ដោយអនុវត្តតាមបទបញ្ជា ដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ធ្វើការចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០២ ពាក់ព័ន្ធករណីលួចយកលុយគ្រឿងអលង្ការ ។
នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១ និង៤០នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោស(យកប្រាក់ ខ្សែរក និងក្រវិល) កើតឡើង ចំនួន ០១ ករណី នៅចំណុចក្រុមទី០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ទៅលើជនរងគ្រោះឈ្មោះ ជា វណ្ណា ភេទស្រី អាយុ ៥០ ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាត់ខ្សែរទ្វារក្រោយចូលទៅក្នុងរោង លួចយកប្រាក់ និងគ្រឿងអលង្ការ របស់ជនរងគ្រោះនៅកន្លែងដេក ស្ថិតនៅចំណុចផ្សារបូរីសុភមង្គលជាយដែនថ្មី ក្នុងក្រុមទី០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង អស់ប្រាក់ចំនួន ១.០០០.០០០ រៀល ជាង , ខ្សែរកផ្លាកទីន ចំនួន ០១ ខ្សែរ មានតម្លៃ ៤.០០០.០០០ រៀលជាង និងក្រវិលមាស ចំនួន ០១ គូរ មានតម្លៃ១០.០០០ បាតជាង ខណៈពេលដែលជនរងគ្រោះដេកលង់លក់នៅក្នុងរោងលក់ដូរចំណុចខាងលើ។
បន្ទាប់ពីទទួលបណ្ដឹងជនរងគ្រោះ ក្នុងថ្ងៃកើតហេតុដដែល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ធ្វើការចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ ១-ឈ្មោះ ផុន ភូ ហៅ ត្រង៉ោល ភេទប្រុស អាយុ ២២ ឆ្នាំ ២-ឈ្មោះ សំ ភារ៉ា ហៅ ចៅតា ភេទប្រុស អាយុ ២៨ ឆ្នាំអ្នកទាំងពីរ មានទីលំនៅស្នាក់បណ្តោះអាសន្ន ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ក្នុងនោះ សមត្ថកិច្ចដកហូតវត្ថុតាង៖ ខ្សែរកផ្លាកទីន ចំនួន ០១ ខ្សែរ , ទូរដៃសព្ទ័ម៉ាក Iphone 7plus ពណ៌ខ្មៅ ចំនួន ០១ គ្រឿង , ប្រាក់បាតចំនួន ៤.៣០០ បាត, ផ្លែឡាមពណ៌ខ្មៅចំនួន០១ ,ក្រវិលមាស ចំនួន ០១ គូរ, គុចពណ៌ទឹកក្រូច ចំនួន ០១ និងទូរសព្ទ័ដៃផ្ទាល់ខ្លួនម៉ាក OPPO ពណ៌ទឹកប៊ិច ចំនួន ០១ គ្រឿង បាននៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង ២៥ នាទី ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា ចំនួន ០២ នាក់ កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕




