ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​អភិបាលរង​ខេត្ត​រតនគិរី ដឹកនាំ​សប្បុរសជន នាំយក​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ វេរ​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត សុវណ្ណ​គិរី​បរ​ឡយ នៅ​ឃុំ​កិ​ចុង ស្រុក​បរ​កែវ

​អភិបាលរង​ខេត្ត​រតនគិរី ដឹកនាំ​សប្បុរសជន នាំយក​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ វេរ​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត សុវណ្ណ​គិរី​បរ​ឡយ នៅ​ឃុំ​កិ​ចុង ស្រុក​បរ​កែវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​រតនគិរី​)៖ ក្រោយ​មើលឃើញ វត្ត​សុវណ្ណ​គិរី​បរ​ឡយ នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្តរតនគិរី មាន​ភាព​អត្ត​ខ័ត​ខ្លាំង​នោះ នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២៣​នេះ លោក វ៉ាន់ សោភា អភិបាលរង​ខេត្ត​រតនគិរី និង​ឧកញ៉ា ចិន សំណាង ម្ចាស់​ហាង​ពេជ្រ CSNJ នៅ​រាជធានី​ភ្នំពេញ​ន មាន​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា នាំយក​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ស្ថិត​ក្នុង​ភូមិបរ​ឡយ ឃុំ​កិ​ចុង ស្រុក​បរ​កែវ និង​ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជាច្រើន​នាក់​ផង​ដែរ​។​

​លោក វ៉ាន់ សោភា បាន​ថ្លែងថា ការ​ប្រគេន​ទៀន​ព្រះវស្សា​ព្រមទាំង​គ្រឿងឧបភោគ បរិភោគ និង​បច្ច័យ​យក​មក​វេរ​ប្រគេន​ព្រះសង្ឃ​នាពេលនេះ ដើម្បី​ព្រះសង្ឃ​យក​ទៅ​ដុត​បំភ្លឺ​បូជា​ថ្វាយ​ព្រះ និង​សិក្សា​រៀនសូត្រ​នូវ​គម្ពីរ​ធម៌ វិន័យ​ព្រះ​ស​ម្មាសា​ម្ពុ​ទ្ធ ព្រះ​បរមគ្រូ​នៃ​យើង​។​

​លោក​បន្តថា បច្ចុប្បន្ន​វិស័យ​ព្រះពុទ្ធសាសនា មានកា​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​បើទោះបីជា​ប្រជាពលរដ្ឋ​រស់នៅ​ទី​ណាក៏ដោយ​ក៏​មាន​វត្ត​អារាម មាន​ព្រះវិហារ មាន​អាស្រម សម្រាប់​ឲ្យ​បងប្អូន​ដែល​បាន​គោរព និង​អភិរក្ស​តម្លៃ​ព្រះពុទ្ធសាសនា តាម​ទំនាម​ទំលាប់​ប្រពៃណី​ខ្មែរ​ក្រោម​ការដឹកនាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត​សម្តេច​តេជោ ហ៊ុន សែន គាំទ្រ​ឲ្យ​ប្រជាពលរដ្ឋ ថែរក្សា​ប្រពៃណី​ដូនតា​របស់​ខ្មែរ​យើង ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ​។​

​លោក​បន្ត​ទៀត​ថា នៅតាម​បណ្ដា​វត្ត​អារាម​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា យើង​ឃើញ​មាន​ការសាងសង់​សំណង់​ជា​ព្រះវិហារ កុដិ សាលាឆាន់​ព្រោងព្រាត សម្រាប់​ទុក​ជា​ទី​សក្ការៈបូជា​និង​សម្រាប់​ព្រះ​សង្ឈ​គង់នៅ​។ ប្រសិនបើ​ប្រទេស​ជាតិ​មិន​មាន​សុខសន្ដិភាព គ្មាន​ការរីកចម្រើន ប្រជាពលរដ្ឋ​មិន​មាន​ជីវភាព​ធូ​ធារ ហើយ​ការកសាង​នៅ​តាម​វត្ត​អារាម​ក៏​និង​មិន​មាន​ការកើតឡើង​នោះទេ ហើយ​ពុទ្ធ​បរិស័​ទ្ធក៏និង​មិន​នាំគ្នា​ទៅ​ចូលរួម​ពិធីបុណ្យ​នៅ​តាម​វត្ត​អារាម​នោះដែរ​។​

​លោក ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ពុទ្ធបរិស័ទ​ទាំងអស់​ដែល​មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា សូម​បន្ត​ចូលរួម​ការ​ធ្វើ​បុណ្យ​ដាក់​ទាន​ជួយ​កសាង​វត្ត​អារាម សាលារៀន និង​ជា​ពិសេស​កសាង​អំពើ​ល្អ​ឲ្យបាន​គ្រប់​គ្នាៗ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សង្គម​ជាតិ​យើង​ក្លាយ​ជា​សង្គម​ដែល​គ្មាន​អំពើ​ហឹង្សា​ជា​សង្គម​មាន​តែ​វប្បធម៌​សន្ដោស​ប្រណី​ដល់​គ្នា​ទៅវិញទៅមក ។ បន្ថែ​លើ​នេះ​ទៀត​លោក​បាន​លើកឡើង​ថា ព្រះពុទ្ធ​សាសនា​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការអប់រំ​សីលធម៌​សង្គម ជា​ទីជម្រក សម្រាប់​ការសិក្សាអប់រំ​របស់​កូន​អ្នកស្រុក និង​ជា​កន្លែង​សម្រាប់​ស្នាក់នៅ​បន្ត​ការសិក្សា​របស់​យុវជន​ផងដែរ ម្យ៉ាងវិញទៀត​សូមឲ្យ​ប្រជាពលរដ្ឋ​សូម​ចូលរួម​ថែរក្សា និង​កែលម្អ​វត្ត​អារាម​ឲ្យក្លាយ​ទៅ​ជា​កន្លែង​ទេសចរណ៍​កម្សាន្ត​ក៏ដូចជា​លើកកម្ពស់​វិស័យ​វប្បធម៌​របស់​ជាតិ​យើង​ឲ្យបាន​រីកចម្រើន​រុងរឿងត​ទៅមុខ​។​

​គួរបញ្ជាក់​ថា ទេយ្យទាន​ដែល​យក​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​ទី​អារាម​ខាងលើ​រួមមាន​៖ ទៀន​ព្រះវស្សា​១​គូរ​, ប្រេងម៉ាស៊ូត​១​កាន​, ប្រេងសាំង​១​កាន​, អង្ករ ៦​បេរ​,​ស្លា​ដក់​៤​ឈុត​, ត្រីងៀត​៣​គីឡូក្រាម​, ប៊ីចេង​២​គីឡូក្រាម​, ទឹក​សុទ្ធ​កា​ចាញ​១០​យួរ​, ទឹក​ផ្លែឈើ​១​កេស​, ខា​រ៉ា​បាវ​១​កេស​, បា​កាស​១​កេស​, តែ​១​គីឡូក្រាម​, មី​ជាតិ​៣​កេស​, ត្រីខ​ថៃ​៥​យួរ​, ស្ករ​ថៃ​៥​គីឡូក្រាម និង​បច្ច័យ​មួយចំនួន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.