អគ្គលេខាធិការក្លឹបបាល់ទាត់ក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ត្រី ខូវ ឆាយ ត្រូវបានតែងតាំងជា នាយក មជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ត្រី ខូវ ឆាយ ជានាយក មជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ ជំនួសលោក តែម ម៉ឺន ជានាយក មជ្ឈមណ្ឌល។ នេះបើតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ខូវ ឆាយ ជាអគ្គលេខាធិការក្លឹបបាល់ទាត់ក្រសួងការពារជាតិ មានពីមុនជានាយករង មជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ៕







