ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តកែប និងយកគ្រឿងចក្រកាយកផ្លូវទឹកបន្ថែមទៀត

ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តកែប និងយកគ្រឿងចក្រកាយកផ្លូវទឹកបន្ថែមទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តកែប និងយកគ្រឿងចក្រកាយកផ្លូវទឹកបន្ថែមទៀត

ខេត្តកែប៖ ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជាបេក្ខជនពេញសិទ្ធតំណាងរាស្រ្តមណ្ឌលកែប អមដំណើរដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ស្ថានភាពទឹក វាយតម្លៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងកាយរំដោះមុខទឹកតាមទីតាំងមួយចំនួនក្នុងភូមិសាស្រ្តខេត្តកែប​ នៅព្រឹកថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២៣។  ក្នុងនោះនៅភូមិសាស្រ្តស្រុកដំណាក់ចង្អើរ គ្រឿងចក្របានចុះកាយបើកផ្លូវរំដោះជំនន់ទឹកភ្លៀងស្ថិតនៅព្រុំប្រទល់ភូមិអង្កោល និងភូមិអំពេងក្នុងឃុំអង្កោល រួចរាល់ហើយដែរ។

យោងរបាយការណ៍របស់រដ្ឋបាលខេត្តកែប បានអោយដឹងថា ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់ខ្លាំងជាមួយផ្គររន្ទះ ខ្យល់កន្រ្តាក់បណ្តាលឲ្យមានទឹកជំនន់ធ្លាក់ចូលអាងទំនប់មេ គ្រប់អាងទំនប់រង ព្រមទាំងដីស្រែចំការប្រជាពលរដ្ឋជាច្រើនហិកតា និងជន់លិចតំបន់មួយចំនួននៃកំណាត់ផ្លូវជាតិលេខ៣៣ ផ្លូវ៣៣អា ផ្លូវ១៣៣២ ផ្លូវ១៣៣៥ ព្រមទាំងផ្លូវសំខាន់ៗមួយចំនួនទៀត ក្នុងភូមិសាស្រ្តក្រុងស្រុកទាំង២នៃខេត្តកែប។

របាយការណ៍បន្តថា ក្រុងកែបប៉ះពាល់លំនៅឋានទូទាំងក្រុងចំនួន២,២១៩ខ្នងផ្ទះ ខូចខាតផ្លូវលំ៧ខ្សែ ស្មើនឹង៥,០០០ម៉ែត្រ អំបិលខូចខាត ១,៥០០តោន និងប៉ះពាល់ដំណាំ១២០ហិកតា។ ស្រុកចំណាក់ចង្អើរ ប៉ះពាល់លំនៅឋានចំនួន ៤៧៩គ្រួសារ ស្មើនឹង៤៦៥ខ្នងផ្ទះ ប៉ះពាល់ដំណាំ ៥៨៨ហិកតា ក្នុងនោះទឹកហូរច្រោះប៉ះពាល់ផ្លូវលំចំនួន១៦ខ្សែផងដែរ៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.