ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ទន្លេស្រែពក ស្ថិត​នៅក្នុង​ស្រុក​លំផាត់ និង​ស្រុក​កូន​មុំ ដែល​បច្ចុប្បន្ន​ទឹក​កំពុង​ហក់​ឡើង​ជិត​ដល់​កម្រិត​ប្រកាសអាសន្ន​ដោយសារ​ជំនន់​ទឹកភ្លៀង​

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ទន្លេស្រែពក ស្ថិត​នៅក្នុង​ស្រុក​លំផាត់ និង​ស្រុក​កូន​មុំ ដែល​បច្ចុប្បន្ន​ទឹក​កំពុង​ហក់​ឡើង​ជិត​ដល់​កម្រិត​ប្រកាសអាសន្ន​ដោយសារ​ជំនន់​ទឹកភ្លៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ខេត្ត​រតនគីរី​៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ទន្លេស្រែពក ស្ថិត​នៅក្នុង​ស្រុក​លំផាត់ និង​ស្រុក​កូន​មុំ​ដែល​បច្ចុប្បន្ន​ទឹក​កំពុង​ហក់​ឡើង​ជិត​ដល់​កម្រិត​ប្រកាសអាសន្ន​ដោយសារ​ជំនន់​ទឹកភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​។​

​ក្នុងឱកាស​នៃ​ការអញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នេះ​ផង​ដែរ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី មានប្រសាសន៍ថា អាជ្ញាធរខេត្ត​បាន​ត្រៀម​រួច​ជា​ស្រេច​នូវ​វិធានការ​សរុប មធ្យោបាយ​សរុប ដើម្បី​ឆ្លើយតប​បាន​ទាន់​ពេលវេលា​ក្នុង​ករណី​មាន​គ្រោះមហន្តរាយ​កើតឡើង​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹកជំនន់ ដែល​កំពុង​ជន់​ឡើង​ខ្លាំង​នេះ សូម​ស្វែងរក​ទី​ទួល​មាន​សុវត្ថិភាព ពិសេស​ប្រុងប្រយ័ត្ន​ចំពោះ​កុមារ​តូចៗ និង​រក្សា​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ​។ ជាង​នេះ​ទៅ​ទៀត​អាជ្ញាធរ មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​តាមដាន ក្តាប់​ព័ត៌មាន​អំពី​សភាពការណ៍​គ្រោះធម្មជាតិ ស្ថានភាព​របស់​ប្រជាពលរដ្ឋ ត្រៀម​មធ្យោបាយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា យោងតាម​របាយការណ៍​ប៉ាន់​ប្រមាណ​រហ័ស​អំពី​ផលប៉ះពាល់ ការបាត់បង់ ខូចខាត និង​តម្រូវការ​ដោយសារ​គ្រោះមហន្តរាយ របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​រតនគិរី​ចាប់ពី​ថ្ងៃ​ទី​២៨ ខែកក្កដា ដល់​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២៣ គិត​ត្រឹម​ម៉ោង​០១:២១ រសៀល បានអោយដឹងថា ស្ថានភាព​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ជា បន្តបន្ទាប់​ជាប់​គ្នា​ជា​ប្រចាំ​អំឡុង​ចុង​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​បាន​បណ្តាលឱ្យ​ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ដែល​ស្ថិតនៅ​តំបន់​ទំនាប និង​តាម​បណ្ដោយ​ទន្លេ រង​នូវ​ការ​ជន់​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​ធ្វើឱ្យប៉ះពាល់ លើ​ទ្រព្យសម្បត្តិ ផលដំណាំ​របស់​ប្រជាពលរដ្ឋ រួមមាន​៖ ទឹកជំនន់​លិច ចំនួន ៣​ស្រុក​គឺ​ស្រុក​លំផាត់​ស្រុក​កូន​មុំ​និង​ស្រុក​អូរយ៉ាដាវ មាន ៧ ឃុំ ស្មើនឹង ១៥ ភូមិ ដែល​ប៉ះពាល់​ប្រជាពលរដ្ឋ ចំនួន ៣២៩ គ្រួសារ ស្មើ​នឹង​មនុស្ស ១១៩៥​នាក់ ស្រី ៦១០ នាក់ របួស ១​នាក់ ។ ផ្ទះសម្បែង​សរុប ចំនួន ៦៧ ខ្នង វត្ត​អារាម ចំនួន ១ ។ ដំណាំ​ចម្ការ​/​ដំណាំ​រួមផ្សំ​ចំនួន ១០០ ហិកតា​សន្ទូង​/​ព​ង្គ្រោះ ចំនួន ១០៥ ហិកតា និង​សំណាប ចំនួន ១០៣ ហិកតា និង​ផ្លូវ​គ្រួស​ក្រហម​ប្រវែង ២៧៦៩ ម៉ែត្រ ស្ពាន​បេឡេត៍​ចំនួន ៥ កន្លែង និង​លូ​កាត់​ផ្លូវ ចំនួន ១១ កន្លែង​៕

​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.