ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ

​អភិបាលខេត្ត​ប៉ៃលិន នាំយក​ទេយ្យទាន ទេយ្យវត្ថុ ប្រគេន​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា នៅ​គ្រប់​វត្ត​ទូទាំង​ខេត្ត​ប៉ៃលិន​

​អភិបាលខេត្ត​ប៉ៃលិន នាំយក​ទេយ្យទាន ទេយ្យវត្ថុ ប្រគេន​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា នៅ​គ្រប់​វត្ត​ទូទាំង​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំង​ក្រុម​ការងារ បាន​អញ្ជើញ​នាំយក​ទេយ្យទាន​ទេយ្យវត្ថុ ជា​គ្រឿងឧបភោគ បរិភោគ និង​បច្ច័យ ទៅ​វេរ​ប្រគេន ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​ទូទាំង​ខេត្ត​ប៉ៃលិន ចំនួន ៣៤​វត្ត នៅ​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បានលើកឡើង ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់​យ៉ាង ខ្លាំង បំផុត​ចំពោះ​វឌ្ឍនភាព និង​សុខដុម​នីយកម្ម​សាសនា ហើយ​ក្នុងនោះ​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ក៍មាន​ការរីក ចម្រើន​ទន្ទឹមគ្នា ក្រោម​បរិយាកាស​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដែល​ជា​ចលករ​ធ្វើ អោយ​ពុទ្ធបរិស័ទ​មាន​ជីវភាព​ធូរធារ និង​បាន​ចូលរួម​កសាង​ទី​វត្ត​អារាម​ឱ្យមាន​ការរីកចម្រើន​ជា​លំដាប់ ។​

​លោកជំទាវ​អភិបាលខេត្ត បាន​មាន ប្រសាសន៍​ឱ្យ​ដឹងថា​៖ ការ​ចូល​កាន់​ព្រះវស្សា​របស់​ព្រះសង្ឃ​ក្នុង​ពុទ្ធសាសនា គឺជា​អំឡុងពេល​ដ៏​សំខាន់ ដើម្បី​ឲ្យ​ភិក្ខុ សាមណេរ បាន​សិក្សា​រៀនសូត្រ​ព្រះ​បរិយត្តិ​ធម៌ និង​បដិបត្តិ​ធម៌​វិន័យ ឱ្យបាន​ខ្ជាប់ ខ្ជួន តាម​ពុទ្ធ​ប្បញ្ញត្តិ​រយៈពេល ០៣​ខែ ចាប់ផ្តើម​ពី​ថ្ងៃ ០១​រោច ខែ​អាសាឍ ដល់​ថ្ងៃ ១៥​កើត ខែ​អស្សុជ ហើយ​ការនាំយក គ្រឿងឧបភោគ បរិភោគ និង​បច្ច័យ មក​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​កំពុង​គង់​ចាំ​ព្រះវស្សា អស់ កាល​ត្រីមាស នាពេលនេះ គឺ​ដើម្បី​ដោះស្រាយ​ការលំបាក​របស់​ព្រះសង្ឃ ដែល​កំពុង​បដិបត្តិ​ធម៌ និង​សិក្សា​រៀនសូត្រ​នូវ​ធម៌​វិន័យ​ព្រះសម្មាសម្ពុទ្ធ ព្រះ​បរមគ្រូ​នៃ​យើង ។​

​ជាមួយគ្នា​នេះ​ផង​ដែរ លោកជំទាវ បាន ស្រីមុំ ក៍​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បង្កើន ការ ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះធម្មជាតិ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​សេចក្តីសុខ​ក្រុម​គ្រួសារ​ទាំងមូល ពី ព្រោះ រដូវ​នេះ ជា​រដូវ​មាន​ភ្លៀង​ធ្លាក់​ច្រើន និង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ ដែល​ងាយ​បង្ក​ការគ្រោះថ្នាក់​កើត ឡើង ជាយថាហេតុ ហើយ​បើ​មាន​បញ្ហា​កើតឡើង ត្រូវ​ប្រ​ញ៉ាប់​រាយការណ៍​មកកាន់​អាជ្ញាធរ​មូលដ្ឋាន ដែល​នៅ​ជិត​បំផុត ឲ្យបាន លឿន ដើម្បី​ឱ្យ​ក្រុមការងារ ចុះ​ទៅ​ជួយ​អន្តរាគមន៍ និង​ផ្តល់​អំណោយ​សង្គ្រោះបន្ទាន់​ឱ្យបាន​ទាន់ពេលវេលា ក្នុង​ការចូលរួម សម្រាល​ការខ្វះខាត​នានា ជា​បណ្តោះអាសន្ន ។​

​សូមបញ្ជាក់​ថា​៖ លោកជំទាវ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ បាន​ប្រគេន​ដល់​ព្រះសង្ឃ​ដែល គង់​ចាំ ព្រះវស្សា​ទូទាំង​ខេត្ត​ប៉ៃលិន ចំនួន ៣៤​វត្ត ដោយ​ក្នុង​១​វត្តៗ​ទទួលបាន ៖ ទៀន​ព្រះវស្សា អង្ករ ទឹក​សុទ្ធ ទឹកដោះគោ ត្រីងៀត សាច់ក្រក មី តែ ស្ករស និង​បច្ច័យ មួយចំនួន​ផង​ដែរ ។
ដោយ ៖ សេន ត
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.