ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលរងខេត្តបំផុសស្មារតីឱ្យពលរដ្ឋចេះស្រឡាញ់ព្រៃឈើ និងចូលរួមដាំបន្ថែមឡើងវិញ

អភិបាលរងខេត្តបំផុសស្មារតីឱ្យពលរដ្ឋចេះស្រឡាញ់ព្រៃឈើ និងចូលរួមដាំបន្ថែមឡើងវិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តប៉ៃលិន៖​ លោក​អភិបាលរងខេត្តប៉ៃលិន​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមថែរក្សានិងដាំដើមឈើឡើងវិញ ឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់បញ្ហា នៃការប្រែប្រួលអាកាសធាតុ និងចូលរួមថែរក្សាធនធានធម្មជាតិ ដែលមានស្រាប់ ឲ្យបានគង់វង្សយូរអង្វែង តកូនចៅជំនាន់ក្រោយ។ ព្រោះព្រៃឈើមិនគ្រាន់តែមានតម្លៃខាងសេដ្ឋកិច្ច និងសង្គមជាតិតែប៉ុណ្ណោះទេ ថែមទាំងបានជួយថែរក្សាលំនឹងបរិស្ថាន ធម្មជាតិ ធ្វើឲ្យធាតុអាកាសល្អប្រសើរឡើង រក្សានិយ័តភាព ប្រភពទឹកការពារជម្រាល និង ការពារជីវៈចម្រុះ។

លោកបន្តថាថ្ងៃទី៩ ខែកក្កដា ត្រូវបានបង្កើតឡើង ជាទិវាពលកម្មដាំដើមដើមឈើហៅថា “រុក្ខទិវា” គឺសំដៅបំផុសស្មារតី ឲ្យពលរដ្ឋចេះស្រឡាញ់ព្រៃឈើ លើកកម្ពស់ស្មារតី ថែរក្សាការពារព្រៃឈើ ដែលមានស្រាប់និងចូលរួមដាំបន្ថែមឡើងវិញ។ការថ្លែងបែបនេះរបស់លោក រស់​ នឿន​ អភិបាលរងខេត្តប៉ៃលិន​ គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣​ ខែសីហា​ ឆ្នាំ២០២៣ ក្នុងពិធីប្រារព្ធបុណ្យ “រុក្ខទិវា ” ៩កក្កដាឆ្នាំ២០២៣ ក្នុងបរិវេណ វត្តគិរីសាលវ័ន្ត​ ហៅវត្តក្រចាប់​ ស្ថិតក្នុងភូមិព្រៃមង្គល​ សង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​ ដែលមានការចូលរួមពី អស់លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត រួមទាំងសិស្សានុសិស្ស ប្រមាណជាង ៥០០នាក់។នៅក្នុងឱកាសនោះលោកបានលើកឡើងថា ពិធីបុណ្យ “រុក្ខទិវា” ជាប្រពៃណីដ៏ល្អរបស់ប្រជាជាតិកម្ពុជា បានរៀបចំប្រារព្ធធ្វើឡើងរាល់ឆ្នាំ តាំងពីសម័យសង្គមរាស្ត្រនិយមក្រោម ព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតជារៀងរហូតមក ហើយតាមរយៈពិធីបុណ្យរុក្ខទិវា​ ដែលបានប្រារព្ធធ្វើឡើង ប្រជាជាតិកម្ពុជាបានយល់ច្បាស់​ និងកាន់តែស៊ីជម្រៅបន្ថែមទៀត អំពីការលើកកម្ពស់ការដាំដើមឈើ និងការថែរក្សានិរន្តរភាពព្រៃឈើ នៅព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនោះទៀតដែរ លោកបានមានប្រសាសន៍ថា ដើម្បីរក្សាបាននូវនិរន្តរភាពនៃព្រៃឈើ​ និងធនធានធម្មជាតិដែលមានស្រាប់ ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែចូលរួមឲ្យបានច្រើនកុះករ ក្នុងការថែរក្សា ធនធានធម្មជាតិ​ និងដាំបន្ថែម​ ក្នុងម្នាក់យ៉ាងតិចឲ្យបានមួយដើម ដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយៗ។

លោកសាយ​ សុផាត​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានឲ្យដឹងថា នៅក្នុងពិធីបុណ្យរុក្ខទិវានេះលោក បានដឹកនាំមន្ត្រី​មន្ទីរកសិកម្ម​ ជាពិសេសខណ្ឌរដ្ឋបាលព្រៃឈើ បាននាំយកកូនឈើចម្រុះប្រមាណជាង ១.៥០០ ដើម ដើម្បីចែកជូនតាមមន្ទីរអង្គភាព​ ព្រះសង្ឃ​ លោកគ្រូអ្នកគ្រូ​ កងកម្លាំងទាំងបីប្រភេទ និងពលរដ្ឋដាំនៅបរិវេណវត្តគិរីសាលវ័ន្ត​ ហៅវត្តក្រចាប់ និងដាំតាមដងផ្លូវសាធារណៈ ក្នុងក្រុងប៉ៃលិន៕
ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.