ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

‘លោក កែវ រតនៈ និង​លោក ខូ​យ រី​ដា ថ្លែង​អំណរ​គុណ​ប្រជាពលរដ្ឋ​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង និង​ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ ដែល​បោះឆ្នោត​ជូន​បក្ស​ប្រជាជន​យ៉ាង​ច្រើន​លើសលុប

‘លោក កែវ រតនៈ និង​លោក ខូ​យ រី​ដា ថ្លែង​អំណរ​គុណ​ប្រជាពលរដ្ឋ​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង និង​ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ ដែល​បោះឆ្នោត​ជូន​បក្ស​ប្រជាជន​យ៉ាង​ច្រើន​លើសលុប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២៣ លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​អគ្គិសនី​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​ក្រគរ និង​ស្រុក​កណ្តៀង និង​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់  បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ថ្លែងអំណរគុណ ដល់​បងប្អូន​ប្រជាពលរដ្ឋ ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង និង​ប្រជាពលរដ្ឋ​ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ ជិត​៧​ពាន់​នាក់ ក្នុងឱកាស​ដែល​ឃុំ ទាំង​២​នេះ ទទួលបាន​លទ្ធផល​ដ៏​ត្រចះត្រចង់ នៃ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិ​កា​៧ នៃ​រដ្ឋសភា ឆ្នាំ​២០២៣​។​

​លោក ឆាយ គឹម​ម៉ុង អភិបាល​ស្រុក​កណ្តៀង បានឲ្យដឹងថា ស្រុក​កណ្តៀង មាន​៩​ឃុំ ស្មើនឹង​១១២​ភូមិ ប្រជាពលរដ្ឋ​ចំនួន ៧០.៦០៩​នាក់ ស្រី​ចំនួន​៣៦.៤៣៦​នាក់ មាន​១៨.៩១៤​គ្រួសារ​។​ប្រជាពលរដ្ឋ​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ ចំនួន​៤៧.៩៦៧​នាក់ ស្រី​ចំនួន​២៥.៣៩០​នាក់ ក្នុង​នោះ​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២២ ចំនួន​៤៣.៣៨៩​នាក់ និង​មាន​១១៩​ការិយាល័យ​បោះឆ្នោត​។ ក្នុង​កិច្ចដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ កាលពី​ពេល​ថ្មី​នេះ​ឃើញថា ប្រជាពលរដ្ឋ​បាន​ទៅ​បោះឆ្នោត​ចំនួន​៣៩.៣១៣​នាក់ ស្មើនឹង​៩០,៦១% ក្នុងនោះ​សម្លេងគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​៣៧.១១៩​សំឡេង​ស្មើនឹង​៩៦,១៣%​។ ដោយឡែក​ឃុំ​ស្រែ​ស្តុក ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ចំនួន​៧.៤៨០​នាក់ ក្នុងនោះ​បាន​ទៅ​បោះឆ្នោត ចំនួន​៦.៦១១​នាក់ ស្មើនឹង​៨៨,៣៨% សំឡេង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៦.៤៦០​សំឡេង​ស្មើនឹង​៩៩,០២% ជា​ឃុំ​ជាប់​ចំណាត់ថ្នាក់​លេខ​១​ទូទាំង​ប្រទេស​។​

​បន្ថែម​ពី​នោះ លោក លីវ សេង​ហ៊ីម អភិបាលស្រុក​ក្រគរ បានឲ្យដឹងថា ស្រុក​ក្រគរ មាន​១១​ឃុំ មាន​១៥៥​ការិយាល័យ​បោះឆ្នោត ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២២ ចំនួន​៦៧.០៦៦​នាក់ ក្នុងនោះ​បាន​ទៅ​បោះឆ្នោត​ចំនួន​៥៦.០៣៦​នាក់ ស្មើនឹង​៨៩,៩១% សំឡេង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៥៥.៦២៣​សំឡេង ស្មើនឹង ៩៤,១៤% ជាប់​ចំណាត់ថ្នាក់​លេខ​២ ទូទាំង​ខេត្ត​។ ក្នុងនោះដែរ ឃុំ​ស្នា​អន្សា​មាន​១១​ការិយាល័យ​បោះឆ្នោត ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ចំនួន​៤.៣២២​នាក់ ក្នុងនោះ​បាន​ទៅ​បោះឆ្នោត​ចំនួន​៤.២០១​នាក់ សំឡេង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៤.០១១​សំឡេង ស្មើនឹង ៩៧,២៩% ជាប់​ចំណាត់ថ្នាក់ លេខ​១​ទូទាំង​ខេត្ត​។​

