ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ខេត្តស្វាយរៀង​ប្រារព្ធ​ពិធី​អបអរសាទរ ទិវា​អន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​ប្រធានបទ «​អ្វីៗ​ដើម្បី​ប្រជាជន​ជា​ចម្បង បញ្ឈប់​ការរើសអើង និង​ម៉ាក់​ងាយ​អ្នកញៀន​គ្រឿងញៀន ពង្រឹង​ការអប់រំ​បង្ការ​»

ខេត្តស្វាយរៀង​ប្រារព្ធ​ពិធី​អបអរសាទរ ទិវា​អន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​ប្រធានបទ «​អ្វីៗ​ដើម្បី​ប្រជាជន​ជា​ចម្បង បញ្ឈប់​ការរើសអើង និង​ម៉ាក់​ងាយ​អ្នកញៀន​គ្រឿងញៀន ពង្រឹង​ការអប់រំ​បង្ការ​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​២​រោច ខែ​ទុតិយាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត និង​លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «​អ្វីៗ​ដើម្បី​ប្រជាជន​ជា​ចម្បង បញ្ឈប់​ការរើសអើង និង​ម៉ាក់​ងាយ​អ្នកញៀន​គ្រឿងញៀន ពង្រឹង​ការអប់រំ​បង្ការ​» និង​ពិធី​ដុត​បំផ្លាញ​វត្ថុតាង​គ្រឿងញៀន​តាម​អំណាច​សាលក្រម សាលដីកា និងសេចក្តីសម្រេច របស់​សាលាដំបូង​ខេត្ត​ស្វាយរៀង និង​ខេត្ត​ព្រៃវែង​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​រួម​មាន​គណៈប្រតិភូ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឯកឧត្តម អភិបាលរង​ខេត្ត​ស្វាយរៀង ព្រៃវែង ឯកឧត្តម ប្រធាន​សាលាដំបូង ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ព្រៃវែង លោក​មេបញ្ជាការ មេបញ្ជាការរង​កងកម្លាំង​ទាំង​បី លោក លោកស្រី​ប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន សស​យក​ខេត្ត យុវជន​កាយរឹទ្ធិ យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត និង​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ក្លឹប​កំសាន្ត សរុប​ចំនួន ៧៧០​នាក់​។​

​មានប្រសាសន៍​ទៅកាន់​ពិធី​នេះ ឯកឧត្តម​ប្រធាន​
​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​ដាក់ចេញ​នូវ​គោលដៅ​មួយ​ចំនួន​ក្នុង​ការលើកកម្ពស់​ប្រសិទ្ធភាព ការងារ​បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្នុង​ខេត្ត​ស្វាយរៀង​ដែល​មាន​ចំណុច​សំខាន់ៗ​ដូចខាងក្រោម​៖
១.​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​នូវ​សារាចរ​ណែនាំ និង​សារលិខិត​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​ដូចជា​ខ្លឹមសារ​ប្រធានបទ​នៅក្នុង​ឆ្នាំ​នេះ​ឲ្យចេញ​ជា​សកម្មភាព​ពិត និង​លទ្ធផល​ជាក់ស្ដែង​នៅក្នុង​មូលដ្ឋាន ដើម្បី​រួមគ្នា​កាត់បន្ថយ និង​ឈាន​ទៅ​លុបបំបាត់​ផ្នត់គំនិត រើសអើង និង​មាក់ងាយ​ចំពោះ​អ្នក​ញៀន​គ្រឿងញៀន ។​

២.​ត្រូវ​បន្ត​ផ្ដោត​ការយកចិត្តទុកដាក់ ចាត់តាំង​អនុវត្ត​ឲ្យបាន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ស្ដី​ពី​ការពង្រឹង​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព គោលនយោបាយ​ភូមិ ឃុំ សង្កាត់ “​ស​” គ្មាន​គ្រឿងញៀន​ពិសេស​ការចាត់តាំង​អនុវត្ត​វិធានកា​រទាំង​៥ នៃ​យុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀន​ខុសច្បាប់ ។​

៣.​ត្រូវ​បន្ត​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​កាន់តែ​ល្អប្រសើរ សកម្ម និង​ផុលផុស​ថែម​ទៀត ដោយ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ និង​ចលនា​ឲ្យមាន​ការចូលរួម និង​គាំទ្រ​ពី​គ្រប់​សមាសភាព​នៃ​សង្គម សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​គ្រប់​ក្រុម​គោលដៅ​ទាំងអស់ បាន​ទទួល​ការ ផ្សព្វផ្សាយ​អប់រំ និង​យល់ដឹង​កាន់តែច្បាស់​អំពី​ច្បាប់ និង​ផលប៉ះពាល់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។​

