ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ

​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ ជំរុញ​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​បន្ត​តាមដាន​ស្ថានភាព​ជំនន់​ទឹកភ្លៀង ទោះបី​ស្ថានភាព​បាន​ធូរស្រាល ជាពិសេស​សុខទុក្ខ​ពលរដ្ឋ

​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ ជំរុញ​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​បន្ត​តាមដាន​ស្ថានភាព​ជំនន់​ទឹកភ្លៀង ទោះបី​ស្ថានភាព​បាន​ធូរស្រាល ជាពិសេស​សុខទុក្ខ​ពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ខេត្ត​កែប​៖ គិត​មក​ទល់​ល្ងាច​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២៣​នេះ ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​កែប បាន​វិល​មក​រក​សភាព​ធូរស្រាល​ឡើងវិញ ដែល​ជំនន់​ទឹកភ្លៀង​នេះ កាលពី​ចុងខែ​កក្កដា​កន្លងទៅ បាន​ធ្វើអោយ​ប៉ះពាល់​ដល់​ខ្នង​ផ្ទះ​ពលរដ្ឋ​មួយចំនួន​ទូទាំង​ខេត្ត​កែប យ៉ាងណា​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ក៏​បាន​បញ្ជា​អោយ​អាជ្ញាធរ​ថ្នាក់ក្រោម ក៏​ដូចជា​ជំនាញ​ពាក់ព័ន្ធ បន្ត​តាមដាន​ស្ថានភាព​ទឹក​បន្តទៀត​។

​ជាមួយគ្នានេះដែរ ក្រោយ​ភ្លៀង​ធ្លាក់​មួយ​មេ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​សីហា នេះ បាន​ធ្វើ​អោយ​សាលា​អនុវិទ្យាល័យ​ពងទឹក ក្នុង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ជន់​លិច​បណ្តាលអោយ​ខូចខាត​សម្ភារៈ​សិក្សា​មួយចំនួន ភ្លាមៗ​ឯកឧត្តម​បណ្ឌិត បាន​ចុះ​ដោយផ្ទាល់​បញ្ជា​អោយ​គ្រឿងចក្រ​ចុះ​កាយ​បើក​ផ្លូវទឹក ដើម្បី​ផ្តល់​លទ្ធភាព​អោយ​សាលា​អាច​បន្ត​បើក​ថ្នាក់រៀន​បាន​។
​ឯកឧត្តម សោម ពិសិដ្ឋ បាន​ផ្តល់​បទសម្ភាសន៍​នា​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២៣​នេះ បានអោយដឹងថា ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​កែប​ពេលនេះ មាន​សភាព​ធូរស្រាល​ឡើងវិញ​ក្រោយ​បាន​ជន់​លិច​ចូលដល់​ក្នុងផ្ទះ​ពលរដ្ឋ​ប្រមាណ​ជាង​២​ពាន់​គ្រួសារ ក្នុងចំណោម​ពលរដ្ឋ​ជាង​៩​ពាន់ ដែល​ទទួលរង​ឥទ្ធិពល​នៃ​ជំនន់​ទឹកភ្លៀង កាលពី​អំឡុង​ចុង​ខែ​កក្កដា កន្លងទៅនេះ​។ គិត​ត្រឹម​ថ្ងៃនេះ នៅ​ទីតាំង​ខ្លះ​បន្ត​ការ​ជន់​លិច​ក្នុង​កំរិត​ស្រាល តែ​ក្នុង​នាម​អាជ្ញាធរ​យើង​បន្ត​ការដោះស្រាយ ដោយ​ប្រើ​ធនធាន​សរុប មធ្យោបាយ​សរុប និង​កំលាំង​សរុប​ដែល​ខេត្ត​មាន​។

​យ៉ាងណា​ឯកឧត្តម ស្នើរ​អោយ​អ្នកពាក់ព័ន្ធ​ទាំងអស់​បន្ត​តាមដាន​អោយបាន​ហ្មត់ចត់​ជុំវិញ​គ្រោះធម្មជាតិ​លើក​នេះ ជាពិសេស​សុខទុក្ខ​ប្រជាពលរដ្ឋ ដោយ​មិន​ត្រូវ​ទុក​អោយ​ពលរដ្ឋ​ណា​ម្នាក់​អត់បាយ​ដោយ​សារ​ជំនន់​ទឹកភ្លៀង​នេះឡើយ ហើយ​ក៏​សំណូម​ពលរដ្ឋ​រួម​សហការណ៍​គ្នា​ជាមួ​យ​អាជ្ញាធរ ក្នុង​ការឆ្លងកាត់​ការលំបាក​លើក​នេះ​។

​យោង​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​កែប បានអោយដឹងថា ជំនន់​ទឹកភ្លៀង​លើក​នេះ ខេត្ត​កែប​បាន​ខូចខាត​ផ្ទះសម្បែង​ពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័នមួ​យ​ចំនួន តែ​មិន​មាន​គ្រោះ​ដល់​ជីវិត​នោះទេ ក្នុងនោះ​ក្រុងកែប​ប៉ះពាល់​លំនៅឋាន​ទូ​ទាំង​ក្រុង​ចំនួន​២,២១៩​ខ្នង​ផ្ទះ ខូចខាត​ផ្លូវលំ​៧​ខ្សែ ស្មើនឹង​៥,០០០​ម៉ែត្រ អំបិល​ខូចខាត ១,៥០០​តោន និង​ប៉ះពាល់​ដំណាំ​១២០​ហិកតា​។ ស្រុក​ចំណាក់​ចង្អើរ ប៉ះពាល់​លំនៅឋាន​ចំនួន ៤៧៩​គ្រួសារ ស្មើនឹង​៤៦៥​ខ្នង​ផ្ទះ ប៉ះពាល់​ដំណាំ ៥៨៨​ហិកតា ក្នុងនោះ​ទឹក​ហូរ​ច្រោះ​ប៉ះពាល់​ផ្លូវលំ​ចំនួន​១៦​ខ្សែ​៕ សេង ណា​រិទ្ធ​


​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.