ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេច ម៉ែន សំអន អញ្ជើញ​ក្រុង​ពាលី ជួសជុល​ដំបូល​ហោ និង​រៀបចំ​កែលម្អ​បរិស្ថាន​សំណង់​ឡើងវិញ នៅ​ទី​សក្ការៈ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ខេត្តសៀមរាប​

សម្តេច ម៉ែន សំអន អញ្ជើញ​ក្រុង​ពាលី ជួសជុល​ដំបូល​ហោ និង​រៀបចំ​កែលម្អ​បរិស្ថាន​សំណង់​ឡើងវិញ នៅ​ទី​សក្ការៈ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ខេត្តសៀមរាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សៀមរាប​)៖ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ក្រុង​ពាលី​ជួសជុល​ដំបូល​ហោ និង​រៀបចំ​កែលម្អ​បរិស្ថាន​សំណង់​ឡើងវិញ នៅ​ទី​សក្ការៈ ព្រះអង្គ​ចេក ព្រះអង្គ​ចម ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០២៣​។​
​យោង​តាម​ការ​តំណាល​តៗ​គ្នា​ថា ព្រះអង្គ​ចេក ព្រះអង្គ​ចម​ជា​ទេពធីតា ដែល​ជា​អតីត​ព្រះ​រាជបុត្រី របស់​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ ដែល​ជា​ស្ថាបនិក​សាង ប្រាសាទអង្គរវត្ត​។​

​មូលហេតុ​ដែល​នាំឲ្យ​ប្រជាពលរដ្ឋ​មានជំ​នឿ ចាប់អារម្មណ៍ និង​គោរព​បូជា ចំពោះ​ព្រះ​នាង​ចេក ព្រះអង្គ​ចម គឺ​ដោយសារតែ​ភាព​សុច្ច​រឹត​ទៀងត្រង់​ទន់ភ្លន់ និង​ប្រកបដោយ​ក្ដីមេត្តា ករុណា​យ៉ាង​ខ្ពង់ខ្ពស់ ដែល​ព្រះអង្គ​ទាំង​ពីរ​តែងតែ អាណិតអាសូរ​ធ្វើបុណ្យ​ដាក់​ទាន​ដល់​អស់​ប្រជានុរាស្ត្រ​ដែល​ត្រូវការ​ព្រះ​នាង​ទាំង​ពីរ​ជួយ ពិសេស​ទៅទៀត ព្រះ​នាង​ទាំងពីរ​បាន​អប់រំ អ្នកទោស​ទាំងឡាយ​ឲ្យ​ដើរ​តាម​គន្លង​ទូន្មាន របស់​ព្រះពុទ្ធសាសនា និង​បាន​ដោះលែង ពួកគេ​ឲ្យមាន​សេរីភាព​ថែមទៀត​។​

ព្រះ​នាង​ទាំងពីរ គឺជា​អ្នក​ដែល​គោរព ប្រតិបត្តិ​ព្រះពុទ្ធសាសនា យ៉ាង​ខ្ជាប់ខ្ជួន​ដែល​ប្រជារាស្ត្រ​ទូទាំង​នគរ​បានដឹង​អំពី​ចរិកលក្ខណៈដ៏​ប្រពៃ​របស់ ព្រះ​នាង​ទាំងពីរ ម្លោះ​ហើយ​ពី​មួយជំនាន់ ទៅមួយ​ជំនាន់​រហូត​ដល់​រជ្ជកាល ព្រះបាទ​អង្គចន្ទរាជា ឡើងគ្រងរាជ្យសម្បត្តិ​នា​សតវត្សរ៍​ទី​១៦ ព្រះអង្គ​បាន​អនុញ្ញាត​ឱ្យ​គេ​សាង រូប​ព្រះ​នាង​ចេក ចម​សម្រាប់​ប្រជារាស្ត្រ ទូទៅ​គោរព​បូជា​។​

លុះ​ក្រោយមក​រូប​ទាំងពីរ​នេះ បាន​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​រស់នៅ​ប្រកប​ដោយ​សេចក្ដីសុខ​ចម្រើន​ទើប​ប្រជារាស្ត្រ បានចាត់ទុក​រូប​ទាំង​ជា ព្រះពុទ្ធ​រូប​ដ៏​ស័ក្ដិសិទ្ធិ និង​មាន​កិត្តិនាម​ល្បី​រន្ទឺ​ទូទាំង​ប្រទេស មិន​ត្រឹមតែ​ប៉ុណ្ណោះ រូប ទាំងពីរ​បាន​ក្លាយជា​ភាព​ទាក់ទាញ​សម្រាប់​បុគ្គល​មានអំណាច និង​ឈ្មួញ​ទុច្ចរិត ដោយ​ពួកគេ​ចាប់ផ្ដើម រៀប​ផែនការ​លួច​សម្រាប់​ទុក​ធ្វើជា​កម្មសិទ្ធិ​និង​ការលក់ដូរ​។​