៤.​កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បង្កើន ពង្រឹង និង​យកចិត្តទុកដាក់​ជំរុញ ការអនុវត្ត​វិធានការ​រដ្ឋបាល និង​ការអនុវត្ត​វិធានការ​ច្បាប់​ឲ្យបាន​ម៉ឺងម៉ាត់ ចំពោះ​គោលដៅ ដែល ងាយ ឬ​កើតមាន​បទល្មើស​គ្រឿងញៀន ជាពិសេស​នៅ​តាម​កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្លឹប​រាត្រី ខារ៉ាអូខេ និង​តំបន់​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​។​

៥.​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​បំផុស​ដល់​ប្រជាពលរដ្ឋ​ឲ្យចូល​រួម​កាន់តែ សកម្ម​ថែមទៀត ក្នុង​ការផ្ដល់​ព័ត៌មាន​ពី​ក្រុម​ឧក្រិដ្ឋជន ដែល​មាន​បំណង​ប៉ុនប៉ង​លួចលាក់ ផលិត កែច្នៃ និង​ចរាចរ​គ្រឿងញៀន​ក្នុង​ខេត្ត ។​

៦.​មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​អប់រំ ណែនាំ និង​ពង្រឹង​ការគ្រប់គ្រង​កម្លាំង​ក្រោម​ឱវាទ​របស់ ខ្លួន ឲ្យបាន​តឹងរ៉ឹង​បំផុត ចៀសវាង​កុំឲ្យ​ពាក់ព័ន្ធ​ក្នុង​ករណី​បទល្មើស​គ្រឿងញៀន និង​ជាមួយ​ឧក្រិដ្ឋជន​គ្រឿងញៀន​។​

៧.​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​នៅ​តំបន់​ព្រំដែន ត្រូវ​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​នៅ​តាម​ច្រកទ្វារ​ព្រំដែន​នានា​ក្នុង​ខេត្ត ឲ្យបាន តឹងរ៉ឹង​បំផុត ទប់ស្កាត់​ឲ្យបាន​ការនាំ​ចូល​នូវ​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន​គ្រប់​ប្រភេទ ។​

៨.​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង និង​ក្ដាប់​ឲ្យបាន ច្បាស់លាស់​នូវ មុខ សញ្ញា​លក់ និង​ចែកចាយ​គ្រឿងញៀន ជា​ពិសេស​អ្នក​ចំណូលស្រុក​មក​ស្នាក់នៅ​ប​ណ្ដោះ អាសន្ន ប្រកប​មុខរបរ​ផ្សេងៗ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ត្រូវ​បង្ក្រាប​ឲ្យ បាន​ទាន់ពេលវេលា​ពេល​មាន​បទល្មើស​កើតឡើង ។​

៩.​ត្រូវ​បន្ត​ពង្រឹងសមត្ថភាព គុណភាព និង​ប្រសិទ្ធភាព នៃ​យន្តការ​បន្សាប​គ្រឿងញៀន​នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ដែល​មាន​ស្រាប់ នៅក្នុង​ខេត្ត​ឲ្យមាន​ដំណើរការល្អ និង​កាន់តែ​មាន​ប្រសិទ្ធភាព ធ្វើយ៉ាងណា​ឲ្យ​ជនរងគ្រោះ​ដោយសារ​សារធាតុ​ញៀន ទទួលបាន​សេវា​បន្សាប​គ្រឿងញៀន និង​ស្ដារនីតិសម្បទា​ឡើងវិញ ។​

១០.​សូម​អំពាវនាវ ដល់​អាណាព្យាបាល មាតាបិតា​សិស្ស ទាំងអស់ សូម បង្កើន​ការពិនិត្យ និង​តាមដាន​ចំពោះ​ការសិក្សា​របស់​កូនៗ​ឲ្យបាន​ទៀងទាត់ និង​សហកា រ ឲ្យបាន​ជិតស្និទ្ធ​ជាមួយ​លោកគ្រូ អ្នកគ្រូ​ទទួលបន្ទុក​ថ្នាក់រៀន​នីមួយៗ ដើម្បី​ជា​យន្តការ​មួយ​ដាស់តឿន ក្រើនរំលឹក​ដល់​កូនៗ​របស់ខ្លួន ឲ្យ​ពួកគេ​គេចផុត​ពី​ការប្រឈមមុខ​ខ្លាំង​ដោយ​បញ្ហា​គ្រឿងញៀន ។​

​ជាទី​បញ្ចប់​នៃ​ពិធី ឯកឧត្តម​ប្រធាន​
​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត រួម​ទាំង​គណៈអធិបតី​បាន​អញ្ជើញ​ដុតបំផ្លាញ​វត្ថុតាង​គ្រឿងញៀន​ដែល​រឹបអូស​បាន​មាន​ទម្ងន់​សរុប ២០.៥៤៤,២៧​ក្រាម នៅ​ទីតាំង​ប្រារព្ធ​ពិធី​នៅ​ព្រឹក​នេះ​ផង​ដែរ ៕

សារព័ត៌មានរស្មីស្វាយរៀង

សារព័ត៌មានរស្មីស្វាយរៀង

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.