​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​អគ្គិសនី​កម្ពុជា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​ក្រគ​រប​និង​ស្រុក​កណ្តៀង បាន​ថ្លែងថា ការចុះ​ជួប​សំណេះសំណាល​នេះ គឺ​ដើម្បី​សម្តែង​នូវ​ការគោរព​ដឹងគុណ និង​អរគុណ​យ៉ាង​វិសេសវិសាល ដល់​លោកតា លោកយាយ ពូ មីង បងប្អូន ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ពោធិ៍សាត់ ជាពិសេស​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង ដែល​មាន​លោក អេង គន្ធា ជា​ប្រធាន​ក្រុមការងារ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ទូទាំង​ប្រទេស និង​ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ ដែល​មាន​លោក ប្រាង្គ ជលសា ជា​ប្រធាន​ក្រុមការងារ ក៏​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២ ទូទាំង​ខេត្ត​ពោធិ៍សាត់ ដែល​បាន​បោះឆ្នោត​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​អាណត្តិ​ទី​៧ បន្ត​ដឹកនាំ និង​អភិវឌ្ឍ​។​

​ថ្នាក់ដឹកនាំ​ទាំង​២ បន្ថែមថា ដើម្បី​ជា​កិច្ច​តបស្នង​សងគុណ ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត ក្នុង​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង និង​ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ តែងតែ​មាន​ជំនឿ​ទុក​ចិត្ត​យ៉ាង​មុតមាំ​មកលើ​ការដឹកនាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សំឡេង​គាំទ្រ​ច្រើន​លើសលុប ដើម្បី​ឲ្យ​គណបក្ស​ប្រជាជ​ន​កម្ពុជា មាន​ពេលវេលា និង​ឱកាស​បន្ត​ការដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យមាន​ការរីកចម្រើន និង​បន្ត​ថែរក្សា​នូវ​សុខសន្តិភាព ស្ថេរភាព​សម្រាប់​ការ​រស់នៅ​ប្រកបដោយ​សុខ​សុវត្ថិភាព ដូច​ពេល​នេះ និង​ទៅ​ថ្ងៃ​អនាគត​។​

​ក្នុងនាម​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត និង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា លោក​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត នៅ​ចំពោះមុខ​បងប្អូន​ប្រជាពលរដ្ឋ​ថា នឹង​ខិតខំ​ប្រឹងប្រែង​យក​អស់​នូវ​កម្លាំងកាយ​ចិត្ត ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ រស់​នៅ​មាន​ភាពសុខសាន្ត ជីវភាព​ធូរធា ពិសេស​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​តម្រូវការ​ចាំបាច់​នៅក្នុង​មូលដ្ឋាន​។​

​ថ្នាក់ដឹកនាំ​ទាំង​២ ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សម្រាប់​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង និង​ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ ក៏​ដូច​ទូទាំង​ខេត្ត​ពោធិ៍សាត់ មិន​យូរ​នោះ​ទេ​យើង​នឹង​ទទួលបាន​ចំណងដៃ​ដ៏​ពិសេស ពី​ប្រមុខ​រាជរដ្ឋាភិបាល​ជាច្រើន ពេល​នោះ​ឃុំ ស្រុក ខេត្ត​របស់​យើង កាន់តែ​ប្រែ​មុខ​ប្រែ​មាត់ និង​មាន​ភាព​ល្បី​ទូទាំងប្រទេស ជាក់​ជា​មិនខានឡើយ​។​

​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​នោះ ក្រុម​ការងារ​បាន​ចែក​ជូន​វត្ថុ​កំដរដៃ ដល់​ប្រជាពលរដ្ឋ​ឃុំ​ស្រែ​ស្តុក ជិត​៥០០០​នាក់ និង​ឃុំ​ស្នា​អន្សា ជិត​២០០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​អង្ករ​២០​គីឡូក្រាម មី​១​កេស និង​ទឹកត្រី ទឹកស៊ីអ៊ីវ​១​យួរ​ផងដែរ​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.