ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក​ ស៊ូ​ ម៉ុល ៖ ការរៀបចំ​វេទិការ​នេះ​ក្នុង​គោលបំណង​បង្កើត​នូវ​វប្បធម៌​នៃ​លើ​ការពិភាក្សា និង​លើកកម្ពស់​គណនេយ្យភាព​តាម​បែប​ប្រជា​ពិ​បតេ​យ្យ​តាមរយៈ ការផ្តល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​អំពី​សមិទ្ធផល​នានា ដែល​ក្រុមប្រឹក្សា​សម្រេចបាន និង​បញ្ហា​ប្រឈម​ក្នុង​មូលដ្ឋាន​

លោក​ ស៊ូ​ ម៉ុល ៖ ការរៀបចំ​វេទិការ​នេះ​ក្នុង​គោលបំណង​បង្កើត​នូវ​វប្បធម៌​នៃ​លើ​ការពិភាក្សា និង​លើកកម្ពស់​គណនេយ្យភាព​តាម​បែប​ប្រជា​ពិ​បតេ​យ្យ​តាមរយៈ ការផ្តល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​អំពី​សមិទ្ធផល​នានា ដែល​ក្រុមប្រឹក្សា​សម្រេចបាន និង​បញ្ហា​ប្រឈម​ក្នុង​មូលដ្ឋាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង ៖ លោក​ស៊ូ​ម៉ុល អភិបាលស្រុក​រមាស​ហែក បាន​មាន​ប្រសាស៏ថា ការរៀបចំ​វេទិការ​ពិគ្រោះ​យោបល់ ក្រុមប្រឹក្សា​ស្រុក​នា​ពេល​នេះ​ក្នុង​គោលបំណង​បង្កើត​នូវ​វប្បធម៌​នៃ​ការពិភាក្សា និង​លើកកម្ពស់​គណនេយ្យភាព​តាម​បែប​ប្រជា​ពិ​បតេ​យ្យ​តាមរយៈ ការផ្តល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​អំពី​សមិទ្ធផល​នានា ដែល​ក្រុមប្រឹក្សា​សម្រេចបាន និង​បញ្ហា​ប្រឈម​ក្នុង​មូលដ្ឋាន​។​

​ការ​មាន​ប្រសា​ស​ន៏​បែប​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​៤​ខែ​សីហា​ឆ្នាំ​២០២៣ ក្នុង​វេទិការ​ពិគ្រោះ​យោបល់ ក្រុមប្រឹក្សា​ស្រុក​រមាស​ហែក​ដោយ​ចូលរួម​ជា​អធិបតី​ពី​សំណាក់ លោក​អ៊ិន​សា​បន ប្រធាន​ក្រុមប្រឹក្សា​ស្រុក​រមាស​ហែក លោក​លោកស្រី​អភិបាលរង​ស្រុក នាយក​រដ្ឋបាល​ស្រុក សមាជិក​ក្រុមប្រឹក្សា​ស្រុក កងកំលាំង​ទាំង​៣ លោក​ប្រធាន​ភូមិបាល​ស្រុក លោក​ប្រធាន OD ស្រុក និង​លោក​មេឃុំ​មុខ​ដា មេឃុំ​ម្រាម ស្នៀនឃុំ លោក​ប្រធាន​មណ្ឌល សុខភាព ទាំង​២​ឃុំ​និង​អាជ្ញាធរ​ដែល​ពាក់​ពន្ធ័​និង​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​ផង​ដែរ​។​

​លោក អភិបាលស្រុក បាន​បន្តថា ក្នុង​ការបើក​វេទិការ​នាពេលនេះ ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​វេទិកា​នេះ​ក៏​បាន​ផ្តល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ នូវ​សមិទ្ធផល​ដែល​រដ្ឋបាល​ស្រុក សំរេចបាន និង​គម្រោង​ជា​អទិភាព​នានា​នៅ​ឆ្នាំ​ខាងមុខ ជាពិសេស​នោះ​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​បាន​បញ្ចេញ​នូវ​មតិយោបល់ ព្រមទាំង​លើកឡើង​ក្តី​ព្រួយ​បារ​ម្មណ៍​រួមទាំង​បញ្ហា​ប្រឈម​របស់​ខ្លួន ពិសេស​ក្នុង​មូលដ្ឋាន​ដែល​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​រស់នៅ ដើម្បី​ឲ្យ​វា​គ្មិន​បកស្រាយ​និង​នាំ​យក​បញ្ហា​ទាំងនោះ​មក​ពិភាក្សា​នាំគ្នា​ដោះស្រាយ​និង​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធិភាព​។​

​លោក បាន​បន្តថា​ ​ក្នុងនាម​លោក​ជា អភិបាលស្រុក សូម​ថ្លែងអំណរគុណ​ដល់ ក្រុមការងារ ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម និង​សហកា​រណ៍ ធ្វើអោយ​វេទិការ​នេះ អាច​ដោះស្រាយ​កង្វល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ បញ្ចប់​ទៅ​ប្រកបដោយ បរិយាកាស​ល្អ​ប្រសើរ ផងដែរ​។​

​ក្នុង​ឪ​កាស​នោះ លោក​អ៊ិន​សា​បន ប្រធាន​ក្រុមប្រឹក្សា ស្រុក​រមាស​ហែក​បាន​ថ្លែងថា វេទិកា​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ស្រុក ត្រូវបាន​ប្រារព្វ​ធ្វើឡើង ក្នុង​គោលបំណង​ជម្រាប​ជូន​ប្រជាពលរដ្ឋ​នូវ ព័ត៌មាន​អំពី​ការធ្វើ សេចក្តីសម្រេចចិត្ត និង​សកម្មភាព ដែល​ក្រុមប្រឹក្សា បាន​អនុវត្ត​ការងារ​ពេល​កន្លងមក ជាពិសេស ដើម្បី​បង្កើត ឱកាស​ពិភាក្សា លើកកម្ពស់​គណនេយ្យភាព តាម​បែប​ប្រជាធិបតេយ្យ ថ្នាក់ក្រោម​ជាតិ ជា​ចំណែក​កែលម្អរ សេវាសាធារណៈ ឈានទៅរក​ការប្រមូល​ពត៌មាន និង​បញ្ហា​ប្រឈម​ផ្សេងៗ ក្នុង​មូលដ្ឋាន របស់ខ្លួន ដើម្បី​ដោះស្រាយ នូវ​បញ្ហា​ទុក្ខ​កង្វល់​នានា ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​លើកឡើង​ក្នុង​វេទិការ​នេះ​ ​ហើយ​ចំពោះ​បញ្ហា​ដែល​នៅ​សេស សល់​បន្ទាប់ពី​ការបកស្រាយ​របស់ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​និង​ថ្នាក់ដឹកនាំ​ស្រុក​និង​យក​ទៅ​ពិភាក្សា និង​ជំរុញ​ឲ្យមាន​ដំណោះស្រាយ​ជា​បន្តបន្ទាប់​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.