ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ

អភិបាលខេត្ត​កែប ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ក្នុងពេល​ដែល​អាកាសធាតុ​មាន​ការប្រែប្រួល

អភិបាលខេត្ត​កែប ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ក្នុងពេល​ដែល​អាកាសធាតុ​មាន​ការប្រែប្រួល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​កែប​)៖ លោក​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បាន​សំណូមពរ​និង​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ក្នុងពេល​ដែល​អាកាសធាតុ​មាន​ក​ការប្រែប្រួល ជៀស​សវាង​គ្រោះ​ថ្នាក់​ណាមួ​យកេីត​ឡេីង​ជាយថាហេតុ​។​

​លោក សោម ពិសិដ្ឋ បានលើកឡើង​ដូចនេះ​នា​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២៣​នេះ ក្នុងឱកាស​ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ បន្ត​ចុះ​ពិនិត្យ​កាយ​រំដោះ​ជំនន់​ទឹកភ្លៀង​តាម​សាលារៀន និង​លំនៅឋាន​មួយចំនួន របស់​បងប្អូន​ប្រជាពលរដ្ឋ ស្ថិតក្នុង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អេី​រ ខេត្ត​កែប​។​

​លោក​អភិបាលខេត្ត បន្តថា ជំនន់​ទឹកភ្លៀង​មកដល់​ថ្ងៃនេះ មានការ​កម្រើក​ឡើង​វិញ​តែ​តិចតួច​ប៉ុណ្ណោះ ដោយសារ​ជំនន់​ទឹកភ្លៀង ចាប់តាំងពី​យប់មិញរ​ហូត​ដល់​ភ្លឺ ហើយ​មួយ​ព្រឹក​មិញ​ទៀត ជាប់ៗ​គ្នា អញ្ចឹង​ហើយ​មាន​ជួប​នូវ​បញ្ហា​ប្រឈម​ខ្លះៗ​ទេ គឺ​សល់​ចំហាយ​តាំងពី​ថ្ងៃ​ទី​២៨,២៩, ៣០ និង​៣១ ឃើញ​ថា​ប្រព័ន្ធ​ប្រឡាយ​រំដោះ​ទឹកភ្លៀង ក៏ដូចជា បង្ហូរ​ទឹកភ្លៀង​មួយចំនួន មាន​ការកកស្ទះ ដូច្នេះ​នៅ​ក្នុង​ថ្ងៃនេះ​មានការ​លិច​ជន ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​គួរឱ្យ​ព្រួយបារម្ភ​នោះទេ នៅ​តាម​សាលារៀន​មួយចំនួន និង​តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​។​

​លោក សោម ពិសិដ្ឋ បាន​បន្ថែមថា ចំពោះ​បញ្ហា​នេះ​អាជ្ញាធរ​អាច​គ្រប់គ្រង​បាន គ្មាន​បញ្ហា​អ្វី​ដែល​កើតឡើង​នោះ​ទេ ហើយ​អ្វី​ដែល​កើតឡើង​មិន​ទាន់​មាន​ស្ថានភាព​អ្វី​គួរឲ្យ​ព្រួយបារម្ភ​នោះទេ ប៉ុន្តែ​ធ្វើយ៉ាងណា​ក្នុងនាម​អាជ្ញាធរ ក៏​ដូច​ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​ក្នុងនាម​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់​ខេត្ត គឺ​ត្រូវ​តាមដាន​ត្រួតពិនិត្យ​ជាប្រចាំ អ្វី​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.