ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ត្រៀម​ជើង​ប្រួល​រៀបចំ​ទីទួល​សុវត្ថិភាព និង​ក្រុម​ជួយសង្គ្រោះ​ក្នុងករណី​គ្រោះទឹកជំនន់​កើតមានឡើង​ក្នុង​ភូមិសាស្ត្រ​ខេត្ត ខណៈ​ស្ថានភាព​ទឹក​ចាប់ផ្ដើម​ហក់​ឡើង​ជា​បន្តបន្ទាប់​

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ត្រៀម​ជើង​ប្រួល​រៀបចំ​ទីទួល​សុវត្ថិភាព និង​ក្រុម​ជួយសង្គ្រោះ​ក្នុងករណី​គ្រោះទឹកជំនន់​កើតមានឡើង​ក្នុង​ភូមិសាស្ត្រ​ខេត្ត ខណៈ​ស្ថានភាព​ទឹក​ចាប់ផ្ដើម​ហក់​ឡើង​ជា​បន្តបន្ទាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

​បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​លើកឡើង​ថា អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ត្រៀម​រួចជាស្រេច​នៅ​ទី​ទួល​សុវត្ថិភាព​សម្រាប់​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​អាកាសធាតុ​ក៏ដូចជា​គ្រោះ​ធម្មជាតិ​ដែល​តែងតែ​កើតមាន​ជា​រៀងរាល់ឆ្នាំ ជាពិសេស​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ដែល​តែងតែ​ទទួល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ជា​រៀងរាល់ឆ្នាំ ។​

​ឯកឧត្ដម​អភិបាល​ខេត្ត​បន្ទាយមានជ័យ លើកឡើង​បែប​នេះ​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥០ អាណត្តិ​ទី​៣​របស់​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ កាល​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២៣​។​

​ឯកឧត្ដម អ៊ុំ រាត្រី បន្តថា ជា​បទពិសោធន៍​កន្លង​ទៅ​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ក៏​ដូចជា​ក្រុង​-​ស្រុក​ទាំង​៩​ជា​ពិសេស​តំបន់​ដែល​តែង​ទទួលរង​ការ​ជន់​លិច​អាជ្ញារ​ធ​បាន​ត្រៀម​រួចរាល់​នៅ​ទីទួល​សុវត្ថិភាព​ជូន​បងប្អូន​ពលរដ្ឋ​ស្នាក់នៅ​បណ្តោះអាសន្ន នៅពេល​មាន​ទឹកជំនន់​កើតមានឡើង​នៅ​រដូវវស្សា​នេះ ។ មួយវិញទៀត លោក​ក៏​បាន​ជម្រុញ​ណែនាំ​ដល់​កងកម្លាំង​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន ត្រូវ​ត្រៀម​ឱ្យបាន​រួចជាស្រេច​នូវ​ឧបករណ៍​ជួយសង្គ្រោះ ដើម្បី​ចេញ​អន្តរាគមន៍​នៅពេល​មាន​ទឹកជំនន់​កើតមានឡើង​។​

​ការដាក់ចេញ​នូវ​វិធានការ​នេះ​ឡើង​ដោយសារ​តែ​មួយ​រយៈពេល​ថ្មីៗ​នេះ​បណ្ដា​ខេត្ត​មួយចំនួន​ទទួលរង​ជំនន់​ទឹកភ្លៀង ដែល​បង្ក​ធ្វើឱ្យ​មាន​ការ​ជន់​លិច​ផលដំណាំ និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​មួយចំនួន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.