ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​លោក ហែម ស៊ីណា អភិបាល​ស្រុក​រំដួល​អញ្ជើញ​ចូលរួម​នាំយក​ទៀនចំ​ណាំ​ព្រះវស្សា និង​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​ចំនួន​៥​វត្ត នៅ ឃុំ​ស្វាយចេក ស្រុក​រំដួល !

​លោក ហែម ស៊ីណា អភិបាល​ស្រុក​រំដួល​អញ្ជើញ​ចូលរួម​នាំយក​ទៀនចំ​ណាំ​ព្រះវស្សា និង​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​ចំនួន​៥​វត្ត នៅ ឃុំ​ស្វាយចេក ស្រុក​រំដួល !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ដ​ស្វាយរៀង​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ១​រោច ខែ​ទុតិយាសាឍ ឆ្នាំថោះ​បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២៣​នេះ ឯកឧត្តម​បណ្ឌិត គឹម ធា សមាជិក​ព្រឹទ្ធសភា​មណ្ឌល​ភូមិភាគ​ទី​៦ លោក ហែម ស៊ីណា អភិបាល​ស្រុក​រំដួល ឯកឧត្តម ទុំ ប៊ុន​ណ្ណា លោក សំ តូ​នី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ស្វាយរៀង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ខ្វាន់ ស៊ា​ម ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រំដួល បាន​នាំ​យក​ទៀន​ចំណាំ​ព្រះវស្សា និង​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​ចំនួន​៥​វត្ត​គឺ វត្ត​បា​ក្រុង វត្ត​ម្រាក វត្ត​ពោធិ៍​មុន្នី វត្ត​ពោធិ៍​សិរី និង​វត្ត​ស្វាយចេក ស្ថិតនៅ​ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្ត​ស្វាយរៀង​។​

​នា​ឱកាស​នេះ​ដែរ ឯកឧត្តម​បណ្ឌិត គឹម ធា បាន​ពាំនាំ​ពាក្យ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ខ្វាន់ ស៊ា​ម ឯកឧត្តម​បាន​បន្តថា ពិធី​នេះ​អាច​ប្រព្រឹត្តទៅបាន​ដោយសា​តែ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​ឲ្យមាន​ការអភិវឌ្ឍ និង​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ព្រះពុទ្ធសាសនា ក៏​មាន​ការរីកចម្រើន​គួរឲ្យ​កត់សម្គាល់​ផងដែរ​។ ពុទ្ធបរិស័ទ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។​

​ឆ្លៀត​ពេល​នេះ​ឱកាស​នេះ​ដែរ​លោក ហែម សុីណា បានឲ្យដឹងថា តាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធសាសនា ពិធី​បុណ្យ​ចូល​ព្រះវស្សា​នេះ មាន​រយៈពេល​៣​ខែ ដោយ ចាប់ផ្ដើម​ពី​ថ្ងៃ​១​រោច ខែ​អាសាឍ ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​១៥​កើត​ខែអស្សុជ តាម​ព្រះ​វិន័យ​ព្រះពុទ្ធសាសនា ដែល​បាន កំណត់ថា ព្រះសង្ឃ​មិន​អាច​និមន្ត ចេញ​ទៅ​បិណ្ឌបាត នៅ​ខាងក្រៅ​ឆ្ងាយៗ​វត្ត​បាន​ឡើយ​ដោយ​គង់​នៅ​ចាំ ព្រះវស្សា ក្នុង​ទី​វត្ត​អារាម រហូត​ពេញ​អស់​មួយ​ត្រីមាស​តែម្ដង​។ ដូច្នេះហើយ​ទើប​ជា​រៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​ក៏ដូចជា ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ តែងតែ​នាំគ្នា​យក​ទៀនវស្សា និង​ទេយ្យទាន​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​មុន​ថ្ងៃ​ចូល​ព្រះវស្សា​។​

​បន្ថែម​ពី​នេះ​លោក​បាន​គូសបញ្ជាក់ថា ទី​វត្ត​អារាម គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​អក្សរសាស្ត្រ​ខ្មែរ​យើង​ដែល​ជា​ជង្រុក​នៃ​សម្បត្តិ វប្បធម៌​ជាតិ និង​ជា​ថ្នាល​បណ្តុះបណ្តាល​នូវ​ធនធានមនុស្ស​ទាំង​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ​ទៀតផង​។​

​ជាមួយគ្នានេះដែរ បាន​ផ្តាំផ្ញើរ​ដល់​ប្រជា​ពុទ្ធបរិស័ទ​សូម​រួមគ្នា​ធ្វើការ​អប់រំ​កូនចៅ​ឲ្យ​ចាក​ឆ្ងាយ​ពី គ្រឿងញៀន គោរព​ច្បាប់​ចរាច​រណ៍ និង​ចូលរួម​ថែរក្សា​បរិស្ថាន អនាម័យ ឲ្យបាន​គ្រប់ៗ​គ្នា និង​គោរព​ជូនពរ​បងប្អូន​ពុទ្ធបរិស័ទ​ជួប​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ​អាយុ​វណ្ណៈ​សុខៈ​ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

សារព័ត៌មានរស្មីស្វាយរៀង

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.