ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

វីរនារីដោះមីន ទទួលបានយកចិត្តទុកដាក់ពីអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងអភិបាលខេត្តស្វាយរៀង

វីរនារីដោះមីន ទទួលបានយកចិត្តទុកដាក់ពីអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងអភិបាលខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ លោកស្រី​ ដួង​ វណ្ណា​ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង​ និងលោក ម៉ែន​ វិបុល​ អភិបាលខេត្ត នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានសួរសុខទុក្ខអ្នកស្រី គង់​ សារឿន​ វីរនារីដោះមីន​នៅសម័យសង្គ្រាម​ និងក្រោយសម័យសង្គ្រាម ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យខេត្តស្វាយរៀង​ និងត្រូវបញ្ជូនទៅសម្រាកព្យាបាលបន្ត នៅរាជធានីភ្នំពេញ។ 

លោកស្រី ដួង វណ្ណា និងលោក ម៉ែន វិបុល បានជូនពរដល់វីរនារីដោះមីន ឆាប់ជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ។ អ្នកទាំងពីរ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកស្រី ដែលមានស្នាដៃ និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបោសសម្អាតមីននាពេលកន្លងមក ហើយក៏មិនដែលភ្លេចពីគំរូវីរភាពរបស់លោកស្រីម្ដងណាឡើយ។

អ្នកស្រី គង់ សារឿនបានថ្លែងអំណរគុណលោកស្រី ដួង វណ្ណា និងលោក ម៉ែន វិបុល ព្រមទាំងក្រុមការងារដែលបានចុះសួរសុខទុក្ខ និងផ្តល់អំណោយជាថវិកាដល់អ្នកស្រី និងក្រុមគ្រួសារ។

សូមបញ្ជាក់ថា លោកស្រីតំណាងរាស្ត្រ​ខេត្តស្វាយរៀង និងលោកអភិបាលខេត្ត បាននាំយកថវិកាឧបត្ថម្ភដល់អ្នកស្រីសរុបចំនួន ៥លានរៀលផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.