ព្រះ​មេគណ​ទាំង​ពីរ​គណៈ ក្នុង​មួយ​វត្ត​១​លាន​រៀល និង​ប្រគេន​បច្ច័យ​ព្រះសង្ឃ និមន្ត​មក ក្នុង​មួយ​អង្គ​១០​ម៉ឺន​រៀល​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.