ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកអង្គស្នួលជាច្រើនកំពុងត្អូញត្អែលពីបញ្ហាល្បែងស៊ីសងរីកដូចផ្សិតមូលដ្ឋានរបស់ខ្លួនពួកគាត់បានរាយការណ៍មកអង្គភាពសារព័ត៌មានយើងអោយដឹងថាមានទីតាំងប្រមូលផ្តុំបើកល្បែងស៊ីសង{ជល់មាន់}

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកអង្គស្នួលជាច្រើនកំពុងត្អូញត្អែលពីបញ្ហាល្បែងស៊ីសងរីកដូចផ្សិតមូលដ្ឋានរបស់ខ្លួនពួកគាត់បានរាយការណ៍មកអង្គភាពសារព័ត៌មានយើងអោយដឹងថាមានទីតាំងប្រមូលផ្តុំបើកល្បែងស៊ីសង{ជល់មាន់}

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកណ្ដាល៖ចេញផ្សាយថ្ងៃទី៣១.០៧.២០២៣ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកអង្គស្នួលជាច្រើនកំពុងត្អូញត្អែលពីបញ្ហាល្បែងស៊ីសងរីកដូចផ្សិតមូលដ្ឋានរបស់ខ្លួនពួកគាត់បានរាយការណ៍មកអង្គភាពសារព័ត៌មានយើងអោយដឹងថាមានទីតាំងប្រមូលផ្តុំបើកល្បែងស៊ីសង{ជល់មាន់}តាមប្រពន្ធ័អនឡាញគ្រប់ប្រភេទមួយកន្លែងស្ថិតក្នុង ភូមិស្រែកណ្ដោលឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល កំពុងតែលួចលាក់បើកដំណើរការបានដោយរលូនតើ{លោកមេប៉ុស្តិ៍ភូមិស្រែកណ្ដុលនិងលោកអធិការ ស្រុកអង្គស្នួល}ដឹងរឿងនេះហើយឬនៅ???

ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗអង្គភាពសារព័ត៌មានយើងបានចុះទៅដល់គោលដៅទីតាំងល្បែងស៊ីសងខាងលើពិតជាមានលួចលាក់លេងល្បែងស៊ីសងដូចតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋពិតប្រាកដមែន ក៏បានធ្វើការផ្តិតរូបភាពចុះផ្សាយព័ត៌មានអោយជ្រាបដល់អាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានស្រុកអង្គស្នួលដើម្បីមានវិធានការចុះទប់ស្កាត់នឹងបង្ក្រាបផង។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋថា៖លោក មេប៉ុស្តិ៍រដ្ឋបាលឃុំម្កាក់ភូមិស្រែកណ្ដុលប្រហែលជាដឹងហើយឬនៅទីតាំងបើកលេងល្បែងស៊ីសងមួយកន្លែងនេះឬក៏ដឹងហើយនៅសំងំស្ងៀមមិនហ៊ានបង្ក្រាប។

ពលរដ្ឋសូមមិនបញ្ចេញឈ្មោះ បានត្អូញត្អែរប្រាប់សារព័ត៌មានយើងបន្តថា៖ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះកំពុងតែមានវត្តមាននៅក្នុងភូមិសាស្ត្ររបស់ពួកគាត់ហើយធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំងព្រោះថាទីតាំងមួយកន្លែងនេះលេងភ្នាល់លុយម្ដងៗរាប់(លានរៀល)ស្រែកហ៊ោកញ្ជ្រៀវពេលឈ្នះ-ចាញ់ម្ដងៗធ្វើអោយពួកគាត់ដេកមិនលក់បក់មិនល្ហើយព្រោះខ្លាចប៉ះពាល់ដល់សុវត្ថិភាពសន្តិសុខពេលយប់ព្រោះថាក្រុមអ្នកញៀនល្បែងទាំងនោះឈ្នះ-ចាញ់ ម្ដងៗធ្វើឲ្យគាត់មានការភ័យខ្លាច។

ជុំវិញល្បែងស៊ីសងលើប្រជាពលរដ្ឋស្នើសុំឱ្យលោក មាន សំណាង អធិការស្រុកអង្គស្នួល គួរតែយកចិត្តទុកដាក់បន្តិចក្នុងការចុះបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានដែនរបស់ខ្លួនដើម្បីរក្សាថេរភាពសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីចូលរួមបញ្ជៀសពីសកម្មភាពអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋាន៖ដូចជា លួច-ឆក់-ប្លន់-គាស់ផ្ទះបងប្អូនប្រជាពលរដ្ឋជាដើម!!ហេតុដូច្នេះអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកអង្គស្នួលគួរតែមានវិធានការចុះបង្ក្រាបដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់និងចូលរួមគោរពទៅតាមការអនុវត្តតាមយុទ្ធសាស្ត្រពី ឯកឧត្តមស្នងការខេត្តកណ្ដាល លុបបំបាត់សកម្មភាពទាំងឡាយណាដែរធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.