ហេតុនេះហើយ​បានជា​រូប​ព្រះ អង្គ​ចេក​ព្រះអង្គ​ចម​បាន បាត់​មួយរយៈ​ក្នុងអំឡុងពេល នៃ​តំបន់​អង្គរ​ត្រូវបាន​គេ បោះបង់ចោល​។ ទោះយ៉ាងណា​ក៏ដោយ រូបសំណាក ទាំងពីរ​នេះ ត្រូវបាន​រកឃើញ​ឡើងវិញ ក្នុង​ឆ្នាំ​១៩៥០ នៅក្នុង​ព្រៃ​ម្ដុំ ក្រុង​អង្គរធំ ដោយ​ក្រុម​មន្ត្រី​អភិរក្ស​អង្គរ ខេត្តសៀមរាប ដែល​គេ​ជឿ​ថា​រូប​ព្រះអង្គ​ចេក ព្រះអង្គ​ចម​កាលពីដើម​ត្រូវបាន​តម្កល់ទុក​នៅ​ក្នុង​ប្រាសាទអង្គរវត្ត​។​

លុះ​មក​ដល់​សម័យ​ខ្មែរក្រហម​គ្រប់គ្រង​នៅ​ឆ្នាំ​១៩៧៥-១៩៧៩ រូប​សំណាក​ព្រះ​អង្គ​ចេក ព្រះអង្គ​ចម​ក៏​ត្រូវ​ក្រុម​ទាហាន​ខ្មែរក្រហម យកទៅ​ទម្លាក់​ចោល ក្នុង​ស្ទឹង​សៀមរាប ស្រុត​កប់​បាត់​ទៅ​ក្នុង​ភក់​បាត​ស្ទឹង រហូតដល់​ខេត្ត​សៀមរាប​ត្រូវ​បាន​រំដោះ​នៅ​ឆ្នាំ​១៩៧៩​។​

គេ​ជឿ​ថា ក្រុម​ទាហាន​ខ្មែរក្រហម ដែល​នាំ​គ្នា​ដឹកយក រូបសំណាក​ទាំងពីរ​នេះ ទៅ​ចោល​ក្នុង​ស្ទឹង សៀមរាប បាន​ស្លាប់​ដោយសារ បារមី​របស់​ព្រះអង្គ​ចេក ព្រះអង្គ​ចម​នៅក្រោយពេល​មិនយូរប៉ុន្មាន បន្ទាប់ពី​យក​ព្រះ​ពុទ្ធរូប ទាំងពីរ​នេះ​មក​ទម្លាក់​ចោល​ក្នុង​ទឹក​ស្ទឹង​។​

ក្រោយមក​នៅ​ឆ្នាំ​១៩៨២ ព្រះចៅអធិការ​វត្ដ ដំណាក់​រួមជាមួយ នឹង​ការចូលរួម​ពី​លោក​អភិបាល ខេត្តសៀមរាប គឺ​លោក នៅ សម បាន​នាំ​គ្នា​កសាង អាស្រម​តូច​មួយ​នៅក្បែរ ព្រះរាជដំណាក់​ស្ដេច ក្នុង​បរិវេណ​សួន​ឯករាជ្យ ឬ សួន​ដំណាក់​ស្ដេច ហើយ​ប្រារព្ធ​ពិធី ដង្ហែ​ព្រះ​ពុទ្ធរូប​ទាំង​ពីរ​អង្គ ពី​វត្ត​ដំណាក់​មក​តម្កល់ទុក​នៅ​ទីនោះ​។​

សព្វថ្ងៃនេះ ក្លាយជា​កន្លែង​អាច​ឲ្យ​ពុទ្ធបរិស័​ទ្ធ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស សម្រាប់​គោរព​បូជា និង​បួងសួង សុំ​សេចក្ដីសុខ​សប្បាយ តាម​សេចក្ដីប្រាថ្នា របស់​ពួកគេ​ម្នាក់ៗ តាម​ការ​បន់ស្រន់​រៀងៗ​ខ្លួន​។​

បន្ទាប់មកទៀត សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​អញ្ជើញ​ទស្សនា​ប្រាសាទ​មួយចំនួន ក្នុង​ខេត្ត​សៀមរាប​ផងដែរ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.