ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវ​ក្រវាត់ក្រុង​ទី​៣

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវ​ក្រវាត់ក្រុង​ទី​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែ​ទុតិយាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ (​រង្វង់​មូល​មហាវិថី​ឈ្នះ​ឈ្នះ​-​ផ្លូវជាតិ​លេខ​១) និង​ផ្លូវ​ខ្នែង​។​

​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ មាន​ប្រវែង​ជិត ៥៣​គីឡូម៉ែត្រ មាន​ចំណុច​ចាប់ផ្តើម​ពី​រង្វង់​មូល​មហាវិថី​ឈ្នះ​-​ឈ្នះ ដែល​មាន​ចម្ងាយ ៥០០​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៤ (​គីឡូម៉ែត្រ​លេខ​១៤+១០៥) ស្ថិតនៅក្នុង​ភូមិ​ជម្ពូ​វ័ន្ត​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​២១ ផ្លូវជាតិ​លេខ​២១A ផ្លូវ​ខេត្ត​លេខ​១១០ រហូត​ដល់​ផ្លូវ​ជាតិ​លេខ​១ (​គីឡូម៉ែត្រ​លេខ​២៤+៨៤០) ស្ថិតនៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសា​ន៍​ថា បើ​រាជធានី​ភ្នំពេញ មិន​មាន​ការរីកចម្រើន​ទេ យើង​មិន​មាន​ការចាំបាច់​ណាមួយ​ដើម្បី​បើក​ឱ្យ​មាន​ការស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី​១,​ទី​២ និង​ទី​៣ ដែល​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ពេល​នេះ នោះទេ​។​ការស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ គឺ​ដើម្បី​បំពេញ​តម្រូវការ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​តម្រូវការ ខណៈពេល​ដែល​ប្រទេសជាតិ​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន​ជា​លំដាប់​។​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍
​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​នានា ដោយ​បាន​ទទួលយក​នូវ​សំណង និង​យល់ព្រម​លក់​ដី​ដល់​អាជ្ញាធរ រហូត​ឈាន​ទៅ​ស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ បាន​រួចរាល់​ជា​ស្ថាប​ពរ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២៣​នេះ អាច​ជា​ពេលវេលា​ចុងក្រោយ ដែល​សម្ដេច​ថ្លែង​ជា​សាធារណៈ ក្នុង​តំណែង​ជា​នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា ព្រោះ​បន្ទាប់​ទៅ កម្មវិធី​ក្រោយៗ​ទៀត​នឹង​ត្រូវ​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​ត្រូវ​មក​ជំនួស​គឺ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​។
​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​
​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ចេញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​ដ៏​ច្រើន ដែល​មាន​ចំនួន​៨៤,៥៨​ភាគរយ ដែល​ចំនួន​ច្រើន​ជាង​ការបោះឆ្នោត​នា​ពេលកន្លងមក​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ទៅ​កាន់​ប្រជាពលរដ្ឋ​ថា ការចាកចេញ​ពី​តំណែង​នាយក​រដ្ឋមន្ដ្រី​របស់​ស​ម្ដេច​នាពេលខាងមុខ គឺ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣​ខាងមុខនេះ គឺ​មិនមែន​ជា​ការចាកចេញ​ដោយ​រត់ចោលស្រុក​នោះ​ទេ សម្ដេច​នៅតែ​បន្ត​នៅ​ជាមួយ​ប្រជាជន​កម្ពុជា​ជា​រៀងរហូត​។​

​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​កន្លងទៅ​ថ្មីៗ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ផែនការ​បំផុសបំផុល​ប្រជាពលរដ្ឋ​ឱ្យ​គូស​សន្លឹកឆ្នោត​ចោល គឺ​មាន​គណបក្សនយោបាយ​មួយ មាន​ជាប់​ពាក់ព័ន្ធ​លើ​ផែនការ​នេះ ដោយ​អ្នក​ដែល​ប្រព្រឹត្តិ​កំហុស​ទាំងនោះ បាន​ចេញមក​សារភាព​ជា​បន្តបន្ទាប់​។ សម្តេច​តេជោ​បន្តថា ការបោះឆ្នោត​នៅ​កម្ពុជា​នៅក្នុង​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣​នេះ គឺ​បាន​បង្ហាញ​ពី​ជោគជ័យ នៃ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការចេញ​ទៅ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើសលុប​។ ការចាកចេញ​របស់​ស​ម្តេច​ពី​តំណែង

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.